មិនតិចលានដុល្លារ! ទម្លាយពីដើមទុនដែលក្រុមហ៊ុនកូរ៉េ​ត្រូវ​ចាយបង្កើតក្រុមចម្រៀងនារីថ្មីមួយ

វិស័យខេប៉ុបកាន់តែមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន ខណៈបណ្ដាក្រុមហ៊ុនតូច ធំ ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងបន្ដបង្កើតក្រុមចម្រៀងថ្មីជាបន្ដបន្ទាប់ដើម្បីនាំយកអ្វីដែលកាន់តែថ្មីប្លែកមកជូនមហាជន និងអ្នកគាំទ្រ។ ជាមួយគ្នានេះ ប្រិយមិត្តមានធ្លាប់ឆ្ងល់ដែរ ឬទេ ថាតើជាទូទៅក្រុមហ៊ុននីមួយត្រូវចំណាយដើមទុនប៉ុន្មានដើម្បីអាចបង្កើតក្រុមចម្រៀងមួយ។ តោះមកដឹងដើមទុនដែលក្រុមហ៊ុនមួយចំណាយក្នុងការបង្កើតក្រុមចម្រៀងនារីថ្មី៖

យោងតាមប្រភពផ្ទៃក្នុងបានឱ្យដឹងថា ជាទូទៅក្នុងការបង្កើតក្រុមចម្រៀងនារីថ្មីមួយត្រូវចំណាយយ៉ាងហោចណាស់ខ្ទង់ជិត ៨០ ម៉ឺនដុល្លារអាមេរិក ប៉ុន្ដែតម្លៃទាំងនេះគឺគិតត្រឹមឆ្នាំ ២០១៥ ប៉ុណ្ណោះ។ បើគិតមកដល់បច្ចុប្បន្នតម្លៃអាចគុណនឹង ២​ ឬ ៣ ឯណោះ ដោយអាចចន្លោះពី ១.៥ លានដុល្លារអាមេរិកទៅ ២ លានដុល្លារអាមេរិក។ ទន្ទឹមនេះ បើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន Fantagio ដែលជាក្រុមហ៊ុនគ្រប់គ្រងក្រុមតារាចម្រៀង Astro និង Weki Weki ក៏បានឱ្យដឹងថា បើចង់បង្កើតក្រុមចម្រៀងនារីថ្មីមួយសម្រាប់ពួកគេយ៉ាងហោចក៏ត្រូវចាយដើមទុន ២.៣ លានដុល្លារអាមេរិកដែរ។

បើក្រឡេកទៅមើលការវិភាគរបស់ក្រុមអ្នកជំនាញនៅប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ផលិតកម្ម SM អាចចាយទុនប្រមាណជិត ៤ លានដុល្លារអាមេរិកក្នុងការបង្កើតក្រុមចម្រៀងនារី Aespa ដោយប្រាក់មួយផ្នែកធំយកទៅចំណាយលើការច្នៃរូបតំណាងបែបបច្ចេកវិទ្យាទំនើប AI។

បន្ថែមពីនេះ បើយោងតាមប្រភពព័ត៌មាន JoongAng News បានបញ្ជាក់លម្អិតពីដើមទុនចំណាយសម្រាប់ក្រុមចម្រៀងនារីថ្មីជាមធ្យមគឺ ២៣ ម៉ឺនដុល្លារអាមេរិកសម្រាប់ចំណាយលើការហ្វឹកហាត់ផ្សេងៗ ២ លានដុល្លារអាមេរិកសម្រាប់លើដំណើរការផលិតចម្រៀង និងធ្វើអាល់ប៊ុម។ រីឯជាង ១០ ម៉ឹនដុល្លារសម្រាប់ថ្លៃឈ្នួលបុគ្គលិក ៧ ម៉ឹនដុល្លារអាមេរិកសម្រាប់បន្ទប់ហ្វឹកហាត់រាំច្រៀង និងកន្លែងស្នាក់នៅត្រូវចំណាយប្រមាណ ៦​ ម៉ឺនដុល្លារអាមេរិក ដែលសរុបទៅប្រមាណជាង ២.៤ លានដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​