បើកបង្ហាញមុខគូស្នេហ៍មួយរយៈ សុភ័ក្រ កុសុម៉ា បង្ហើបពេលវេលារៀបការបាត់ហើយ!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

រូបថត​ Pre-Wedding ច្រើន​សន្លឹក​ភ្ជាប់​ជាមួយ​ខេបស៊ិន​ខ្លី​ បែប​កំប្លែង​ ធ្វើ​ឱ្យ​មហាជន​ និង​ហ្វេន​ដាក់​ការ​សង្ស័យ​ថាជា​ការ​កំណត់​ពេល​វេលា​រៀប​ការ​របស់​តារា​ចម្រៀង​សម្បុរ​ស្រអែម​ស្រស់ សុភ័ក្រ កុសុម៉ា ​និង​គូ​ស្នេហ៍​រូប​សង្ហា ដូច​កាលឲ្យ​ដឹង​ពីថ្ងៃ proposal មកម្ល៉េះ​។

«ដើម​ខែ​ក្រោយ​គេ​ហៅ​អូន​អ្នកនាង​ហើយ» Caption ខ្លី ខ្លឹម របស់​ម្ចាស់  Kosoma Entertainment រូប​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ចូល​ខមិន​អបអរសាទរ​ព្រោង​ព្រាត​ ថែម​ទាំង​ដាក់​ការ​សង្ស័យ​ថា​កញ្ញា​ និង​គូស្នេហ៍​ត្រៀម​ចូល​រោងការ​ខែ​ក្រោយ​នេះ​ហើយ​។​ ជាមួយ​គ្នា​នេះ​ដែរ​រូបថត​ Pre-Wedding របស់​កញ្ញា​ និង​លោក ​ផល្លា​ ជា​គូ​ស្នេហ៍​ក៏​ត្រូវ​បាន​មហាជន​កោត​សរសើរ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​ ព្រម​ទាំង​ភាព​​​សក្ដិសម​គ្នា​របស់​អ្នក​ទាំង​ពីរ​ទៀត​ផង​។​ គួរ​ឱ្យ​ដឹង​ដែរ​ថា​ រឿង​រ៉ាវ​ស្នេហា​រវាង​តារា​ស្រី​សម្ដី​ចាក់​ទឹក​មិន​លិច​​​ សុភ័ក្រ កុសុម៉ា​ និង​គូស្នេហ៍​បាន​ធ្វើ​ឱ្យ​កក្រើក​ពិភព​សិល្បៈ​​កាល​ពី​ចុង​ខែ​សីហាកន្លង​ទៅ ​ក្រោយ​បែក​ធ្លាយ​វីដេអូបុរសម្នាក់​សុំ​កញ្ញារៀប​ការ​នៅ​ចំពោះ​មុខ​សាច់​ញាតិ​ និង​មិត្ត​ភក្តិ ខណៈ​តារា​ស្រី​រូបនេះពុំដែលបង្ហាញ ឬ បង្ហើបថាខ្លួនមានគូស្នេហ៍នោះឡើយ។

យ៉ាង​ណា​មិញ ​បន្ទាប់​ពី​ការ​បង្ហាញ​ស្នេហា​ឱ្យ​​សាធារណៈជនបានដឹង ​តារា​ស្រី​វ័យ​ ៣១​ឆ្នាំ​រូប​នេះ​ក៏​បាន​បញ្ចេញ​​​រូបភាពជាច្រើន ​ក៏​ដូច​ជា​សកម្មភាព​ផ្អែម​ល្ហែម​ជា​ហូរហែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​លួច​ច្រណែន​ស្នេហា​ Private ៧ ឆ្នាំ​មួយ​នេះ​។​ ទោះ​ជា​យ៉ាង​នេះ​ អ្នក​ទាំង​ពីរ​ក៏កំពុង​ត្រៀម​ចូល​រោងការ​ឆាប់​ៗ នេះ​ហើយ​ ខណៈ​រងចាំ​ការ​បញ្ជាក់​​ពេល​វេលា​​ផ្លូវ​ការ​ពីសាមី​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប



Leave a Reply

Your email address will not be published.Required fields are marked *