ថ្មីៗនេះយោងតាមសាក្សី និងសារព័ត៌មានចិន China Express បានឱ្យដឹងថា Tao និង Yiyang ត្រូវបានគេប្រទះនៅក្នុងក្លឹបក្នុងសង្កាត់ Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងដោយអ្នកទាំងពីរធ្វើដំណើរមកជាមួយគ្នា។ កំលុងពេលនៅក្នុងក្លឹប គេក៏ឃើញមានផ្ទាំងបដាមួយដែលមានសរសេរថា “Love you Yiyang” ។

ចាប់តាំងឆ្នាំ ២០២០ មក Tao អតីតសមាជិកក្រុម EXO ត្រូវបានគេផ្សព្វផ្សាយពាក្យចចាមអារ៉ាមមានស្នេហាជាមួយអតីតសិក្ខាកាម SM Entertainment Xu Yiyang ជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០២២ អ្នកទាំងពីរត្រូវបានគេថតបាននៅក្នុងភោជនីយដ្ឋានមួយដោយក្នុងនោះក៏មានម្ដាយរបស់ Tao ផងដែរ។

មិនត្រឹមប៉ុណ្ណេះក៏មានគេឃើញថាអ្នកទាំងពីរបានចេញទៅក្រៅជាមួយគ្នាញឹកញាប់ព្រមជាមួយអាវគូស្នេហ៍ទៀតផង។ ក្នុងឆ្នាំនេះថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ Tao និង Yiyang បានចេញទៅញ៉ាំអាហារជាមួយគ្នាផងដែរ។ បើទោះបីជាយ៉ាងណាក្ដី ក៏នៅមិនទាន់មានសារព័ត៌មាន ឬការប្រកាសជាផ្លូវការណាមួយបញ្ជាក់ពីទំនាក់ទំនងអ្នកទាំងពីរច្បាស់លាស់នៅឡើយទេ។


គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន Tao កំពុងដឹកនាំផលិតកម្មផ្ទាល់ខ្លួន L.TAO Entertainment ហើយក្នុងនោះក៏មាន Yiyang ជាសិល្បករក្រោមទ្រនំផលិតកម្មរបស់លោកផងដែរ ៕


























Account
Security
Favourite Content