សមាជិកក្រុម SEVENTEEN ពីររូបគឺ Hoshi និង Woozi នឹងដល់ពេលចូលបម្រើយោធាឆាប់ៗនេះហើយ។ នៅថ្ងៃទី ៨ ខែកក្កដានេះ ផលិតកម្ម PLEDIS Entertainment បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដែលមានខ្លឹមសារដូចខាងក្រោម៖

“សួស្តី នេះគឺ PLEDIS Entertainment… ពួកយើងសូមជម្រាបថា សមាជិក SEVENTEEN Hoshi និង Woozi នឹងចាប់ផ្តើមបំពេញកាតព្វកិច្ចយោធារបស់ពួកគេចាប់ពីខែកញ្ញានេះតទៅ។ Woozi គ្រោងចុះឈ្មោះចូលបំពេញកាតព្វកិច្ចសកម្មនៅថ្ងៃទី១៥ ខែកញ្ញា ដោយ Hoshi នឹងចូលតាមក្រោយនៅថ្ងៃទី ១៦ ខែកញ្ញា។ ពួកគេគ្រោងនឹងចូលរួមក្នុងកម្មវិធី “HOSHI X WOOZI FAN CONCERT [WARNING]” និង SEVENTEEN 5th Studio Album Yizhiyu video call fan signing ជាសកម្មភាពផ្លូវការចុងក្រោយមុនពេលចូលបំពេញកាតព្វកិច្ច។ បន្ទាប់ពីចាប់ផ្តើមការបម្រើយោធា ពួកគេនឹងមិនអាចចូលរួមក្នុងសកម្មភាពក្រុមរបស់ SEVENTEEN បានទៀតទេ។ យ៉ាងណាក៏ដោយ ពួកគេនឹងបន្តភ្ជាប់ទំនាក់ទំនងជាមួយ CARAT តាមរយៈមាតិកាជាច្រើនដែលបានថតទុកជាមុន។
ពួកយើងសូមឱ្យអ្នកគាំទ្របន្តផ្ដល់ក្ដីស្រលាញ់ និងគាំទ្រចំពោះសិល្បករ និងសូមជូនពរឱ្យពួកគេវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។ ចំណែកយើងក៏នឹងខិតខំផ្តល់ជំនួយដល់សិល្បកររបស់យើងដែរ ក្នុងអំឡុងពេលនេះ។ សូមអរគុណ។”
គួរបញ្ជាក់ថា មុននេះ Jeonghan សមាជិកក្រុម SEVENTEEN បានចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ខណៈ Wonwoo បានចុះឈ្មោះចូលបម្រើការកាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥។
បច្ចុប្បន្ននេះ Hoshi និង Woozi សមាជិកក្រុម SEVENTEEN កំពុងត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីជំនួបអ្នកគាំទ្រ HxW unit “WARNING” នៅប្រទេសកូរ៉េ។ ការប្រគំតន្ត្រីនេះនឹងចាប់ផ្តើមជាមួយនឹងការសម្ដែងរយៈពេល ៣ ថ្ងៃនៅទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដា ៕



























Account
Security
Favourite Content