ស្ថាប័ន MGC ជ្រើសរើស សំ ស្រីម៉ី ជាបេក្ខភាព Miss Grand តំណាងខេត្តកំពត

ដូចប្រិយមិត្តអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាបានជ្រាបស្រាបហើយ ថ្មីៗនេះស្ថាប័ន Miss Grand Cambodia 2023 បានប្រកាសដកតំណែង កញ្ញា កែវ ស្រីលីន បេក្ខភាពតំណាងខេត្តកំពត ដោយជំនួសវិញដោយស្រីស្អាតកូនកាត់ខ្មែរ-អាមេរិក សំ ស្រីម៉ី វ័យ ១៩ ឆ្នាំ។

តាមការប្រកាសរបស់ទំព័រហ្វេសប៊ុក Miss Grand Cambodia ស្រីម៉ី អាយុ ១៩ ឆ្នាំ ជាកូនកាត់ខ្មែរ-អាមេរិក សញ្ជាតិខ្មែរ កម្ពស់ 1.73cm រៀនចប់ទី១២ និង រៀនចប់ flight attendant អាចប្រើប្រាស់បាន ៣ ភាសា ខ្មែរ វៀតណាម,អង់គ្លេស (ល្អ)។ ការងារបន្ថែមរបស់នាងគឺ នារីអាកាសចរណ៍ (flight attendant )។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗ សំ ស្រីម៉ី ថា នាងសប្បាយចិត្តណាស់ដែលត្រូវបានជ្រើសរើសឱ្យក្លាយជា Miss Grand កំពត ថ្មីជំនួស​ឱ្យបេក្ខភាពចាស់។ កន្លងមកនាងក៏ធ្លាប់ចូលរួមប្រកួតកម្មវិធី Miss Aura Cambodia តែមិនទទួលបានជោគជ័យនោះឡើយ ទើបពេលនេះនាងមានឱកាសចូលប្រកួត  Miss Grand Cambodia 2023 ដូច្នេះ នាងនឹងយកឱ្យនេះបង្ហាញឱ្យគ្រប់គ្នាឃើញថា នាងពិតជាមានសមត្ថភាពអាចធ្វើបាន។ 

កូនកាត់ខ្មែរ-អាមេរិករូបនេះបន្តថា ដើម្បីក្លាយជាបេក្ខភាពលេចធ្លោម្នាក់ក្នុងចំណោមបេក្ខភាពទាំង ២៥ រូប នាងនឹងព្យាយាមហ្វឹកហាត់បន្ថែមលើការដើរ ការនិយាយស្តី ក៏ដូចជា Q&A ផងដែរ។ ស្រីស្រស់សោភាមានប្រភពមកពីខេត្តតាកែវរូបនេះ ជឿជាក់ថា នាងនឹងធ្វើបានល្អក្នុងការប្រកួតនាពេលខាងមុខនេះ។

គួររំលឹកផងដែរថា បច្ចុប្បន្ន កញ្ញា សំ ស្រីម៉ី កំពុងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង និងបាន update សកម្មភាពខ្លួនឯងលើបណ្តាញសង្គមជាប្រចាំ ថែមទាំងបញ្ចេញ​សិល្បៈនៃការថតរូបប្លែកៗមិនចាញ់បេក្ខភាពផ្សេងទៀតនោះឡើយ។ ដោយហេតុថានាងជាបេក្ខភាពដែលទើបផ្លាស់មកថ្មី ស្រីម៉ី ទាក់ទាញក្រសែភ្នែកហ្វេន និងបណ្តាហ្វេនផេកធំៗជាច្រើ ដោយសាររូបសម្រស់ សមត្ថភាព និងភាពជឿជាក់របស់នាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ