Taylor Swift សរសើរ Selena មិនដាច់ពីមាត់ថា ជាកូនក្រមុំដ៏ស្រស់ស្អាតបំផុតដែលនាងធ្លាប់ឃើញ

Taylor Swift បង្ហាញពីអារម្មណ៍រីករាយ ដែលខ្លួន និងមិត្តសំណព្វចិត្ត Selena Gomez បានជួបនឹងគូជីវិត​នៅក្នុងពេលវេលាកៀកគ្នា ថែមទាំងបានសរសើរដល់មិត្តរូបនេះថា ជាកូនក្រមុំដែលស្រស់ស្អាតជាងនរណាទាំងអស់ ដែលខ្លួនធ្លាប់បានឃើញនៅលើលោកនេះ។

កាលពីថ្ងៃ​ ៦ ខែតុលានេះ Taylor Swift ទើបតែបានបង្ហាញវត្តមានចូលរួមកម្មវិធី The Morning Mash Up ដោយតារាស្រីវ័យ ៣៥ ឆ្នាំបានចែករំលែករឿងរ៉ាវពីក្រោយអាល់ប៊ុមថ្មី The Life of a Showgirl រួមទាំងអារម្មណ៍របស់ខ្លួនចំពោះអាពាហ៍ពិពាហ៍របស់មិត្តជំនិតដែលទើបតែបានរៀបចំឡើងកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។

Taylor Swift បានរៀបរាប់ថា៖ “Selena ជាកូនក្រមុំដែលស្អាតជាងគេ។ មិនត្រឹមតែជាកូនក្រមុំដែលស្អាតជាងគេប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជារបស់មួយដែលស្អាតបំផុតដែលខ្ញុំធ្លាប់បានឃើញ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ នាងសមនឹងទទួលបានរឿងល្អៗទាំងនេះ”។

រំឭកដល់រូបថតជាមួយនឹងក្រុមមិត្តភ័ក្តិ​ស្រីៗដែលខ្លួនបានចែករំលែកនៅលើគណនី Instagram តាំងតែពីឆ្នាំ ២០២៣ Taylor ថា ខ្លួនពិតជាសប្បាយចិត្តនៅពេលដែលមិត្តម្នាក់ៗអាចស្វែងរកគូជីវិតរបស់ខ្លួននៅពេលវេលាកៀកៗគ្នា។ នាង​បន្ត​ទៀត​ថា “ខ្ញុំបានថតរូប​ជាមួយមិត្តភ័ក្តិជាច្រើននាក់ មិនមែនតែ Selena ទេ ហើយម្នាក់ៗក៏បានជួបនឹងមនុស្សដែលខ្លួនស្រឡាញ់នៅពេលក្រោយពីនោះ។ ដោយឡែកនៅថ្ងៃបន្ទាប់ ខ្ញុំក៏ត្រូវឡើងសម្ដែងនៅទីក្រុង Kansas ដោយមិនដឹងទេថា Travis ក៏បានចូលរួមក្នុងកម្មវិធីនោះដែរ។ ខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំបានជួបនឹង Travis ហើយខ្ញុំពិតជារីករាយដែលមិត្តភ័ក្តិរបស់ខ្ញុំបានជួបនឹងសុភមង្គលនៅក្នុងជីវិត” តារាស្រីបន្ដដូច្នេះ។

គួរឱ្យដឹងផងដែរថា មួយខែមុននឹងអាពាហ៍ពិពាហ៍រវាង Selena Gomez និង Benny Blanco មកដល់ កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ Taylor Swift ក៏ទើបតែបានភ្ជាប់ពាក្យជាមួយនឹងមិត្តប្រុសកីឡាករបាល់ឱប Travis Kelce ផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាកំប្លែង នាយក្រិន ឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់ ត្រៀមបញ្ចូនទៅព្យាបាលនៅភ្នំពេញថ្ងៃនេះ

កាល​ពី​យប់​មិញ តារា​កំប្លែង នាយ​ក្រិន ស្រាប់​តែ​ឈឺ​ធ្ងន់ និង​ត្រូវ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយឥឡូវនេះកំពុងត្រៀមបញ្ជូនទៅព្យាបាល​នៅភ្នំពេញ។ នេះ​បើ​តាម​រូបភាពដែល​បាន​បង្ហោះ​លើ​

សម្ពាធ ទឹកភ្នែក និងការតស៊ូរបស់សមាជិក ENHYPEN មុនពេលមានថ្ងៃនេះ

ដំណើរជីវិតនៃភាពជោគជ័យរបស់ក្រុមចម្រៀងបុរស ENHYPEN ត្រូវបានគេមើលឃើញថា និងប្រៀបដូចទៅនឹងរឿងនិទាន Cinderella។មុនពេលដែលពួកគេបោះជំហាន

វណ្ណដា រំលឹកខួប ១០ ឆ្នាំនៃការ​សរសេរ​បទ «ឈឺទេ»

តារា​រ៉េប​ជួរ​មុខ ម៉ាន់ វណ្ណដា កំពុង​ទៅ​សម្រាក​លំហែ​នៅ​មាត់​សមុទ្រ ជាមួយ​មិត្តភ័ក្ដិ​រួម​អាជីព​ជាច្រើន​នាក់ ហើយ​ក៏​បាន​បង្ហាញ​សកម្មភាព​ផ្សេង​ៗ​លើ​បណ្ដាញ​សង្គម​ជា​ហូរហែ។ មិន​តែ​ប៉ុណ្ណោះ តារា​ប្រុស​ដែល​មាន​ស្រុក​កំណើត​នៅ​

ENHYPEN បញ្ចេញសំណេរក្ដុកក្ដួល ក្រោយ Heeseung ចាកចេញពីក្រុម

បន្ទាប់ពី Heeseung សម្រេចចិត្តចាកចេញពីក្រុម ENHYPEN បានចែករំលែកសំណេរក្ដុកក្ដួលក្រោយរួមវិថីជាមួយគ្នាអស់ពេល ៦ឆ្នាំ ខណៈសមាជិកដែលនៅសល់ទាំង ៦នាក់នៅតែបង្ហាញជំហរមិនឱ្យក្រុមអ្នកគាំទ្រ ENGENE

ព្រះនាង នរោត្តម ជេនណា និងតន្ត្រីករល្បីឈ្មោះ Julian Gargiulo រួមគ្នាធ្វើតន្ត្រីមនុស្សធម៌ដើម្បីកុមារកម្ពុជា

នា​ថ្ងៃ​ទី ៤ ខែ មេសា ឆ្នាំ ២០២៦ ខាង​មុខ នឹង​មាន​ការ​រៀប​ចំ​តន្ត្រី​មនុស្សធម៌​ដើម្បី​កុមារ​កម្ពុជា ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​ព្រះ​នាង នរោត្តម ជេនណា និង​តន្ត្រីករ​ល្បី​ឈ្មោះ​លោក Julian Gargiulo លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។

Park Jin-young ប្រកាសលាលែងពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន JYP ដើម្បីពង្រឹងការងារច្នៃប្រតិដ្ឋ

ស្ថាបនិកក្រុមហ៊ុន JYP Entertainment លោក Park Jin-young  នឹងបញ្ចប់តួនាទីក្រុមប្រឹក្សាភិបាលនៃផលិតកម្ម JYP នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីការកាន់កាប់តំណែងអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាម

Jennie នៅតែជាបុគ្គលលេចធ្លោក្នុងកម្មវិធី Chanel ជាមួយ Fashion ថ្មីប្លែកភ្នែក

តារាចម្រៀងលំដាប់ពិភពលោក Jennie បានអង្រួនកម្មវិធីបង្ហាញម៉ូដ Chanel Fall 2026 Ready-to-Wear Show នៅទីក្រុងប៉ារីស។ នាងបានជ្រើសរើសសម្លៀកបំពាក់បែបទំនើបដែលខុសប្លែកពីឈុត Tweed បុរាណ។

ភ្ញាក់ផ្អើលពេញ K-pop! Heesung សមាជិក Enhypen ប្រកាសចេញពីក្រុម ដើម្បីបន្តអាជីពជាសិល្បករទោល

ភ្នាក់ងារ Belift Lab បានប្រកាសជាផ្លូវការនូវការចាកចេញរបស់ Heeseung ពីក្រុម Enhypen បន្ទាប់ពីមានការពិភាក្សាយ៉ាងដិតដល់អំពីទិសដៅអនាគត និងគោលដៅតន្ត្រីរបស់សមាជិករូបនេះ។ តាមសេចក្តី

ឱកាសបញ្ចេញស្នាដៃ! កម្មវិធីប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ ថ្វាយសម្តេចម៉ែ ក្នុងឱកាសគម្រប់ខួប ៩០ ព្រះវស្សា

សហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅក្រសួងព្រះបរមរាជវាំង ចូលរួមសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំកម្មវិធីប្រកួតតែងនិពន្ធបទចម្រៀង និង

ប៉ុន្មានថ្ងៃមកនេះ Sydney Marith បង្ហាញខ្លួនជាមួយឈុតស្អាតៗ និងប្លែកមិនជាន់ម៉ូដគ្នាឡើយ

ក្នុង​នាម​ជា​បេក្ខនារី​ម្ចាស់​ផ្ទះ Sydney Marith តែងតែ​បង្ហាញ​ឲ្យ​បវរកញ្ញា​ភព​ផែនដី​ដែល​មកពី​បរទេស​ឃើញ​យ៉ាង​ច្បាស់​ពី​កម្ពុជា ថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មិន​ថា​ការ​រៀបចំ​ខ្លួន សម្លៀកបំពាក់ និង​សម្ភារ​ចាំបាច់ ដើម្បី​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *