បន្តឡើងសាលាឧទ្ធរណ៍ជាលើកទី៤ស៊ូ ស៊ីរីកា និងម្ដាយមីង ជុំ រស្មី អះអាងថាមិនទាន់ទទួលបានយុត្តិធម៌

តារា​ចម្រៀង ស៊ូ ស៊ីរីកា និង​ម្ដាយមីង ជុំ រស្មី ​ថាក្រុម​គ្រួសារខ្លួនជា​​​ដើម​បណ្ដឹង​រឿង​ក្ដី​បណ្ដាំ​មរតក ក្រោយ​​មរណកាល​លោក​ស្រី កែវ មន្ថា អតីតតារា​ចម្រៀង​នា​ទសវត្សរ៍ ៦០-៧០ ជាង ៣ ឆ្នាំ​ហើយ​នោះ នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​សម​ឡើយ។

ម្សិលមិញនេះជា​លើក​ទី​៤ ហើយ​ដែល ស៊ី រីកា និង​​អ្នកស្រី ជុំ រស្មី អតីត​តារា​កំប្លែង​ស្រី​បាន​មក​បង្ហាញ​ខ្លួន​​​នៅ​សាលា​យុត្តិធម៌។ ម្ចាស់​បទ “ទៅ​យូរ​ពេក​ហើយ​” និង​ម្ដាយ​មីង​អះអាង​ថា សវនាការលើក​នេះ​ក៏​មិន​ទាន់​បញ្ចប់​ការ​ប្ដឹងផ្ដល់​គ្នា​ទេ ព្រោះ​ខាង​តុលាការ​ចង់​ចង់​ភាគី​ទាំង ២ ផ្សះផ្សា​គ្នា​ឲ្យ​អស់​លទ្ធភាព​សិន ហើយ​ការ​ជួបជុំ​តទល់​សម្ដី​គ្នា​ថ្ងៃនេះ ចៅក្រម​ផ្ដល់​យោបល់​​គ្រប់​ភាគី​ទាំង​​​ធ្វើ​កំណត់ហេតុ ​​ពី​អ្វី​ដែល​ចង់​បាន​តាម​បណ្ដាំ​មរកត។

អ្នក​ស្រី ជុំ រស្មី បាន​ផ្ដល់​បទសម្ភាសន៍ ព្រម​ទាំង​អះអាង​ថា ក្រោយ​ដំណើរ​ក្ដីក្ដាំ​ប៉ុន្មាន​ឆ្នាំ​មក ម្សិលមិញជា​លើក​ទី​១​​​ខ្លួន​បាន​ជួប​តទល់​សម្ដី​ផ្ទាល់​ជាមួយ​គូ​វិវាទ​ដែល​ជា​ឪពុក​ចុង ព្រោះ​កន្លង​មក​មានតែ​ការ​កាត់​ក្ដី​កំបាំង​មុខ និង​តំណាង​មេធាវី​ខាង​ចុង​ចោទ​តែ​ប៉ុណ្ណោះ​​បាន​ចូល​មក​ជំនុំជម្រះ​ក្នុង​សវនាការ។

អ្នកស្រី​ថាម្សិលមិញ រឿង​សឹងតែ​ចប់​ទៅ​ហើយ បើ​ខាង​ភាគី​ចុងចោទយល់ព្រម​តាម​សំណើ​របស់​ក្រុម​គ្រួសារ​អ្នកស្រី។ ក្រោយ​មិន​ទាន់​អាច​បញ្ចប់​ក្ដី​បណ្ដាំ​មរតក អ្នកស្រី​បាន​បញ្ជាក់​ថា បើ​បន្ត​មិន​ចប់​មិន​ហើយ ដោយ​ការ​សម្រុះសម្រួល​គ្នា ​ទោះ​ជា​ខាង​កូន​ដើម​មិន​ទទួល​បាន​ចំណែក ៥០ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​ដែល​បាន​បែងចែក​ ហើយ​សុំ​ត្រឹម​ចំណែក​សមរម្យ​ដែល​អាច​ឲ្យ​អ្នកស្រី ព្រម​ទាំង​បងប្អូនកូនក្មួយជាង ១០ នាក់ ​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​ទៅ​ចុះ រឿងបន្ត​មានតែ​តុលាការទៅចុះ ។

នៅ​ពេល​មិន​អាច​ផ្សះផ្សា​គ្នា​បាន គ្រប់​ភាគី​ទាំងសងខាង មាន​តែ​ចៅក្រម​ប៉ុណ្ណោះ​ពិនិត្យ​សំណុំរឿង និង​កាត់​ក្ដី​ជូន​តាម​អង្គហេតុ​ដែល​បាន​ដាក់​ជូន​កន្លង​មក។ សវនាការ​ម្សិលមិញ​អ្វី​ដែល​អ្នកស្រី ព្រម​ទាំង​បង​ប្អូន​កូន​ក្មួយ​ចង់បាន បើ​ទោះ​មិន​បាន​ដូច​បណ្ដាំ​មរតក​ក៏​ដោយ​សុំ​ត្រឹម​ផ្ទះ​២ ល្វែង​នៅ​ខណ្ឌ ៧ មករា ហើយ​និង​ដី​នៅ​វាលវែង តែ​មិន​ទទួល​បាន​ដូច​សំណូមពរ។

ចំណែក​ការ​ជួប​គ្នា​នៅ​សាលា​យុត្តិធម៌​លើកក្រោយ អ្នកស្រី​បញ្ជាក់​ថា​មិន​យូរ​ទៀត​ទេ ព្រោះ​បាន​ឲ្យ​មេធាវី​សរសេរ​សំណូមពរ​ឲ្យ​លឿន​បំផុត យក​មក​ជូន​ចៅក្រម។ ការ​ដែល​អ្នកស្រី​ពន្លឿន​មេធាវី ព្រោះ​អ្នកស្រី​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ ព្រោះ​កូនក្មួយ​ជាច្រើន​គ្មាន​ផ្ទះ​ស្នាក់នៅ ហើយ​ត្រូវជួល​គេ​ពិតជា​ត្រូវ​ចំណាយ​ច្រើន​ខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *