ថ្ងៃបំពាក់ឆៀង Sydney Marith នៅតែជ្រើសយកគ្រឿងអលង្ការបែបខ្មែរ មកលម្អកាយ

បេក្ខភាព​កម្មវិធី Miss Supranational Cambodia 2025 កញ្ញា ស៊ីដនី ម៉ារិទ្ធ Sydney Marith ជា​កូន​កាត់​ខ្មែរ​អាមេរិក ដ៏​ស្រស់​ស្អាត និង​ពោរពេញ​ដោយ​ថាមពល។ ថ្ងៃ​បង្ហាញខ្លួន Miss Supranational Cambodia 2025 កន្លង​ទៅ កូន​កាត់​ដ៏​ស្រស់ Sydney ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញាមិន​ថម​ថយ​ឡើយ។

​មក​ដល់​ថ្ងៃ​បំពាក់​ឆៀង​បវរកញ្ញា​កូន​កាត់​ខ្មែរ​អាមេរិក​វ័យ ១៩ ឆ្នាំ​រូបនេះ នៅតែ​ស្រស់​ស្អាត និង​បន្ត​យក​គ្រឿង​អលង្ការ​ខ្មែរ​មក​លម្អ​ខ្លួន​មិន​ខុស​ពី​វគ្គ Supra Gate Audition ឡើយ។ ក្នុង​ថ្ងៃ​បំពាក់​ឆៀង Marith បាន​ស្លៀក​រ៉ូប​ពណ៌​ក្រហម ដោយ​មាន​ខ្សែ​ក្រវាត់​ដែល​ជា​រចនាបថ​ខ្មែរ និង​មាន​ឌិន​ជា​ផ្កា​រំដួល​ពណ៌​មាស​លើ​រ៉ូប​ទៀត​ផង។

Sydney Marith ធ្លាប់​បាន​និយាយ​ក្នុង​វីដេអូ​ថា នាង​ស្រលាញ់​គ្រឿង​របស់​ខ្មែរ​ទាំង​អស់​ខ្លាំង​ណាស់។ បវរកញ្ញា​កូន​កាត់​ខ្មែរ​អាមេរិក​រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​លើក​ឡើង​ថា បើ​ទោះ​ជា​មិន​បាន​មកុដ ក៏​នាង​អាច​ជា​បេក្ខភាព Top 3 នៃ​កម្មវិធី Miss Supranational Cambodia 2025 ដែរ។

MSC 06 រូបនេះ ​ឆ្លាតវៃ អាច​ឆក់​បាន​ការ​ចាប់​អារម្មណ៍​តាំង​ពី​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូងមិន​ថា​ការ​ណែនាំ​ខ្លួន ឬ​ការ​ដើរ​ឡើយ សុទ្ធតែ​ធ្វើ​បាន​យ៉ាង​ល្អ។ មិន​តែ​ប៉ុណ្ណោះ បើ​ក្រឡេក​ទៅ​មើល​សកម្មភាព​ហាត់​សម​ជាមួយ​បេក្ខភាព​ដទៃ Sydney ចុះ​សម្រុង​ជាមួយ​គេ​ឯង​គ្រប់​គ្នា។ តែ​នាង​ក៏​មាន​ចំណុច​ខ្វះខាត​បន្តិច​ផង​ដែរ នោះ​គឺ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​មិន​ទាន់​បាន​ល្អ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បវរកញ្ញា​ទើប​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​ថ្មោងថ្មី​រូប​នេះ ខិតខំ​ហ្វឹកហាត់​ជា​ប្រចាំ ជាមួយ​មិត្ត​រួម​ការ​ប្រកួត ហើយ​នាង​ក៏​ជួយ​ណែនាំ​ខ្លះ​ៗ​ដល់​មិត្ត​វិញ​នូវ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស៕

រូបភាព៖ Sydney Marith, Gregogery និង Supranational Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *