មួយរយៈចុងក្រោយ កំពូលតារាស្រី Selena Gomez និងមិត្តភក្ដិដែលបរិច្ចាគក្រលៀនដល់នាងគឺ Francia Raisa ត្រូវបានមហាជនជាច្រើនសង្ស័យថាកំពុងមានជម្លោះនឹងគ្នារហូតដល់ថ្នាក់មើលមុខគ្នាលែងចំទៀតផង ដោយសារតែ Selena Gomez ធ្លាប់លើកឡើងនាងមានមិត្ដភក្ដិល្អតែម្នាក់គត់ជាតារាស្រី Taylor Swift។ ជាពិសេសមិនបាននិយាយពាក់ព័ន្ធដល់មិត្ដល្អរបស់នាង Francia Raisa ដែលជាអ្នកជួយបរិច្ចាគក្រលៀនដល់នាងឡើយ។


ជាមួយគ្នាដែរ មហាជនក៏បានរិះគន់តារាស្រី Selena Gomez យ៉ាងចាស់ដៃដោយលើកឡើងថានាងជាមនុស្សរមិលគុណចំពោះមនុស្សដែលបានជួយជីវិតរបស់នាង។ Francia Raisa សុខចិត្តបរិច្ចាគក្រលៀនជូននាង និងមិនអាចធ្វើការងារមួយចំនួនដូចជាហាត់ប្រាណខ្លាំងព្រមទាំងសុខភាពចុះខ្សោយជាងមុនតែបែរជាមិនត្រូវបានគេរំឭកដល់ ឬលើកឡើងថាជាមិត្តល្អ។
ថ្មីៗ នេះ តារាស្រី Selena Gomez និង Francia Raisa ក៏បានបង្ហោះរូប និងដើរលេងមួយគ្នាបង្ហាញពីភាពស្និទ្ធស្នាល។ វាជាលើកទីមួយដែលអ្នកទាំងពីរចេញដើររួមគ្នាបន្ទាប់ពីខានបញ្ចេញសកម្មភាពទាក់ទងគ្នាលើបណ្ដាញសង្គមអស់រយៈពេលជិតមួយឆ្នាំ។ អ្នកទាំងពីរថែមទាំងពាក់ស្បែកជើងគូទៀតផងធ្វើឱ្យពាក្យចចាមអារ៉ាមអ្នកទាំងពីរឈ្លោះមិនត្រូវរូវគ្នាត្រូវបានបិទបញ្ចប់។


គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៥ Selena បានបង្ហាញឲ្យដឹងថា នាងបានកើតជំងឺម្យ៉ាង ហៅថា Lupus។ ជំងឺនេះបានធ្វើឱ្យនាងមានការឈឺចាប់ ថប់បារម្ភ និងធ្លាក់ទឹកចិត្ដផងដែរ ហើយធ្វើឱ្យនាងខកខានមិនបានធ្វើការងារជាច្រើន។ រហូតដល់ឆ្នាំ ២០១៧ មិត្តល្អរបស់នាងម្នាក់គឺ Francia Raisa បានបរិច្ចាគក្រលៀនម្ខាងដល់ Selena ដែលធ្វើឱ្យជំងឺរបស់នាងបានធូរស្រាលជាងមុន៕































Account
Security
Favourite Content