មកដឹងខ្លឹមសារចម្លើយច្បាស់ៗ នាំឱ្យ លាវ វេងហួរ ក្លាយជាម្ចាស់ជ័យលាភី MFI 2023 យកឈ្នះបេក្ខភាពប្រទេសជាច្រើន

កំលោះសង្ហា លាវ វេងហួរ ម្ចាស់ពាន Mister Friendship International 2023 បានធ្វើឱ្យអ្នកគាំទ្រទាំងក្នុង និងក្រៅ​ស្រុកពេញចិត្តជាខ្លាំងចំពោះរូបលោក បូករួមរូបសម្រស់ សមត្ថភាព ទេពកោសល្យ និងចំណេះដឹង។ អមជាមួយរូបសម្រស់​មាំទាំ លាវ វេងហួរ ក៏បានបញ្ចេញសមត្ថភាពយ៉ាងល្អឥតខ្ចោះនៅលើឆាក ជាពិសេសជាមួយការឆ្លើយសំណួរបានយ៉ាងល្អ ដែលទាញយកបានប្រជាប្រិយភាពនៃសំឡេងទះដៃយ៉ាងទ្រហឹងអឺងកង។

ឆ្លើយតបនិងសំណួរទី១៖ ហេតុអ្វីអ្នកគួរតែត្រូវបានជ្រើសរើសជាបុរសឯកឆ្នាំ ២០២៣?

ម្ចាស់ពានបុរសឯករូបនេះបានឆ្លើយយ៉ាងម៉ឺងម៉ាត់ មួយៗ និងច្បាស់ៗថា៖ «ខ្ញុំ លាវ វេងហួរ គួរតែជាបុរសឯកឆ្នាំ ២០២៣ ព្រោះខ្ញុំនឹងបង្ហាញគ្រប់យ៉ាង នូវអ្វីដែលហៅថា មិត្តភាព។ ពាក្យថា មិត្តភាព អាចលូតលាស់ និងរីកចម្រើនទៅបានអាស្រ័យលើជាតិសាសន៍ និងមនោគមវិជ្ជា។ មិនថាក្នុងកាលៈទេសបែបណា ជាមួយអ្នកណា ឬនៅទីណា ខ្ញុំនៅតែជាមិត្ត។ ខ្ញុំជាមិត្ត​រួមការងាររបស់​អ្នក បើទោះបីជាពួកគេមិនមានជំនឿសាសនាដូចខ្ញុំក៏ដោយ។ មិត្តភាព គួរត្រូវបានបញ្ចូលនូវ ការតាំងចិត្ត ការខិតខំ និងពេលវេលា ជាពិសេសនោះគឺថាមពល។ អ្វីដែលខ្ញុំបាទបានរៀបរាប់ខាងលើ គឺជាអ្វីដែលខ្ញុំចង់ផ្តល់ឱ្យពិភពលោក ក្នុងនាមជា Mister Friendship International 2023»។

ឆ្លើយតបនិងសំណួរទី ២ ក្នុងនាមជាបុរសឯកតើអ្នកនឹងបញ្ជ្រាបឥទ្ធិពលរបស់អ្នកក្រោមគំនិត ភាពចម្រុះគ្នា ទៅកាន់សហគមន៍ និងអ្នកជំនាន់ក្រោយដោយរបៀបណា?

កំលោះសង្ហា លាវ វេងហួរ ឆ្លើយតបទាំងភាពជឿជាក់ និងស្នាមញញឹមថា៖ «ប្រសិនបើខ្ញុំក្លាយជាម្ចាស់ពាន Mister Friendship International 2023 ខ្ញុំនឹងផ្សព្វផ្សាយការគិតដែលខ្ញុំជឿជាក់ថា វាជាការពិតនៅក្នុងបេះដូងរបស់ខ្ញុំ។ ការគិតនោះគឺភាពចម្រុះនឹងធ្វើឱ្យពិភពលោកក្លាយជាកន្លែងមួយដ៏ស្រស់ស្អាតបំផុត។ ភាពចម្រុះមានដូចជា ភេទ សាសនា ជាតិសាសន៍ ពូជសាសន៍ … ។ មួយទៀតដែរ ធាតុសំខាន់នៃភាពចម្រុះ គឺការគិត និងជំនឿ។ មនុស្សគ្រប់គ្នាសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ដូច្នេះ ប្រសិនជាអ្នកចង់យល់ពីគ្នា ជាការពិតណាស់ អ្នកត្រូវស្វែងយល់ពីចំណុចពិសេសរបស់ពួកគេជាមុនសិន។ ក្នុងនាមជា Mister Friendship International 2023 ខ្ញុំនឹងផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្តអ្នកដែលនៅជុំវិញពិភពលោក ដោយផ្តើមចេញពីខេត្តមួយនេះ របស់ប្រទេសថៃ»។

គួរឱ្យដឹងដែរថា ​លាវ វេងហួរ មានអាជីពជាគ្រូបង្រៀនផ្នែកភាសាខ្មែរ ភាសាអង់គ្លេស ជាគ្រូបង្វឹកផ្នែកប្រដាល់ និងបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងនៅសហរដ្ឋអាមេរិក ដូចនេះមិនជាឧបគ្គឡើយសម្រាប់បេក្ខភាពឆ្នើមពីកម្ពុជា ក្នុងការស្វែងរកភាពលេចធ្លោលើឆាកអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ