កាលពីម្សិលមិញថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ តារាសម្ដែងប្រុសល្បីលោក Song Joongki បានប្រកាសពីទំនាក់ទំនងស្នេហាថ្មីរបស់ខ្លួនជាមួយនារីក្រៅសិល្បៈម្នាក់ដែលធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលខ្លាំង។ តែទោះជាយ៉ាងណាក៏គ្រប់គ្នានៅតែចូលរួមរីករាយ និងអបអរ ព្រោះទីបំផុតលោកអាចរកបានមនុស្សដែលទុកចិត្ត និងព្រមបើកបេះដូងសាជាថ្មី។
ជាមួយគ្នាដែរ ក្រោយប្រកាសពីទំនាក់ទំនងស្នេហារូបភាពរបស់ Song Joongki និងមិត្តស្រីត្រូវបានទម្លាយចេញមកជាសាធារណៈបន្ដបន្ទាប់ ក្នុងចំណោមនោះមានរូបភាពមួយចំនួនដែលរូបលោកបាននាំមិត្តស្រីទៅចូលរួមពិធីមង្គលការមិត្តជិតស្និទ្ធម្នាក់របស់ខ្លួន។
ក្នុងរូបភាពនោះ មិត្តស្រីរបស់លោកមិនបានពាក់ម៉ាសឡើយ ជាហេតុធ្វើឱ្យមុខរបស់នាងត្រូវបានបង្ហាញច្បាស់គួរសម និងត្រូវបានមហាជនលើកឡើងថារូបនាងជាអតីតតារាសម្ដែងស្រីម្នាក់មានឈ្មោះថា Katy Louise Saunders។
ក្រោយពីបានឃើញរូបទាំងអស់នេះ មហាជនជាច្រើនមានជំនឿថា តារាប្រុស Song Joongki ច្បាស់ជាស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះមិត្តស្រីថ្មីរបសខ្លួនណាស់ទើបហ៊ានបណ្ដើរចេញក្រៅបើកចំហរយ៉ាងដូច្នេះ ជាពិសេសថែមទាំងនោះទៅចូលរួមពិធីមង្គលការរបស់មិត្តជិតស្និទ្ធខ្លួនទៀត៕























Account
Security
Favourite Content