តាមការប្រកាសឱ្យដឹងរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Cambodia បានឱ្យដឹងថា កញ្ញា សំណាង អេលីណា Miss International Cambodia 2023 នឹងចេញដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតកម្មវិធី បវរកញ្ញាអន្តរជាតិលើកទី៦១ ឆ្នាំ ២០២៣ (Miss International 2023) នៅម៉ោង ៨ យប់នេះហើយ។ ចំណែករាត្រីផ្តាច់ព្រ័ត្រកម្មវិធី Miss International 2023 នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ខាងមុខ។

ប្រាប់ឱ្យដឹងក្នុងថ្ងៃបំពាក់ឆៀង និងមកុដ Miss International Cambodia 2023 ស្រីស្អាត សំណាង អេលីណា ថា នាងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចូលរួមប្រកួតកម្មវិធីអន្តរជាតិជាលើកទី២ បន្ទាប់ពីការប្រកួត Miss Universe 2019។ ដោយមើលឃើញថា ខ្លួនឯងជាមនុស្សស្រីសុភាព រមទម្យ និងគួរឱ្យស្រលាញ់ ស័ក្តិសមទៅនឹងកម្មវិធី Miss International ទើប អេលីណា ចាប់អារម្មណ៍ចង់តំណាងកម្ពុជាប្រកួតកម្មវិធីមួយនេះ ហើយនាងបានចំណាយច្រើនឆ្នាំ ដើម្បីសិក្សាស្វែងយល់ពីកម្មវិធីអន្តរជាតិដ៏ធំនេះ។


អតីត Miss Universe Cambodia 2019 បន្តថា នាងត្រឡប់មកវិញលើកទី២ ជាមួយគោលបំណងច្បាស់លាស់ក្នុងការដណ្តើមយកភាពជោគជ័យមកជូនមាតុប្រទេសវិញ។ បេក្ខភាពតំណាងជាតិកម្ពុជារូបនេះថា នាងនឹងពាំនាំសិល្បៈ វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរ ម្ហូបអាហារ សម្រស់ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរយើងទៅបង្ហាញលើឆាកអន្តរជាតិ ឱ្យពិភពលោកស្គាល់ពីខ្មែរយើងកាន់តែច្បាស់ឡើង។
អេលីណា មិនបានបញ្ជាក់ថា នាងមានក្តីរំពឹងបែបណាឡើយ តែនាងប្តេជ្ញាបញ្ចេញឱ្យពីសមត្ថភាព ដើម្បីនាំយកភាពជោគជ័យណាមួយជូនប្រទេសកម្ពុជា ឱ្យស័ក្កសមទំនុកចិត្ត ដែលហ្វេនៗមានទៅលើរូបនាង។




សំណាង អេលីណា សង្ឃឹមថា នាងនឹងបានជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ៨ យប់នេះ។ ការគាំទ្រ នឹងក្តីស្រលាញ់ទាំងអស់គ្នាជាកម្លាំងចិត្តដ៏ធំធេងរបស់បេក្ខភាពតំណាងជាតិកម្ពុជារូបនេះ។ ទន្ទឹមគ្នានោះផងដែរ អេលីណា ក៏សូមឱ្យពុកម៉ែបងប្អូន ពិសេសហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាចូលរួមបោះឆ្នោតគាំទ្រនាងឱ្យបានគ្រប់ៗគ្នា ដើម្បីនាងមានឱកាសឈានជើងចូលវគ្គ Top ចុងក្រោយ ឆ្ពោះទៅដណ្តើមមកុដ Miss International 2023៕
























Account
Security
Favourite Content