កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រីខេប៉ុបល្បី Suzy បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងយូធូបឆែលនែលរបស់មិត្តភ័ក្ដិនាង Jo Hyun Ah។ អ្នកទាំងពីរបានជជែកពីរឿងការងារមួយចំនួន និងឆ្លៀតទាញចូលប្រធានបទរៀបការផងដែរ។


បន្ទាប់ពីចំណាយជីវិតនៅខ្លួនមួយអស់រយៈពេលជាច្រើនឆ្នាំ Suzy បានលើកឡើងថា ថ្មីៗ នេះនាងបានទៅមើលគ្រូទាយ ហើយគាត់បានប្រាប់នាងពីពេលវេលាល្អបំផុតសម្រាប់រៀបការ។ តាមជើងលេខរបស់នាង ពេលវេលាដ៏ល្អបំផុតសម្រាប់រៀបការគឺនៅអាយុ ៣១ ឆ្នាំ។


នាងបន្ដថា សម្រាប់នាងផ្ទាល់ បើនាងត្រូវរៀបការនៅវ័យ ៣១ ឆ្នាំ វាមិនមែនជារឿងអាក្រក់ឡើយ ហើយនាងក៏មិនស្ដាយក្រោយ។ តែមិនមែនមានន័យថា នាងចាំបាច់ត្រូវតែរៀបការនៅអាយុ ៣១ ដែរ មែនទែនទៅអាយុមិនមែនជាបញ្ហាសម្រាប់នាងឡើយដូច្នេះរៀបការនៅពេលណាក៏មិនថ្វី។
គួររំឮកដែរថា ចាប់តាំងពីប្រកាសបែកគ្នាពីតារាប្រុស Lee Minho ក្នុងឆ្នាំ ២០១៧ Suzy មិនទាន់រកបានអ្នកស្អំបេះដូងថ្មីឡើយ ដោយរូបនាងផ្ដោតលើការងារ និងរស់នៅយ៉ាងសប្បាយជាមួយជីវិតខ្លួនមួយ៕



























Account
Security
Favourite Content