ដំណឹងដែលតារាសម្ដែងប្រុសល្បី Song Joongki ប្រកាសរៀបការជាមួយមិត្តស្រី Katy កាលពីថ្មីៗ នេះពិតជាធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលដោយសារតែគ្រប់គ្នាមិនគិតថាតារាប្រុសរូបនេះសម្រេចចិត្តរៀបការម្ដងទៀតលឿនយ៉ាងដូច្នេះ។ បើមានការបញ្ជាក់ពីផ្ទាល់ពីសំបុត្រដែលតារាប្រុស Song Joongki សរសេរជូនអ្នកគាំទ្រ ពេលនេះភរិយារបស់លោក Katy ថែមទាំងមានផ្ទៃពោះទៀត។
បើតាមប្រភពរបស់ Dispatch បានឱ្យដឹងថា Song Joongki និងភរិយាបានជួបគ្នាដំបូងតាំងពីឆ្នាំ ២០២០ ម្ល៉េះកំឡុងពេលថតរឿង “Vincenzo” នៅប្រទេស អ៊ីតាលី។ ប្រភពដដែលបានឱ្យដឹងទៀតថា Katy បានរើទៅនៅផ្ទះជាមួយតារាប្រុស Song Joongki នៅឯតំបន់ Hannam-Dong កាលពីឆ្នាំ ២០២២។ ក្រៅពីនេះ លោកថែមទាំងជួលគ្រូបង្រៀនជនជាតិកូរ៉េដែលអាចនិយាយភាសាអង់គ្លេសមកបង្រៀន និងនៅក្បែរ Katy ទៀតផង។


មុនប្រកាសពីទំនាក់ទំនងជាសាធារណៈការពិតទៅតារាប្រុសរូបនេះតែងត្រូវក្រុម Dispatch ថតបានចំណាយពេលទំនេរដើរផ្សារជាមួយមិត្ដស្រី និងនាំនាងទៅពិនិត្យសុខភាពទៀតផង។ បន្ទាប់ពីមិត្តស្រីមានផ្ទៃពោះលោកថែមទាំងនាំគ្រួសាររបស់ Katy មករស់នៅប្រទេសកូរ៉េខាងត្បូងដើម្បីឱ្យនាងមានភាពកក់ក្ដៅ និងបានជួបជុំគ្រួសារ។

មិនតែប៉ុណ្ណោះ តារាប្រុស Song Joongki ក៏បានឱ្យម្ដាយឳពុករបស់ Katy និង Katy រើចួលទៅនៅផ្ទះវីឡាជាមួយលោកនៅឯតំបន់ Itaewon មានតម្លៃប្រមាណ ១៥ លានដុល្លារអាមេរិក។ ផ្ទះនេះដែរ ជាផ្ទះដែលតារាប្រុស Song Joongki បានទិញកាលពីឆ្នាំ ២០១៦។ តំបន់នោះដែរត្រូវបានរាយការណ៍ថា ជាតំបន់អភិជនមួយសម្បូរទៅដោយអ្នកមានស្ដុកស្ដម្ភរស់នៅ៕
























Account
Security
Favourite Content