នៅព្រឹកថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ អ្នកដឹកនាំ ផលិតករលោក Hwang DongHyuk បានប្រកាសពីការបញ្ចេញរឿងភាគល្បី Squid Game រដូវកាលទី ២។ សម្រាប់រដូវកាលទី ២ ត្រូវបានរាយការណ៍ថា នឹងត្រៀមចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៤ សម្រាប់រដូវកាលទី ៣ នឹងចេញផ្សាយក្នុងឆ្នាំ ២០២៥ ខាងមុខ។
ជាមួយគ្នាដែរ រូបភាពប៉ុន្មានសន្លឹករបស់រឿង Squid Game រដូវកាលទី ២ ក៏ត្រូវបានបង្ហោះ ដោយមានតារាប្រុស Lee JungJae ដែលសម្ដែងជាអង្គ Seong GiHun កាលពីរដូវកាលទី ១។ មិនតែប៉ុណ្ណោះ ក៏បានបង្ហោះនូវវីដេអូខ្លី សម្រាប់រដូវកាលទី ២ ផងដែរ ដោយឃើញមានមនុស្សជាច្រើនបានត្រៀមចូលខ្លួនលេងល្បែង Squid Game។



ទន្ទឹមនេះ រឿងភាគ Squid Game រដូវកាលទី ២ ត្រូវបានរាយការណ៍ថា នឹងមានការចូលរួមសម្ដែងពីតារាល្បីៗ ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង ដោយតួសម្ដែងរដូវកាលទី១ ដូចជា Lee JungJae, Lee ByungHun, Wi HaJoon នឹងត្រឡប់មកបង្ហាញខ្លួនសាជាថ្មីម្ដងទៀត ខណៈតួសម្ដែងជាច្រើនទៀតដូចជាតារាប្រុស Im Siwan, Kang Haneul, Park Gyu Young, Jo YuRi, Won JiAh, Park SungHoon, Yang Dong Geung, T.O.P. Lee Jin Wook, David Lee, Noh JaeWon, Kang AeSim និង Oh DalSoo នឹងបង្ហាញខ្លួនក្នុងរដូវកាលទី ២។


គួរបញ្ជាក់ថា Squid Game ជារឿងភាគបង្កើតឡើងដោយក្រុមហ៊ុន Netflix នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងជុំវិញពិភពលោក នៅពេលចេញផ្សាយលើកដំបូងក្នុងឆ្នាំ ២០២១ និងបានឈ្នះពានរង្វាន់ជាច្រើនផងដែរ ៕























Account
Security
Favourite Content