មិនខ្លាចការរិះគន់! តារាស្រីខេប៉ុបល្បីៗ ៥ ដួងហ៊ានបើកចំហទំនាក់ទំនងស្នេហាជាមួយមិត្តរួមអាជីព

ការប្រកាសពីទំនាក់ទំនងស្នេហាសម្រាប់តារាពិតជាមិនមានភាពងាយស្រួលឡើយ បើទោះជាទទួលបានការគាំទ្រពីមនុស្សមួយចំនួនប៉ុន្ដែក៏ទទួលបានការរិះគន់ដូចគ្នា ជាពិសេសបើជាតារាស្រីទៀតនោះច្បាស់ជាតែងត្រូវក្លាយជាប្រធានបទគេលើកឡើងយកមកនិយាយជារឿយៗ។ ជាមួយគ្នាដែរ ក្រឡេកមកមើលតារាស្រីកូរ៉េទាំង ៥ ដួងនេះ ពិតជាមានភាពក្លាហានក្នុងការបញ្ចេញពីទំនាក់ទំនងរបស់ខ្លួនទៅកាន់មហាជន បើទោះជាអាចប្រឈមមុខនឹងការរិះគន់ ឬធ្លាក់ប្រជាប្រិយភាពក៏ដោយ។

១.Joy សមាជិកក្រុម Red Velvet និង Crush

តារាប្រុសស្រីមួយគូនេះ ប្រកាសពីទំនាក់ទំនងរបស់ខ្លួនដំបូងនៅក្នុងឆ្នាំ ២០២១។ ក្រោយប្រកាសពីទំនាក់ទំនងនេះ មនុស្សជាច្រើនហាក់មិនពេញចិត្តដោយលើកឡើងថា Joy សមនឹងសេពគប់ជាមួយមនុស្សប្រុសដែលល្អជាងនេះ។ តែទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែល្អប្រសើរ និងទើបតែជប់លៀងអបអរខួបស្នេហាគម្រប់ ២ ឆ្នាំទៀតផង។  

២.Jisoo សមាជិកក្រុមចម្រៀង BLACKPINK និង Ahn BoHyun

មុនដំបូងគូស្នេហ៍មួយគូនេះហាក់មិនត្រូវបានរិះគន់ច្រើនឡើយក្រោយប្រកាសពីទំនាក់ទំនងភ្លាមៗ។ ប៉ុន្ដែមិនបានប៉ុន្មានក៏លេចលឺពាក្យចចាមអារ៉ាមជាច្រើនថា តារាប្រុស Ahn BoHyun ជាមនុស្សមិនល្អ និងជាតារាប្រុសឆ្មើងឆ្មៃមិនចេះគោរពអ្នកដទៃ។ បើទោះជាមានការចេញបកស្រាយ និងការពារ ពីអ្នកធ្លាប់រួមការងារជាមួយលោក​តែមហាជនមួយចំនួននៅតែមិនពេញចិត្តចំពោះទំនាក់ទំនងស្នេហាអ្នកទាំងពីរ។

៣.IU និង Lee JongSuk    

  

អ្នកទាំងពីរជាគូស្នេហ៍ដែលមហាជនមិនរំពឹងទុក មិនខុសពី Jisoo  និង Ahn BoHyun បើទោះជាមានការគាំទ្រច្រើនពីមហាជន ប៉ុន្ដែក៏មានមតិមួយចំនួនមិនពេញចិត្តពីការសេពគប់របស់អ្នកទាំងពីរដូចគ្នា។ ប៉ុន្ដែអ្នកទាំងពីរនៅតែចាប់ដៃគ្នាបន្ដសេពគប់គ្នា និងគាំទ្រគ្នាទៅវិញទៅមក។ អ្នកទាំងពីរតែងចំណាយពេលវេលាជាមួយគ្នានាពេលទំនេរ បើតាមប្រភពព័ត៌មាន Dispatch កាលពីបុណ្យណូអែលឆ្នាំមុនអ្នកទាំងពីរបានទៅដើរកម្សាន្ដចាមួយគ្នានៅឯប្រទេសជប៉ុន។ អ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងរបស់ខ្លួននៅខែ ធ្នូ ឆ្នាំ ២០២២។

៤.Sooyoung សមាជិកក្រុម Girls Generation និង Jung KyungHo

អ្នកទាំងពីរជាគូស្នេហ៍គំរូមួយក្នុងវិស័យខេប៉ុប បើទោះជាមិនបង្ហាញច្រើនខ្លាំងប៉ុន្ដែអ្នកទាំងពីរសេពគប់គ្នាអស់រយៈពេល ១០ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ ២០១៣។ អ្នកទាំងពីរចាប់ផ្ដើមពីមិត្ដរួមថ្នាក់រហូតចូលសិល្បៈជាមួយគ្នា និងសេពគប់គ្នារហូតដល់បច្ចុប្បន្ន។ ថ្វីបើជាសមាជិកក្រុមចម្រៀងដ៏ល្បីតែ Sooyoung ក៏មិនខ្លាចក្នុងការប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាមួយមិត្ដប្រុស។

៥. Hyeri សមាជិកក្រុម Girls Day និង Ryu JunYeol

Hyeri និង Ryu JunYeol បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួននៅក្នុងឆ្នាំ ២០១៧។ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរគិតមកទល់ពេលនេះមានរយៈពេល ៦ ឆ្នាំមកហើយ។ ដើមឡើយ Hyeri ទទួលបានមតិរិះគន់ពីមហាជនមួយចំនួនដោយលើកឡើងនាងគួរតែផ្ដោតលើអាជីពសិល្បៈរបស់ខ្លួនឲ្យបានរឹងមាំសិន តែទោះជាយ៉ាងជាឆ្នាំកន្លងផុតទៅមហាជនច្រើនចាប់ផ្ដើមសរសើរពីទំនាក់ទំនងស្នេហាដ៏រឹងមាំរបស់អ្នកទាំងពីរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស