Miss Universe 2023 បានមកដល់ទឹកដីកម្ពុជាហើយ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថែមទាំងបានគ្រងឈុត អប្សរា យ៉ាងស្រស់ស្អាតជាមួយ ចន សុទីម៉ា Miss Universe Cambodia 2023 លើទឹកដីអង្គរនៃខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់ Sheynnis palacios ម្ចាស់មកុដ Miss Universe 2023 បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងបានមកទទួលស្វាគមន៍យ៉ាងច្រើនកុះករនៅប្រលានយន្តហោះ ក្នុងខេត្តសៀមរាបដោយផ្ទាល់។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ បវរកញ្ញារូបនេះបានគ្រងឈុត អប្សរា យ៉ាងស្រស់ស្អាតជាមួយកញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 លើទឹកអច្ឆរិយអង្គរថែមទៀតផង។



ការគ្រងឈុត អប្សរា នេះជាការបង្ហាញក៏ដូចជាផ្សព្វផ្សាយនូវវប្បធម៌ដ៏ល្អល្អះរបស់កម្ពុជា ដើម្បីឱ្យពិភពលោកបានស្គាល់ប្រទេសមួយនេះបានកាន់តែច្រើន៕
























































Account
Security
Favourite Content