កំលោះសង្ហា លាវ វេងហួរ ម្ចាស់ពាន Mister Friendship International 2023 បានធ្វើឱ្យអ្នកគាំទ្រទាំងក្នុង និងក្រៅស្រុកពេញចិត្តជាខ្លាំងចំពោះរូបលោក បូករួមរូបសម្រស់ សមត្ថភាព ទេពកោសល្យ និងចំណេះដឹង។ អមជាមួយរូបសម្រស់មាំទាំ លាវ វេងហួរ ក៏បានបញ្ចេញសមត្ថភាពយ៉ាងល្អឥតខ្ចោះនៅលើឆាក ជាពិសេសជាមួយការឆ្លើយសំណួរបានយ៉ាងល្អ ដែលទាញយកបានប្រជាប្រិយភាពនៃសំឡេងទះដៃយ៉ាងទ្រហឹងអឺងកង។

ឆ្លើយតបនិងសំណួរទី១៖ ហេតុអ្វីអ្នកគួរតែត្រូវបានជ្រើសរើសជាបុរសឯកឆ្នាំ ២០២៣?
ម្ចាស់ពានបុរសឯករូបនេះបានឆ្លើយយ៉ាងម៉ឺងម៉ាត់ មួយៗ និងច្បាស់ៗថា៖ «ខ្ញុំ លាវ វេងហួរ គួរតែជាបុរសឯកឆ្នាំ ២០២៣ ព្រោះខ្ញុំនឹងបង្ហាញគ្រប់យ៉ាង នូវអ្វីដែលហៅថា មិត្តភាព។ ពាក្យថា មិត្តភាព អាចលូតលាស់ និងរីកចម្រើនទៅបានអាស្រ័យលើជាតិសាសន៍ និងមនោគមវិជ្ជា។ មិនថាក្នុងកាលៈទេសបែបណា ជាមួយអ្នកណា ឬនៅទីណា ខ្ញុំនៅតែជាមិត្ត។ ខ្ញុំជាមិត្តរួមការងាររបស់អ្នក បើទោះបីជាពួកគេមិនមានជំនឿសាសនាដូចខ្ញុំក៏ដោយ។ មិត្តភាព គួរត្រូវបានបញ្ចូលនូវ ការតាំងចិត្ត ការខិតខំ និងពេលវេលា ជាពិសេសនោះគឺថាមពល។ អ្វីដែលខ្ញុំបាទបានរៀបរាប់ខាងលើ គឺជាអ្វីដែលខ្ញុំចង់ផ្តល់ឱ្យពិភពលោក ក្នុងនាមជា Mister Friendship International 2023»។


ឆ្លើយតបនិងសំណួរទី ២ ក្នុងនាមជាបុរសឯកតើអ្នកនឹងបញ្ជ្រាបឥទ្ធិពលរបស់អ្នកក្រោមគំនិត ភាពចម្រុះគ្នា ទៅកាន់សហគមន៍ និងអ្នកជំនាន់ក្រោយដោយរបៀបណា?
កំលោះសង្ហា លាវ វេងហួរ ឆ្លើយតបទាំងភាពជឿជាក់ និងស្នាមញញឹមថា៖ «ប្រសិនបើខ្ញុំក្លាយជាម្ចាស់ពាន Mister Friendship International 2023 ខ្ញុំនឹងផ្សព្វផ្សាយការគិតដែលខ្ញុំជឿជាក់ថា វាជាការពិតនៅក្នុងបេះដូងរបស់ខ្ញុំ។ ការគិតនោះគឺភាពចម្រុះនឹងធ្វើឱ្យពិភពលោកក្លាយជាកន្លែងមួយដ៏ស្រស់ស្អាតបំផុត។ ភាពចម្រុះមានដូចជា ភេទ សាសនា ជាតិសាសន៍ ពូជសាសន៍ … ។ មួយទៀតដែរ ធាតុសំខាន់នៃភាពចម្រុះ គឺការគិត និងជំនឿ។ មនុស្សគ្រប់គ្នាសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ដូច្នេះ ប្រសិនជាអ្នកចង់យល់ពីគ្នា ជាការពិតណាស់ អ្នកត្រូវស្វែងយល់ពីចំណុចពិសេសរបស់ពួកគេជាមុនសិន។ ក្នុងនាមជា Mister Friendship International 2023 ខ្ញុំនឹងផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្តអ្នកដែលនៅជុំវិញពិភពលោក ដោយផ្តើមចេញពីខេត្តមួយនេះ របស់ប្រទេសថៃ»។

គួរឱ្យដឹងដែរថា លាវ វេងហួរ មានអាជីពជាគ្រូបង្រៀនផ្នែកភាសាខ្មែរ ភាសាអង់គ្លេស ជាគ្រូបង្វឹកផ្នែកប្រដាល់ និងបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងនៅសហរដ្ឋអាមេរិក ដូចនេះមិនជាឧបគ្គឡើយសម្រាប់បេក្ខភាពឆ្នើមពីកម្ពុជា ក្នុងការស្វែងរកភាពលេចធ្លោលើឆាកអន្តរជាតិ៕

























Account
Security
Favourite Content