ទុករឿងក្រេបទឹកឃ្មុំទុកសិន រៀបការរួច សុភ័ក្រ កុសុម៉ា ចេញធ្វើការរកលុយធម្មតា

គ្រាន់​តែ​បញ្ចប់​កម្ម​វិធី​មង្គលការ​ភ្លាម​ សុភ័ក្រ កុសុម៉ា​ ដឹក​ដៃ​ស្វាមី​រូប​សង្ហា​ចេញ​ធ្វើ​ការរកលុយ​ធម្មតា​ ដោយ​ទុក​រឿងទៅក្រេបទឹកឃ្មុំមួយ​ឡែក​សិន​។ ខុស​​ពី​គូស្វាមីភារិយា​ថ្មីថ្មោង​ដទៃ ដែល​រៀបការ​រួច​ទៅ Honeymoon តាម​រមណីយដ្ឋាន​ផ្សេង​ៗ តែ កុសុម៉ា ចេញ​ធ្វើ​ការ​ដូចរាល់​ដង​។​

កន្លង​ទៅ​ជាង​១​ សប្ដាហ៍​មក​នេះ​ជីវិត​តារា​ស្រី​ សុភ័ក្រ កុសុម៉ា ​ប្រែ​ទៅជា​ពណ៌​ស៊ី​ជម្ពូ ខណៈរាល់​ពេល​ធ្វើ​ដំណើរ​ចេញ​ទៅ​ណា​មកណាតែង​មាន​ស្វាមី​ជូន​ជា​ប្រចាំ​ ជា​ពិសេស​រាល់​ពេល​អ្នកនាង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ​តែ​ម្ដង​។ ​អ៊ីចឹង​បាន​ថា​ជីវិត​មាន​គូ​ខុស​ពី​ជីវិត​ single ព្រោះ​រាល់​ពេល​ធ្វើ​ការងារ​អ្វី​មួយ​តែង​មាន​អ្នក​ជំនួស​ដៃ​ជំនួស​ជើង​ជួយ​យក​អាសា​ជា​និច្ច​។​

ជាក់​ស្ដែង​ ក្រោយ​រៀបការ​ម្ចាស់​ Kosoma Entertainment រូប​នេះ​ហាក់​មិន​បណ្ដោយ​ឱ្យ​ពេល​វេលា​កន្លង​ហួស​ទៅ​ដោយ​ទទេ​នោះ​ទេ​​​ ដោយ​អ្នកនាងបានចាប់​ផ្ដើម​ការងារ​ឡើង​វិញ​ទាំង​ការ​ច្រៀង​​​ ក៏​ដូច​ជា​ការងារ​បន្ថែម​ជា​ច្រើន​ទៀត​ ហើយ​រាល់​ពេល​​អ្នកនាង​ចេញ​ទៅ​ខាង​ក្រៅ​តែង​មាន​វត្តមាន​ស្វាមី​ទៅ​ជាមួយ​ចាំ ​Take care ជានិច្ច។ មកទល់ពេលនេះដែរនៅ​ពុំ​ទាន់​បាន​លឺ​តារា​ស្រី​រូប​នេះ​បង្ហើបអំពីគម្រោង​​​ទៅ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​ស្វាមី​នៅ​ឡើយ​​ទេ ​ខណៈ​សង្កេត​ឃើញ​ថា​ការងារ​អ្នកនាង​​មមាញឹក​ខ្លាំង។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​ តារា​ស្រី ​​សុភ័ក្រ កុសុម៉ា​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ក្លាយ​ជា​ទូត​សុឆន្ទះ​របស់​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​ អូ ​គូ​លែន​។​ មិន​តែ​ប៉ុណ្ណោះ​មុន​ថ្ងៃ​រៀប​ការ​អ្នក​នាង ​និង​ស្វាមី​​ក៏​បាន​ទទួលការ​ងារជា​អ្នក​ប្រូម៉ូត​ផលិតផល​​កាហ្វេ​ក្នុង​ស្រុក​មួយ​ផង​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

Leave a Reply

Your email address will not be published. Required fields are marked *