កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ រឿងភាគថ្មីរបស់តារាសម្ដែងស្រីល្បី Song Hyekyo ឬគ្រប់គ្នាស្គាល់ថា ហាន់ ជីអ៊ុន បានត្រឡប់មកវិញម្ដងទៀតជាមួយរឿងភាគថ្មីមានចំណងជើងថា “The Glory” ខណៈរឿងនេះដែរត្រូវបានចាក់ផ្សាយនៅលើ Netflix។
មែនទែនទៅ ទើបចាក់ផ្សាយមិនទាន់បានមួយសប្ដាហ៍ផងរឿងមួយនេះត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ថាល្អទស្សនា និងមានគុណភាពខ្ពស់។ បើក្រឡេកមកមើលពីការសម្ដែងរបស់តារាស្រីវ័យ ៤១ ឆ្នាំនេះវិញ កាន់តែជក់ចិត្តដិតអារម្មណ៍ ព្រោះនាងបង្ហាញខ្លួនជាមួយតួអង្គថ្មីប្លែក និងខុសពីការសម្ដែងមុនៗរបស់នាង។
យោងតាមប្រភពព័ត៌មាន SBS News បានឱ្យដឹងថា រឿង “The Glory” បានជាប់ជារឿងមានអ្នកមើលច្រើនបំផុតក្នុង Netflix រហូតដល់ទៅជិត ១០ ប្រទេស ដោយរួមមានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន កាតា ថៃ សឹង្ហបុរី តៃវ៉ាន់ វេនេស៊ុយឡា និង អារ៉ាប៊ីសាអូឌីត ជាដើម។ បន្ថែមពីនេះ “The Glory” ក៏បានក្លាយជារឿងមួយដែលមានមនុស្សយកមកជជែក និងពិភាក្សាពាសពេញបណ្ដាញសង្គមផងដែរ។

គួរបញ្ជាក់ថា រឿង “The Glory” និយាយពីខ្សែជីវិតរបស់នារីម្នាក់ដែលតាមសងសឹកដល់មនុស្សដែលធ្លាប់ធ្វើបាបរូបនាង។ រឿងនេះដែរ បានបែងចែកជាពីរវគ្គ ដោយវគ្គទី ១ មានចំនួន ៨ ភាគ និងវគ្គទី ២ ត្រៀមចេញផ្សាយនៅខែ មីនា ឆ្នាំ ២០២៣ ខាងមុខ៕























Account
Security
Favourite Content