នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣ តារាសម្ដែងកូរ៉េ Song HyeKyo បានចូលរួមកម្មវិធីប្រេនរបស់ Chaumet នៅឯទីក្រុងហុងកុង ក្នុងនាមជាទូតសុឆ្ឆន្ទៈរបស់ប្រេនល្បីមួយនេះ។ រូបនាងបង្ហាញខ្លួនជាមួយរ៉ូបពណ៌សដ៏ស្រស់ស្អាត បើទោះជាវ័យឈានដល់ ៤១ ឆ្នាំហើយក្ដីប៉ុន្ដែរូបនាងនៅតែលេចធ្លោខ្លាំងក្នុងកម្មវិធី។


មែនទែនទៅ គ្រាន់តែលេចមុខភ្លាមរូបនាងក៏ក្លាយប្រធានបទត្រូវគេយកមកពិភាក្សាភ្លាមដោយសារតែសម្រស់ដ៏ស្រស់ស្អាតថ្លៃថ្នូររបស់នាង។ ជាពិសេស រូបនាងកាន់តែមើលទៅក្មេងជាងវ័យរាល់ពេលចូលកម្មវីធីម្ដងៗ រហូតដល់គ្រប់គ្នាសឹងមិនជឿថានាងមានជាង ៤០ ឆ្នាំនោះទេ។ អ្នកដែលបានជួបរូបនាងក្នុងផ្ទាល់ក្នុងកម្មវិធីបានប្រៀបធៀបថា រូបនាងដូចជាទេពអប្សរចេញពីរូបគំនូរតែម្ដង សម្រស់របស់នាងពិតជាស្រស់ស្អាតពិបានប្រៀបផ្ទឹម។



អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍នោះគឺជាម៉ូដខ្សែកពេជ្រ និងចិញ្ចៀនពេជ្រដែលតារាស្រីរូបនេះពាក់លើខ្លួន ពិតជាមើលទៅស្រស់ស្អាត និងចែងចាំងខ្លាំង។ បើនិយាយដល់តម្លៃវិញក៏មិនធម្មតាបើបូកសរុបចូលគ្នាគឺរហូតទៅដល់ជាង ២,៤ លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា Chaumet គឺជាប្រេនអលង្ការដ៏ល្បីល្បាញរបស់ប្រទេសបារាំង ដោយគ្រឿងអលង្ការទាំងអស់សុទ្ធសឹងតែស្រស់ស្អាត និងមានតម្លៃថ្លៃខ្លាំងផងដែរ ៕

























Account
Security
Favourite Content