ទេព បូព្រឹក្ស ថានេះជាការរួមចំណែកចុងក្រោយរបស់ខ្លួន ក្នុងការនាំយកសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

ទេព បូព្រឹក្ស ទុក​ការ​រិះ​គន់​បែប​ងងឹត​ងងុល​របស់​ជន​ឆ្លៀត​ឱកាស​មួយ​ឡែក បន្ត​នាំ​យក​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​ក្នុង​ប្រទេស​ហ្វីលីពីន ដើម្បី​ឱ្យ​អន្តរជាតិ​បាន​ឃើញ​និង​យល់​ជ្រាប​កាន់​តែ​ច្បាស់​ពី​វប្បធម៌​ដ៏​ស្រស់​ស្អាត និង​អស្ចារ្យ​របស់​ខ្មែរ។

នា​ថ្ងៃ​ទី ១៩ ខែ មេសា ឆ្នាំ ២០២៦ ខាង​មុខ​នេះ អ្នក​នាង ទេព បូព្រឹក្ស នឹង​នាំ​យក​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ នៅ​មុខ​ទស្សនិកជន​ដែល​មាន​ចំនួន​ដល់​ទៅ​ជាង ២ ម៉ឺន​នាក់​សម្រាប់​ការ​សម្ដែង​នៅ​ទីក្រុង ម៉ានីឡា ប្រទេស​ហ្វីលីពីន ក្នុង​កម្មវិធី ROUND FESTIVAL។

នេះ​ជា​បេសកកម្មនៃ​ការ​នាំ​យក​អត្តសញ្ញាណ​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ ហើយ​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន ព្រោះ​ជា​ការ​ដាក់​ឈ្មោះ​ប្រទេស លើ​វេទិកា​អន្តរជាតិ ជា​ឱកាស​បើក​បង្ហាញ​ភាព​ល្បី​រន្ទឺ​របស់​ខ្មែរ​ឱ្យ​ពិភពលោក​បាន​ស្គាល់។ ការ​ពាំ​នាំ​យក​នូវ​សិល្បៈ​វប្បធម៌​ខ្មែរ​ដាក់​បញ្ចូល​ក្នុង​ចម្រៀង ហើយ​សម្ដែង​លើ​វេទិកា​អន្តរជាតិ​ដែល​មាន​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់ គិត​ទៅ​ថា​អស្ចារ្យ​កម្រិត​ណា។

រាល់​ការ​រៀប​ចំ​ឈុត​ឆាក​សម្ដែង​របស់​តារា​ស្រី​រូប​នេះ មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក តែង​បាន​ធ្វើ​ឱ្យ​មនុស្ស​មិន​តិច​នាក់​លាន់​មាត់​កោត​សរសើរ​ពី​គំនិត​នៃ​ការ​ច្នៃ​ប្រតិដ្ឋ ការ​លះបង់​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត ពេល​វេលា និង​លុយ​កាក់ ដ្បិត​ចង់​បង្ហាញ​សិល្បៈ​នៃ​វប្បធម៌​របស់​ខ្មែរ​ឱ្យ​បាន​ល្អ​បំផុត។ ការ​លះ​បង់​របស់​អ្នក​នាង គួរ​ទទួល​បាន​ការ​កោត​សរសើរ មិន​មែន​ជា​ការ​រិះ​គន់ បន្ទុះ​បង្អាប់​បែប​អវិជ្ជមាន ក្នុង​ន័យ​ជាន់​ពន្លិច​ណា​មួយ​នោះ​ទេ។

ជា​មួយ​គ្នា អ្នក​នាង ទេព បូព្រឹក្ស បាន​ធ្វើ​ការ​ចែក​រំលែក និង​បង្ហោះ​សារ​ដូច្នេះ​ថា៖ «សង្ឃឹមថានេះជាការរួមចំណែក ចុងក្រោយរបស់ខ្ញុំហើយ ខ្ញុំនឹងធ្វើឲ្យបានល្អបំផុត ខ្ញុំនឹងនាំអ្នកទៅលើឆាកអន្តរជាតិជាមួយខ្ញុំយើងនឹងរួមគ្នាបង្ហាញអ្វីជាភាពខ្លាំង នឹង ភាពជាម្ចាស់ដើមយ៉ាងពិតប្រាកដ ដំណើរបន្ទាប់ពីនេះខ្ញុំនឹងប្រគល់ភារកិច្ចនេះជូនអ្នកវិញ សូមអរគុណ»។

គួរ​ឱ្យ​ដឹង​ថា អ្នក​នាង ទេព បូព្រឹក្ស ជា​តារា​ចម្រៀង​មួយ​រូប​ដែល​តែង​បញ្ចូល​សិល្បៈ​ខ្មែរ និង​សហសម័យ​បែប​ច្នៃ​ប្រតិដ្ឋ ហើយ​បទ​ចម្រៀង​អ្នក​នាង​ធ្លាប់​ធ្វើ និង​ទទួល​បាន​ជោគជ័យ​ក្រាស់​ក្រែល​មាន​ដូច​ជា ៖ បទ ទេវរាជ យុទ្ធ​សង្គ្រាម និង វីរនារី ជា​ដើម ហើយ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​តារា​ស្រី​រូប​នេះ​គឺ​មាន​ការ​ជ្រោមជ្រែង​ពី​លោក ជី ដេវីត ដែល​ជា​ស្វាមី៕

រូបភាព ៖ ទេព បូព្រឹក្ស


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពអន្តរជាតិល្បី២ ជ្រើសរើសភាពយន្តខ្លី «សំនៀងផ្កាលើវាលខ្សាច់» ចាក់បញ្ចាំង

ភាពយន្ត​ខ្លី ១​ចំណង​ជើង​របស់​កម្ពុជា​ដែល​ចូល​រួម​ផលិត​ដោយបវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត សារីតា ព្រម​ជាមួយ​ផលិតករ​ផលិតករ​ល្បីៗ ទាំង​ខ្មែរនិង​បរទេស ត្រូវ​បាន​មហោស្រព​ភាពយន្ត​អន្តរជាតិ​ធំៗ​ចំនួន​២ ជ្រើស​យក​ទៅ​

Lucas អតីតសមាជិកក្រុម NCT សម្រេចចិត្តចែកផ្លូវពី SM Entertainment

នៅថ្ងៃទី ២៤ ខែមេសា ផលិតកម្ម SM Entertainment បានប្រកាសថា Lucas នឹងត្រូវបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយផលិតកម្មខ្លួន។

ដ្បិតមានបញ្ហារឿងបងប្រុស Jisoo នៅតែលេចធ្លោ ឈ្នះពាននៅមហោស្រពភាពយន្តភាគទីក្រុង Cannes

កាលពីថ្ងៃទី ២៣ ខែមេសា នេះ Jisoo បានបង្ហាញខ្លួននៅលើកម្រាលព្រំពណ៌ផ្កាឈូក ក្នុងពិធីបើកមហោស្រព Cannes International Series Festival ឆ្នាំ ២០២៦ បើទោះបីជាបញ្ហារឿងបងប្រុសនៅតែរកាំរកូសនៅឡើយ។

THE BOYZ ឈ្នះក្តីក្នុងបណ្តឹងសុំដីកាបង្គាប់ឱ្យផ្អាកកិច្ចសន្យាជាមួយ One Hundred Label

នៅថ្ងៃទី២៤ ខែមេសា នេះ តុលាការបានសម្រេចផ្តល់ដីកាបង្គាប់តាមការស្នើសុំរបស់សមាជិកក្រុម THE BOYZ ចំនួន ៩ រូបលើកលែងតែ New ដើម្បីផ្អាកកិច្ចសន្យាផ្តាច់មុខជាមួយទីភ្នាក់ងារ One Hundred Label។ នេះបើ

អ្នក​ស្រុក​អង្គរ​រៀប​ពិធី «ឡើង​អ្នក​តា និង​បញ្ជូន​អ្នក​តា​ឡើង​គោក» ​ដល់​សព្វ​ថ្ងៃដ្បិតចង់បន្តអភិរក្ស

ត្បិត​ចង់​អភិរក្ស​បន្ត​ដល់​កូន​ចៅ​ជំនាន់​ក្រោយ អ្នក​ស្រុក​អង្គរ​បន្ត​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​ដោយ​បាន​រៀប​ចំ «ពិធី​ឡើង​អ្នក​តា និង​បញ្ជូន​អ្នក​តា​ឡើង​គោក» នៅ​ប្រាសាទ​វត្ត​អធ្វា។ កិច្ច​ពិធី​ដ៏​វិសេស​វិសាល​មួយ​នេះ​ជា​ជំនឿ​បុរាណ​របស់​

ជម្លោះនៅបន្ត! THE BOYZ ថាមិនទាន់បានប្រាក់ តែ One Hundred Label​ ថាបានបើកឱ្យ ១១ លានដុល្លារហើយ

ជម្លោះរវាងក្រុម THE BOYZ និង One Hundred Label ផ្ទុះឡើងម្ដងទៀត ដោយភាគីទាំងសងខាងបានអះអាងផ្សេងគ្នា ជុំវិញបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់ ZAPZEE នៅថ្ងៃទី២៣ ខែមេសានេះ។

កម្ពុជា ប្រកាសឱ្យដំណើរការ «កម្មវិធីស្វែងរកទីតាំងថត» សម្រាប់ផលិតករខ្មែរ-បរទេស

សម្រាប់​ផលិតករ​ក្នុង​ស្រុក ក៏​ដូច​ជា​អន្តរជាតិ ដែល​មាន​បំណង​ផលិត​ខ្សែ​ភាពយន្ត ឬ​កម្មវិធី​ទូរទស្សន៍​ធំ​តូច​នៅ​កម្ពុជា គឺ​លែង​ពិបាក​ក្នុង​ការ​ស្វែង​រក​ទីតាំង​ទៀត​ហើយ ត្បិត​ថា​ឥឡូវ ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​កម្ពុជា បាន​

ឆ្នាំថ្មី ឱក សុគន្ធកញ្ញា លេងស្ទីល៍កាន់តែទាន់សម័យ និងមើលទៅក្មេងជាងវ័យ

រហស្សនាម ឱក សុគន្ធកញ្ញា តារា​ស្រី​កំពូល Fashion ពិតជា​មិន​ខុស​មែន ដោយ​ការ​ជ្រើសរើស​ឈុត​នីមួយ​ៗ​ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឲ្យ​តារា​ចម្រៀង​ស្រី​វ័យ ៣៨ ឆ្នាំ​រូប​នេះលេចធ្លោ និង​ស្អាត​ប្លែក។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ម្ចាស់​បទ «យុត្តិធម៌​គ្មាន​ទេ​សម្រាប់​អ្នក​ស្មោះ»

កុយ អេនណា ស្លៀកឈុតស្បៃខ្មែរ ដើរបង្ហាញនៅកណ្ដាលទីក្រុងញ៉ូវយ៉ក

ទី​បំផុត​ឈុត​បុរាណ ស្បៃ​ខ្មែរ បាន​ទៅ​ដល់​ទីក្រុង​ញ៉ូវយ៉ក​ហើយ។ បវរ​កញ្ញា​កម្ពុជា កុយ អេនណា បាន​គ្រង​ឈុត​ស្បៃ​ខ្មែរ ដើរ​ក្នុង​តំបន់ Time Square ដែល​ជា​ចំណុច​កណ្ដាល​និង​ជា​ទីប្រជុំជន​មួយ​នៃ​ទី​ក្រុង​ញ៉ូវយ៉ក។

បវរកញ្ញា Nguyễn Huỳnh Kim Duyên ដូចមិនអស់ចិត្តពីស្រុកខ្មែរសោះ បង្ហោះរូបភាពវីដេអូជាហូរហែនៅសៀមរាប

បើ​ទោះ​ជា​បវរកញ្ញា Nguyễn Huỳnh Kim Duyên បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ហើយ​ក៏​ដោយ តែ 2nd Runner-Up Miss Supranational 2022 រូបនេះ ហាក់​ដូច​មិន​អស់​ចិត្ត​ពី​ប្រទេស​កម្ពុជា​សោះ ដោយ​នាង​នៅតែ​បង្ហោះ​រូបភាព វីដេអូ​គ្រា​មក​​ប្រទេស

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *