ព្រឹត្តិការណ៍បើកសម្ពោធសាខាម៉ាកសម្លៀកបំពាក់ Fendi នៅប្រទេសកូរ៉េបានប្រមូលផ្តុំតារា ល្បីៗយ៉ាងច្រើនដូចជា Song Hye Kyo, Lee Min Ho, Park Hyung Sik និង Sunmi ជាដើម។
កាលពីថ្ងៃទី ៨ ខែកុម្ភៈ ព្រឹត្តិការណ៍សម្ពោធសាខាម៉ាកយីហោប្រណីត Fendi បានក្លាយជាប្រធានបទក្ដៅមួយលើបណ្ដាញសង្គមកូរ៉េខាងត្បូង ខណៈមានការបង្ហាញខ្លួនរបស់តារាល្បីៗជាច្រើនដូចជា Song Hye Kyo , Lee Min Ho , Park Hyung Sik , Zico, Jung Il Woo, Lee Soo Hyuk, Sunmi, Yuqi (G)I-DLE, Ahn Yujin (IVE), Kim Dami និងតារាជាច្រើនទៀត។
ក្នុងនោះ ការបង្ហាញខ្លួនរបស់ Song Hye Kyo បានក្លាយជាទីចាប់អារម្មណ៍ ដោយមិនត្រឹមតែដោយសារនាងជាទូតផ្សព្វផ្សាយរបស់ Fendi ប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាលើកទីមួយដែលតារាស្រីរូបនេះបានបង្ហាញខ្លួនជាសាធារណៈបន្ទាប់ពីអតីតស្វាមី Song Joong Ki ប្រកាសរៀបការម្តងទៀត។
បើទោះបីជា Song Hye Kyo ថ្មីៗនេះនាងបានរងការរិះគន់ថាមានសម្រស់ចាស់ជាងមុនក៏ដោយ ប៉ុន្តែស្នាមញញឹមដ៏ជឿជាក់របស់នាងនៅតែទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន។ ក្រៅពីនេះ តារាសម្ដែងប្រុស Park Hyung Sik ក៏បានបង្ហាញខ្លួនយ៉ាងសង្ហាដូចព្រះអង្គម្ចាស់ ខណៈ Lee Min Ho ក៏នៅតែសង្ហាដែរបើទោះជាមើលទៅរាងឡើងទម្ងន់បន្តិចក៏ដោយ។
ទស្សនារូបភាពរបស់តារាល្បីៗដែលចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា៖
តារាសម្ដែង Song Hye Kyo
តារាសម្ដែង Park Hyung Sik
តារាសម្ដែង Lee Minho
តារាសម្ដែង Go So Young
តារាចម្រៀង Sunmi
សមាជិកក្រុម (G)I-DLE, Yuqi

សមាជិក IVE, Ahn Yujin
តារាសម្ដែង Lee Soo Hyuk និងតារារ៉េប Zico
តារាសម្ដែង Jung Il Woo និងតួស្រីរឿង “Itaewon Class” Kim Dami
តារាសម្ដែង Ki Eun Se និង Park Ji Hoo

























Account
Security
Favourite Content