Selena Gomez រងការរិះគន់ក្រោយប្រកាសឈប់លេងបណ្ដាញសង្គមម្ដងទៀត ព្រោះបញ្ហាសង្គ្រាម

ជាថ្មីម្តងទៀត តារាចម្រៀងនិងសម្ដែងអាមេរិក Selena Gomez បានប្រកាសលាឈប់ពីបណ្តាញសង្គម ដោយមូលហេតុដែលនាងសម្រេចចិត្តឈប់ប្រើប្រាស់ប្រព័ន្ធអនឡាញផ្សេងៗនៅលើក​នេះគឺ​មិន​មែនព្រោះរឿងមើលថែ​រក្សា​សុខភាព​ផ្លូវ​ចិត្ត​របស់ខ្លួន​​ដូច​កាល​ពី​មុន​ទេ ប៉ុន្តែ​ដោយសារមិនចង់ឃើញ​រូបភាព ព័ត៌មាន និង​ការ​បញ្ចេញ​មតិផ្សេងៗ​អំពី​ស្ថានការណ៍​ហិង្សា​ដែល​កំពុងកើតឡើងឥតឈប់ឈរនិង​គ្មាន​សញ្ញាថានឹង​បញ្ចប់។

កាលពីថ្ងៃអង្គារ Selena Gomez បានប្រកាសផ្អាកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបានសរសេរនៅក្នុង Instagram Story ដើម្បីពន្យល់ពីហេតុផលរបស់ខ្លួនថា “ដោយសារតែបេះដូងរបស់ខ្ញុំខ្ទេចខ្ទីអស់ហើយ នៅពេលដែលខ្ញុំបានឃើញភាពភ័យរន្ធត់ ការស្អប់ អំពើហឹង្សា និងការភ័យខ្លាចកំពុងកើតឡើងនៅក្នុងពិភពលោកនេះ។ ការដែលមនុស្សត្រូវបានគេធ្វើទារុណកម្ម និងសម្លាប់ ឬបង្ហាញការស្អប់ចំពោះក្រុមមនុស្សណាមួយ វាពិតជាគួរឱ្យខ្លាចណាស់។ យើងត្រូវតែការពារទាំងអស់គ្នា ជាពិសេសកុមារ និងបញ្ចប់អំពើហិង្សានេះ។

“ខ្ញុំសូមអភ័យទោសប្រសិនបើពាក្យសម្ដីរបស់ខ្ញុំមិនគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំ​គ្រាន់តែទ្រាំ​មិន​បាន​ដែល​មនុស្ស​ស្លូតត្រង់​ត្រូវ​រង​ការធ្វើបាប។ នោះហើយជាអ្វីដែលធ្វើឱ្យខ្ញុំស្អប់ខ្ពើម។ ខ្ញុំសង្ឃឹមថាខ្ញុំអាចផ្លាស់ប្តូរពិភពលោក ប៉ុន្តែ​ការ​បង្ហោះ​នេះ​នឹង​មិន​ផ្លាស់​ប្តូរ​អ្វី​ឡើយ”។

យ៉ាងណាមិញ មហាជនជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះការបង្ហោះរបស់ Selena Gomez ដោយមតិភាគច្រើនលើកឡើងថា នាង​គួរតែដើរតួ​ជា​សំឡេង ឬ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​ប្រល័យពូជសាសន៍ ក្នុងឋានៈជាតារាស្រីដែលមានអ្នក Follow ច្រើនជាងគេលើពិភពលោក ខណៈដែលមតិជាច្រើនទៀតបានរិះគន់ Selena Gomez ដោយចោទប្រកាន់ថានាងជ្រើសរើសខាងណាមួយហើយ ហើយសារដែលនាងសរសេរគឺមិននៅកណ្ដាលទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ