សុគន្ធ នីសា ទម្លាយថាគ្មានសង្ឃឹម ១០០% អាចមានកូនតាមបែបធម្មជាតិ

គេចាំបានថា តារាចម្រៀងលំដាប់ជួរមុខ អ្នកនាង សុគន្ធ នីសា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយចូលរោងការជាមួយអាណិកជនខ្មែរមកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៧។ ក្រោយរៀបការសាងគ្រួសារ នីសា នៅតែប្រឡូកវិស័យសិល្បៈជាធម្មតា រហូតមកដល់សព្វថ្ងៃ គ្រាន់តែច្រើនឆ្នាំមកនេះ នាងនៅមិនទាន់បុត្រមកប្រលែងលេងដូចសិល្បកររួមជំនាន់នោះឡើយ។

តារាចម្រៀងរូបនេះ ធ្លាប់មានគម្រោងយកកូនដំបូងម្តងហើយ កាលពីឆ្នាំ ២០២១ តែចៃដន្យនាងបែរជាវិជ្ជមានកូវីដ-១៩ ធ្វើឱ្យគម្រោងនោះរលត់បាត់ទៅ​។ ក្រោយពីជាសះស្បើយ រូបនាងបានហោះចេញចូលៗសហរដ្ឋអាមេរិកជាញឹកញាប់ រហូតហ្វេនៗមួយចំនួនគិតថា នាងអាចនឹងបញ្ចប់អាជីពសិល្បៈនៅស្រុកខ្មែរហើយ ចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ព្រោះឪពុកម្តាយក្មេករបស់នាងនៅទីនោះស្រាប់ ម៉្យាងស្វាមីនាងក៏មានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួននៅទីនោះផងដែរ។

ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងថ្ងៃសម្ពោធហាងសម្លៀកបំពាក់របស់កញ្ញា រចនា រ៉ាវាឌី កាលពីពេលថ្មីៗនេះ ម្ចាស់បទ «ផ្ការីកក្នុងសមុទ្រទឹកភ្នែក» បានបដិសេធថា នាងគ្មានគម្រោងចេញទៅរស់នៅ​អាមេរិកនោះទេ ទោះទៅថ្ងៃអនាគតក្តី ប៉ុន្តែនាង និងស្វាមីនឹងត្រូវចេញចូលញឹកញាប់ ព្រោះក្រុមគ្រួសារស្វាមីនៅទីនោះ ដូច្នេះត្រូវទៅលេងឱ្យញឹកញាប់តាមអាចធ្វើទៅបាន។ មូលហេតុចម្បងមួយទៀតនោះ គឺនាងស្តាយកេរ្តិ៍សិល្បៈដែលធ្លាប់សាងមកជាច្រើនឆ្នាំ។

តារាស្រីវ័យក្បែរ ៤០ ឆ្នាំ​រូបនោះថា ខ្លួនគ្មានគម្រោងលេងផ្លូវកាត់ ដែលមិនព្រមយកកូននៅស្រុកខ្មែរ ដើម្បីចាំទៅយកកូននៅអាមេរិក ដើម្បីឱ្យកូនកើតមកបានសញ្ជាតិអាមេរិកតែម្តងនោះទេ ហើយដែលរៀបការជិត ៥ ឆ្នាំតែនៅមិនទាន់មានកូនប្រលែងដូចគេ ព្រោះនាង និងស្វាមី នៅមិនទាន់ចង់បាន ដោយសារម្នាក់ៗរវល់ការងាររៀងខ្លួន មួយទៀតគឺមកពីសុខភាពនាងមិនអំណោយផល ជាហេតុមិនទាន់សម្រេចចិត្តយកកូន។ ប៉ុន្តែឆ្នាំ ២០២២ នេះ នាង និងស្វាមីនិយាយគ្នារួមហើយថានឹងយកកូន បើទោះបីការងាររវល់ខ្លាំងយ៉ាងណាក្តី ជាពិសេស គឺតំណែងជាគ្រូបង្វឹក The Voice Kids Cambodia រដូវកាលទី៣ នឹងមកដល់នាពេលឆាប់ៗនេះ។ តារាចម្រៀងសំឡេងស្រទន់នេះ មិនសង្ឃឹម ១០០% ថាអាចនឹងមានកូនដោយធម្មជាតិនោះទេ ព្រោះអាយុរបស់នាងរៀងជ្រេបន្តិចហើយ តែបើមិនមានដោយធម្មជាតិ នាងនិងស្វាមីនឹងជ្រើសយកផ្នែកវិទ្យាសាស្រ្តជាជំនួយ។ ពេលនេះលទ្ធផលបែបណានៅមិនទាន់ដឹងនៅឡើយទេ។

បច្ចុប្បន្ន ក្រៅពីអាជីពជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុគន្ធ នីសា ក៏មានមុខរបរតាមអនឡាញចំនួន ២ ផងដែរ គឺលក់ម្ហូបអាហារ និងលក់សម្លៀកបំពាក់តាម Online។ ដោយឡែក សម្រាប់ការថតភាពយន្តនាងបានផ្អាកសិនហើយ ព្រោះពេលវេលាមិនគ្រប់គ្រាន់ និងហត់ខ្លាំងពេក សុខភាពរត់មិនរួច។ យ៉ាងណា នាងនៅតែមានស្នាដៃបទចម្រៀងថ្មីៗត្រៀមចេញជាបន្តបន្ទាប់ ដើម្បីបំពេអារម្មណ៍អ្នកគាំទ្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា