នៅព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Song Joongki បានបង្ហាញជាខ្លួនជាសាធារណៈលើកដំបូងជាមួយភរិយា Katy Louise នៅព្រលានយន្ដហោះ Incheon ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រកាសពីដំណឹងរៀបការ និងភរិយាកំពុងមានផ្ទៃពោះ។ ភ្លាមៗ ដែរ អ្នកទាំងពីរក៏បានក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សាលើបណ្ដាញសង្គមតែម្ដង ដោយសារតែតារាប្រុស Song Joongki ហាក់មានភាពផ្អែមល្ហែម និងដើរបណ្ដើរភរិយាជាប់ខ្លាចនាងមានគ្រោះថ្នាក់នានាជាដើម។
បើតាមប្រភពព័ត៌មានកូរ៉េ Xreport News បានឱ្យដឹងថា អ្នកទាំងពីរហោះហើរចេញពីប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេស ហុងគ្រី ដើម្បីត្រៀមខ្លួនថតភាពយន្ដកុនថ្មីរបស់តារាប្រុស Song Joongki ខណៈត្រូវស្នាក់នៅទីនោះប្រមាណជា ២ ខែឯណោះ។ មែនទែនទៅ តារាប្រុស Song Joongki នាំភរិយាទៅជាមួយដោយសារតែងាយស្រួលមើលថែទាំងគ្នាទៅវិញមក។
ជាមួយគ្នានេះអ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ភរិយារបស់តារាប្រុស Song Joongki បានបង្ហាញខ្លួនជាមួយចិញ្ចៀនដ៏ធំចែងចាំងនៅម្រាមដៃនាងទំនងជាចិញ្ចៀនរៀបការរបស់អ្នកទាំងពីរ។ អ្នកទាំងពីរក៏បានយកសត្វឆ្កែចិញ្ចឹមទៅប្រទេស ហុងគ្រី ជាមួយផងដែរ ដោយសារតែភរិយាជាអ្នកចូលចិត្ដ និងស្រឡាញ់សត្វចិញ្ចឹម។
គួរបញ្ជាក់ថា តារាប្រុស Song Joongki បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយភរិយា Katy Louise កាលពីចុងឆ្នាំ ២០២២ និងប្រកាសពីរឿងរៀបការនៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣៕


























Account
Security
Favourite Content