បើទោះជា Miss Cosmo Cambodia 2024 កញ្ញា អ៊ិន លក្ខិណា បានបញ្ចប់ភារកិច្ចនៅ Miss Cosmo និងបានឈានចូលដល់ Top 10 ហើយក៏ពិតមែន តែទីផ្សារការងារនាងមិនទាន់បញ្ចប់ឡើយ ដោយនៅមានការដើរបង្ហាញម៉ូដនៅទីនោះទៀត។




បន្ទាប់ពីចប់ភារកិច្ច Miss Cosmo 2024 ភ្លាម លក្ខិណា ឡើងយន្តហោះត្រឡប់មកខ្មែរមួយភ្លែត ដើម្បីមកឲ្យកម្លាំងចិត្តអ្នកស្រី អ៊ឹម សុគន្ធា និង ប៊ី សុធារី ដែលជួបបញ្ហាធំនៅប្រទេសកំណើតសិន ហើយក៏ត្រឡប់ទៅវិញ។ កាលពីថ្ងៃ ៩ ខែតុលា អ៊ិន លក្ខិណា បានដើរម៉ូដឲ្យកម្មវិធី Vietnam Next-Gen Fashion ដោយស្លៀកសម្លៀកបំពាក់ ២ ឈុត របស់អ្នកច្នៃម៉ូដដ៏ល្បី LE THANH HOA។
កម្មវិធី Vietnam Next-Gen Fashion ERA 1 បានបញ្ឆេះអ្នកចំណង់ចំណូលចិត្ត Design ដោយមានការប្រមូលផ្ដុំអ្នកច្នៃម៉ូដវ័យក្មេង៣៧ នាក់ មកពីសាកលវិទ្យាល័យល្បីឈ្មោះទូទាំងប្រទេស។ Vietnam Next-Gen Fashion បង្ហាញចេញមកជាមួយនឹងការរចនាប្រកបដោយភាពច្នៃប្រតិដ្ឋប្លែក និងទាក់ចិត្តអ្នកមើល។
ទោះចប់កិច្ចការឲ្យហាងសម្លៀកបំពាក់នោះក៏ពិតមែន តែ លក្ខិណា មិនទាន់បានត្រឡប់មកវិញទេ កញ្ញាត្រូវបានបវរកញ្ញាវៀតណាម Nguyễn Huỳnh Kim Duyên ឌុបម៉ូតូជូនដើរលេង និងញ៉ាំអាហារឆ្ងាញ់ៗនៅទីក្រុងហូជីមិញ៕































































Account
Security
Favourite Content