នៅតែផ្អែមល្ហែម! គូស្នេហ៍កូរ៉េល្បី ២ គូ បង្ហោះរូបរៀបការយ៉ាងស្រស់ស្អាតនៅថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍

ថ្មីៗ នេះ គូស្នេហ៍កូរ៉េខាងត្បូងល្បីចំនួន ២ គូ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែនតែម្ដង ដោយសារនៅតែបន្ដបង្ហាញសកម្មភាពផ្អែមល្ហែម ជាពិសេសបានបង្ហោះរូបភាពស្រស់ស្អាតនៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួន។ តោះទៅមើលជាគូស្នេហ៍ណាខ្លះ៖

១.Lee SeungGi និង Lee Da-In

គូស្នេហ៍ល្បីមួយគូនេះ បានដឹកដៃគ្នាចូលរោងមង្គលកាលពីឆ្នាំមុន នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៣។ គម្រប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ អ្នកទាំងពីរក៏បានចែករំលែករូបភាពនៅថ្ងៃមង្គលរបស់ខ្លួន ជាពិសេស ថែមទាំងបានបង្ហោះរូបជើងរបស់កូនស្រីខ្លួនទៀតផង​។ ឆ្លៀតឱកាសនោះ ក៏បានរំឮកអរគុណ ដល់អ្នកដែលបានជួយជ្រោមជ្រែងនៅថ្ងៃមង្គលការអ្នកទាំងពីរ ជាពិសេសបានអរគុណដល់អ្នកគាំទ្រផងដែរ។ អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីនៅដើមខែ កុម្ភៈ ឆ្នាំ ២០២៤។ ទន្ទឹមនេះ តារាប្រុស Lee Seung Gi ធ្លាប់បានលើកឡើងថា ភរិយារបស់លោកជាមនុស្សស្រីកម្ររកបានម្នាក់ នាងជាមនុស្សម្នាក់តែងលើកទឹកចិត្ដដល់លោក និងជាមនុស្សម្នាក់ដែលនៅកំដរពេលលោកជួបបញ្ហាជាច្រើន។ លើសពីនេះ នាងក៏ជាកូនប្រសារដ៏ល្អម្នាក់ បើតាមសម្ដីរបស់ម្ដាយរបស់តារាប្រុស Lee Seung Gi ដោយនាងជាមនុស្សស្រីឧស្សាហ៍ ដឹងខុសត្រូវ។ គ្រួសារដ៏កក់ក្ដៅមួយនេះធ្វើឲ្យអ្នកជុំវិញឃើញហើយអត់ទ្រាំមិនច្រណែនមិនបាន។  

២​.HyunBin និង Son YeJin

ក្រឡេកមកមើលគូស្វាមីភរិយា តារាប្រុស HyunBin និងតារាស្រី SonYeJin ក៏ផ្អែមល្ហែមមិនធម្មតា។ អ្នកទាំងពីរបានចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសាររួមគ្នា នៅចុងខែ មីនា ឆ្នាំ ២០២២ មង្គលការរបស់អ្នកទាំងពីរធ្វើឡើងជាលក្ខណៈឯកជន។ ជារឿយៗ គូស្នេហ៍មួយគូនេះ ក៏តែងជាទីចាប់អារម្មណ៍របស់មហាជន ដោយសារតែស្នេហាស្មោះស្ម័គ្រមិនចាញ់ក្នុងរឿងភាគ។ ឆ្លៀតឱកាសថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ អ្នកទាំងពីរក៏ឆ្លៀតបង្ហោះរូបភាពនៅថ្ងៃមង្គលយ៉ាងស្រស់ស្អាត។ ថ្មីៗ នេះ ផងដែរ អ្នកទាំងពីរក៏បាននាំកូនតូចចេញដើរកម្សាន្ដជុំគ្រួសារយ៉ាងផ្អែមល្ហែមថែមទៀត។ តារាប្រុសស្រីមួយគូនេះ បានប្រកាសពីទំនាក់ទំនងរបស់ខ្លួនក្រោយចាប់ដៃគ្នាសម្ដែងក្នុងរឿង “Crash Landing On You”។ ចំណងស្នេហ៍របស់អ្នកទាំងពីរចាប់ផ្ដើមពីការរាប់អានពីមិត្ដភក្ដិ រហូតក្លាយជាស្នេហា ដោយអ្នកទាំងពីរស្គាល់គ្នាជាច្រើនឆ្នាំមកហើយ។ តារាប្រុស HyunBin និងតារាស្រី SonYeJin ត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយប្រចាំប្រទេសកូរ៉េខាងត្បូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ