ទីបំផុត កៅ សុភា បង្ហាញលិខិតផ្លូវការ ប្រកាសចាកចេញពីផលិតកម្មបារមី

ក្រោយ​មិន​បាន​ចេញ​ទៅ​សម្ដែង​នៅ​មហោស្រព Sabaidee Fest នៅ​អាមេរិក​ជាមួយ​មិត្ត​រួម​អាជីព ២ រូប ​វណ្ណដា និង វណ្ណថាន ថ្មីៗនេះ Sophia Kao បាន​ចេញ​សេចក្ដី​ប្រកាស​ពី​ការ​ចាកចេញ​ពី​ផលិតកម្ម​ចាស់​ដែល​ធ្លាប់​បាន​ជ្រកកោន ៤ ឆ្នាំ​កន្លង​មក។

ម្ចាស់​បទ «SUNSHINE» បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ជូន​ចំពោះ​មិត្តភ័ក្ដិ ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​ជាទី​ស្រឡាញ់​របស់​នាង។ Sophia បាន​បញ្ជាក់​ថា នាង​បាន​ចាកចេញ និង​បញ្ចប់​កុងត្រា​ជាមួយ​ទ្រនំ​ចាស់ ហើយ​ក្លាយ​ជា​តារា​ចម្រៀង​ឯករាជ្យ​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង កាលពី​ថ្ងៃ ១៥ ខែ​មិថុនា កន្លង​ទៅ។

តារា​ចម្រៀង​ស្រី​ដែល​មាន​ទឹកដម​សំឡេង Unique ប្លែក​ពី​អ្នក​ចម្រៀង​ដទៃ​រូប​នេះ​អះអាង​ថា កន្លង​ទៅ​នាង​បាន​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​ដែល​អាច​ទៅ​ទៅ​បាន ដោយ​ការ​ប្ដេជ្ញា​ចិត្ត​បំផុត​ចំពោះ​អ្នក​រួម​ការងារ អ្នក​គ្រប់គ្រង​ផលិតកម្ម និង​ម្ចាស់​ផលិតកម្ម។ ដោយ​ភាព​ជោគជ័យ​កន្លង​មក​ក្នុង​វិថី​សិល្បៈ គឺ​ជា​ការ​ខិតខំ​ទាំង​និង និង​ផលិតកម្ម​ចាស់។

ម្ចាស់​បទ «You Don’t Know How to Love Me» បញ្ជាក់​ថា​សមិទ្ធផល​កន្លង​មក​មិនមែន​កើតើឡើង​ដោយ​ភាគី​តែ​ម្ខាង​ឡើយ គឺ សុភា និង បារមី​បង្កើត​ឡើង​រួម​គ្នា​ ជា​ស្នាដៃ​ដ៏​ល្អ​ដែល​គ្រប់គ្នា​បាន​ដឹង​ពី​វត្តមាន​នាងក្នុង​ការ​ជំរុញ​ឲ្យ​ផ្នែក​តន្រ្តី​បែប R&B Soul របស់​កម្ពុជា​ទៅ​កាន់​ជួរ​មុខ និង​បង្កើន​ការ​ទទួល​ស្គាល់​កាន់តែ​ទូលាយ​ទៅ​ឆាក​អន្តរជាតិ និង​ពី​ទស្សនិកជន​អន្តរជាតិ។

ចំពោះ​មូលហេតុ​នៃ​ការ​ចាកចេញ​ពី​ផលិតកម្ម​ចាស់​តារា​ចម្រៀង​ស្រី​ដែលនិយម​ចម្រៀង​ភាសា​អង់គ្លេសរូបនេះ​​មិន​អាច​បង្ហើប​ឲ្យ​ដឹង​បាន​ទេ។ បើ​ទោះ​ជា​ចាកចេញ​ក៏​ពិតមែន តែ Sophia នៅតែ​បន្ត​លើក​ទឹកចិត្ត​ទៅ​កាន់​មិត្តភ័ក្ដិ និង​បងប្អូន​នាង ដែល​ជា​តារា​នៅ​ទី​នោះ​បន្ត ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​រៀង​ៗ​ខ្លួន។

ប៉ុន្មាន​ឆ្នាំ​ដែល​បាន​ក្លាយ​ជា​តារា​របស់​ផលិតកម្ម​បារមី Sophia Kao បាន​បង្ហាញ​ខ្លួន​នៅ​កម្មវិធី​ជាតិ​ធំ​ៗ និង​អន្តរជាតិ​រួម​ជាមួយ​មិត្ត​រួម​អាជីព។ មិន​តែ​ប៉ុណ្ណោះ​តារា​ស្រី​រូប​នេះ ក៏​ទទួល​បាន​ការងារ​ជា​អ្នក​តំណាង និង​ផ្សព្វផ្សាយ​ការងារ​តូច​ធំ​ជាច្រើន​ផង​ដែរ។ ការ​ចាកចេញ​របស់​នាង​ពី​ផលិតកម្ម​ចាស់ ធ្វើឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​សោកស្ដាយព្រោះ​លែង​បាន​ស្ដាប់​បទ​ចម្រៀង​ដែល​សហការ​ជាមួយ​ដៃគូ​ចាស់​នៅ​ទី​នោះ តែ​ទោះ​ជា​យ៉ាង​ណា​ហ្វេន​ៗ​ក៏​លើក​ទឹក​ចិត្ត​ និង​បន្ត​គាំទ្រ​នាង​ទៅ​ផ្លូវ​ខាង​មុខ ជា​តារា​ចម្រៀង​ឯករាជ្យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *