ជាការពិតណាស់បន្ទាប់ពីរឿងភាគល្បី “The Glory” បានចាក់ផ្សាយវគ្គ១ ជាផ្លូវការតារាស្រី Song Hyekyo ឬ ហាន់ ជីអ៊ុន ដែលសម្ដែងជាតួឯកស្រីត្រូវបានមហាជន និងបណ្ដាអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ជាពិសេសការសម្ដែងដ៏ប៉ិនប្រសប់ចូលតួរបស់នាង។

មែនទែនទៅ ថ្វីបើមានមតិសរសើរច្រើនលើសលប់ក៏ដោយ ប៉ុន្ដែក៏មានមតិរិះគន់មួយចំនួនដូចគ្នា ទាក់ទិននឹងរូបសម្រស់របស់នាងលើបណ្ដាញសង្គមអ៊ីនធើណេតដោយមានការលើកឡើងថា មុខរបស់នាងមើលទៅចាស់ខ្លាំង និងមើលទៅមិនស្រស់ស្អាតដូចរឿងមុនៗទាល់តែសោះ។
ទន្ទឹមនេះ ឆ្លៀតក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្ដី Fashion Magazine នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣ តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ ក៏បាននិយាយទាក់ទងរឿងរូបរាងរបស់នាងក្នុងរឿងភាគ “Glory” ព្រមទាំងជាការឆ្លើយតបដល់ការរិះគន់នានាផងដែរ។
នាងបានលើកឡើងថា៖ នាងពិតជាពេញចិត្តខ្លាំងជាមួយរូបរាងខ្លួនក្នុងរឿងភាគ “The Glory” ហើយវាជារូបរាងមួយដែលសមឥតខ្ចោះជាមួយតួអង្គដែលនាងបានសម្ដែង។ ប្រសិនបើនាងសម្ដែងក្នុងរឿងភាគបែបរ៉ូមែនទិក វាមិនចម្លែកទេដែលត្រូវតុបតែងខ្លួនឱ្យស្រស់ស្អាតខ្លាំង ប៉ុន្ដែក្នុងរឿងភាគមួយនេះនាងមិនចាំបាច់ស្រស់ស្អាតឡើយ។
នាងបន្ដថា៖ នាងផាត់មុខតម្រូវតាមស្ថានភាពតួអង្គ ណាមួយបើនាងមានសម្រស់ស្អាតជ្រុលពេកច្បាស់ជាដូចកុហកអ្នកទស្សនាពេក ព្រោះរឿងនេះតួដែលនាងសម្ដែងជាមនុស្សជួបទុក្ខលំបាកច្រើន ត្រូវគេធ្វើបាបខ្លាំង។ ពិតណាស់ថាមិនអាចមានរូបរាងស្រស់ស្រាយស្អាតបាតនោះទេ។

គួរបញ្ជាក់ថា “The Glory” ជារឿងភាគបែបសងសឹក លេងល្បិចដាក់គ្នាទៅវិញទៅមក ហើយរឿងនេះនិយាយពីជីវិតក្មេងស្រីម្នាក់ដែលត្រូវគេធ្វើបាបខ្លាំងកាលពីនៅរៀន ចុងក្រោយនាងក៏សម្រេចចិត្តមកតាមសងសឹកអ្នកដែលធ្លាប់ធ្វើបាបខ្លួនវិញ៕

























































Account
Security
Favourite Content