ទេព បូព្រឹក្ស បង្ហើប​គម្រោងពិសេស ក្រោយបទ «វីរនារី» ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី

ដោយមានការពេញចិត្តចំពោះភាពច្នៃប្រឌិត និងបង្ហាញសិល្បៈវប្បធម៌ខ្មែរ តាមរយៈវីដេអូចម្រៀង «វីរនារី» ឬ « Top of The Lady» យ៉ាងភ្លូកទឹកភ្លូកដី ម្ចាស់បទចម្រៀង «វីរនារី» កញ្ញា ទេព បូព្រឹក្ស ថ្មីៗនេះ ទើបបង្ហើបឱ្យអ្នកសារពត៌មាន AMS ដឹងថា នាងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចេញបទចម្រៀងថ្មីជាបន្តបន្ទាប់ និងសង្ឃឹមថានឹងជាក្លាយជាស្នាដៃចម្រៀងដ៏ល្បីប្រចាំឆ្នាំ២០២២ បន្ទាប់ពីបទ «វីរនារី» ឬ « Top of The Lady» ដែលផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីអ្នកគាំទ្រ។

បូព្រឹក្ស លើកឡើងថា៖ «ហ្វេនគាត់តែងសួរ បើមានបទទី១ចឹងហើយ គាត់មានសំណូមពរឱ្យមានបទទី២ ប៉ុន្តែទោះអត់មានសំណូមពរ តាមពិតទៅគឺខ្ញុំត្រៀមរួចរាល់អស់ហើយ។ ចឹង! សម្រាប់ Concept បែបវគ្គក្រោយនេះក៏វាមិនសូវជាខុសគ្នា ឬអាចនិយាយបានថា Concept ខុសគ្នា ប៉ុន្តែទំហំនៃការថតអត់ខុសគ្នាប៉ុន្មានទេ ប៉ុន្តែគ្រាន់ថាសម្រាប់ចង្វាក់ ឬក៏ថាបែបម៉េចៗ គឺអត់ទាន់អាចយាយប្រាប់បានទេ គឺទុក Surprise ហ្វេន Surprise អ្នកសម្ភាសន៍ (សើច)»។

ក្រៅពីគម្រោងបទចម្រៀងថ្មី ស្រីស្រស់សោភារូបនេះ ក៏នឹងមានគម្រោងធំផ្សេងមួយទៀតដែរ។ គម្រោងនោះគឺ ការតាំងពិរព័ណ៌សម្លៀកបំពាក់បុរាណទាំងអស់ដែលកញ្ញាធ្លាប់ស្លៀកពាក់កាលពេលកន្លងមក រួមទាំងសម្លៀកបំពាក់ក្នុង MV បទ «វីរនារី» ឬ « Top of The Lady» ផងដែរ។

ម្ចាស់បទ «វីរនារី» ឬ « Top of The Lady» ថា៖  «សម្រាប់ខ្ញុំ MV ឬខ្ញុំធ្វើអីក៏ដោយ គឺខ្ញុំព្យាយាមអត់និយាយមុនទាំងអស់ អាចនិយាយបានថា ខ្ញុំសុខចិត្តសន្សំទុកក្នុងចិត្ត នៅពេលណាមួយដែលខ្ញុំអាចធ្វើបាន អាចបញ្ចេញបានខ្ញុំនឹងធ្វើ ប៉ុន្តែដូចសំនួរដែលសួរថា នៅថ្ងៃអនាគត បូព្រឹក្ស អាចនឹងរៀបចំដាក់តាំងពិរព័ណ៌នូវឈុតបុរាណទាំងអស់របស់ បូព្រឹក្ស ទេ?គឺខ្ញុំមានគម្រោង បន្ទាប់ពីបទទី៣ខ្ញុំចេញហើយ។ ជាក់ស្តែង បន្ទាប់ពីបទ Top of The Lady ខ្ញុំនៅមានបទទី២ ទី៣ បន្ថែមទៀត។ ខ្ញុំសង្ឃឹមថា បទទី២ ទី៣ នេះ អាចនឹងជាបទល្អប្រចាំឆ្នាំទៅចុះ»។

សូមជម្រាបផងដែរថា សម្រាប់ការត្រឡប់មកវិញក្នុងវិថីសិល្បៈចម្រៀង កញ្ញា ទេព បូព្រឹក្ស ពុំដែលរំពឹងថានឹងមានការគាំទ្រពីមហាជន ១០០% នោះទេ។ ការខិតខំប្រឹងប្រែងទាំងអម្បាលម៉ាន គឺស្តែងឱ្យឃើញតាមរយៈសមិទ្ធផលការងារនីមួយៗរបស់នាង។

តារាស្រីរាងតួចច្រឡឹងនេះ ពិតជាអរគុណដល់ប្រិយមិត្តមហាជនទាំងអស់ដែលតែងតែគាំទ្ររូបនាងតាំងពីដើមរហូតមក។ នាងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរក្សាទុកតារាចម្រៀងស្រីម្នាក់នេះក្នុងបេះដូង ហើយជាថ្មីម្តងទៀត បូព្រឹក្ស នឹងមិនធ្វើឱ្យមហាជនអ្នកគាំទ្រខកបំណងឡើយ សម្រាប់សមិទ្ធផលក្រោយៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ