ហ្វេនៗរំភើបខ្លាំង ក្រោយតួប្រុសស្រីក្នុងរឿង​ Business Proposal និយាយសារភាពចាក់ចំបេះដូងដូច្នេះ

រឿងភាគ Business Proposal អាចនិយាយបានថាជារឿងភាគកូរ៉េមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងគួរសមនៅដើមឆ្នាំ ២០២២ ដោយទទួលបាន rate ប្រមាណជា ១០ ភាគរយរាល់ពេលចេញភាគថ្មី ខណៈជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុង​ Netflix ដែលមានអ្នកទស្សនាច្រើន។

ក្រៅពីតួអង្គឯកធំទាំងពីរដែលសម្ដែងដោយតារាស្រី Kim Sejeong និង Ahn HyoSeop តារាសម្ដែងប្រុសស្រី Kim MinGue និង Seol In Ah ដែលជាគូទី ២ ក្នុងរឿងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងមិនធម្មតា ដោយសារតែការសម្ដែងស៊ីចង្វាក់គ្នាខ្លាំង មើលទៅឡើងជក់ចិត្តតែម្ដង។ លើសពីនេះ សកម្មភាពក្រៅឆាករបស់អ្នកទាំងពីរក៏ហាក់មានភាពស្និទ្ធស្នាលគ្នាដែរនោះក៏ធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រឡាញ់អ្នកទាំងពីរកាន់តែខ្លាំងឡើង។ មិនតែប៉ុណ្ណោះ ថែមទាំងចង់ឱ្យអ្នកទាំងពីរក្លាយជាគូក្នុងជីវិតពិតផងដែរ។

ស្របពេលជាមួយនៅក្នុងបទសម្ភាសនាពេលថ្មីៗនេះ តារាប្រុសស្រីទាំងពីរពិតជាធ្វើឱ្យហ្វេនៗ របស់ខ្លួនរំភើបជាខ្លាំងដោយសារតែនិយាយបង្ហើបថា អ្នកទាំងពីរពិតជាចូលចិត្តគ្នាណាស់។ ដោយពេលនោះ MC បានសួរអ្នកទាំងពីរទៅវិញទៅមកថា តើអ្នកទាំងពីរចាត់ទុកគ្នាជានារី ឬបុរសក្នុងក្ដីស្រមៃរបស់ខ្លួនដែរទេ?

ជាការឆ្លើយតប តារាស្រី Seol In Ah បានឆ្លើយចំៗ រូបនាងពិតជាចូលចិត្ត តារាប្រុស Kim MinGue ខ្លាំង។ ហើយអត្ដចរិតរបស់លោកគឺពិតជាដូចនឹងបុរសក្នុងក្ដីស្រមៃរបស់នាងណាស់ ខណៈចម្លើយរបស់នាងបានធ្វើឱ្យតារាប្រុសវ័យ ២៧ ឆ្នាំរូបនេះឡើងអៀនរកអ្វីនិយាយសឹងមិនចេញ។  

សម្រាប់តារាប្រុស Kim MinGue វិញ លោកក៏បានលើកឡើងថា អត្ដចរិតរបស់តារាស្រី Seol In Ah ក៏ត្រូវជាមួយនារីក្នុងក្ដីរបស់ស្រមៃ ហើយលោកក៏ចូលចិត្តរូបនាងដូចគ្នា។

ក្រោយសារភាពចំៗ ដូច្នេះមិនមែនតែ ហ្វេនៗ ទេដែលរំភើបនោះសូម្បីតែ MC ដែលជាអ្នកសម្ភាសផ្ទាល់ក៏ហាក់ដូចជាពេញចិត្តនឹងគូនេះខ្លាំងដែរ។ មែនទែនទៅ ហ្វេន ក៏សង្ឃឹមថាអ្នកទាំងពីរនឹងអាចមានឱកាសសម្ដែងរឿងរួមគ្នាសារជាថ្មីដែលជាគ្រងតំណែងជាតួឯកធំតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ