ករណី P.Diddy៖ ជនរងគ្រោះជាង ១២០ នាក់ដាក់ពាក្យប្ដឹងពីបទរំលោភផ្លូវភេទ ក្នុងនោះមានម្នាក់ជាក្មេងប្រុសអាយុ ៩ ឆ្នាំ

កាល​ពី​ខែកញ្ញា តារាចម្រៀងរ៉េប និងផលិតករចម្រៀងល្បីអាមេរិក P. Diddy ត្រូវ​បាន​ចាប់​ខ្លួន​ដោយមានការ​ចោទ​ប្រកាន់​ពី​បទរួមគំនិតឆបោក ជួញដូរផ្លូវភេទ និងដឹកជញ្ជូនមនុស្សដើម្បីប្រព្រឹត្តអំពើពេស្យាចារ។ មកដល់ដើមខែតុលានេះក៏មានសេចក្ដីរាយការណ៍បន្ថែម​ថា ជនរងគ្រោះ​ចំនួន ១២០ នាក់​បាន​ចោទប្រកាន់​តារារូបនេះពីបទ​រំលោភបំពាន​ផ្លូវភេទ ហើយម្នាក់ក្នុងចំណោមពួកគេគឺជាក្មេងប្រុសអាយុ ៩ ឆ្នាំផងដែរ។

លោក Tony Buzbee មេធាវី​របស់​ជនរងគ្រោះ​ដែល​កំពុង​ប្តឹងលោក Sean Combs ឬ P. Diddy បាន​ធ្វើ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី ១ ខែ​តុលា ដោយបានចោទប្រកាន់ P. Diddy ថាបានរំលោភផ្លូវភេទលើជនរងគ្រោះចំនួន ១២០ នាក់ ភាគច្រើនជាអនីតិជន។ មេធាវីរូបនេះបានលាតត្រដាងទៀតថាសម្រាប់ករណីក្មេងប្រុសអាយុ ៩ ឆ្នាំ គឺត្រូវបានរំលោភបំពានផ្លូវភេទក្នុងខណៈពេលចូល Audition ក្នុងផលិតកម្ម Bad Boy Records របស់ P. Diddy នៅញូវយ៉ក។

លោក Tony Buzbee បាន​បង្ហើប​ថា៖ “មាន​ក្មេង​ប្រុសច្រើននាក់​ទៀត ដែល​បាន​ទៅ​ចូលរួម​ក្នុង​ការ​ធ្វើតេស្ត និងស្ថិតក្នុងហេតុការណ៍​នោះ​​ដែរ។ ពួកគេទាំងអស់ដែលសុទ្ធតែជាអនីតិជនបានព្យាយាមបញ្ចេញសមត្ថភាពដើម្បីធ្វើយ៉ាងណាឱ្យខ្លួនអាចចុះកុងត្រាជាមួយក្រុមហ៊ុន ហើយក្នុងនោះក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ត្រូវបាន Sean Combs និងមនុស្សមួយក្រុមទៀតរំលោភផ្លូវភេទក្នុងស្ទូឌីយ៉ូ ដោយ​មានការសន្យា​ថា​ទាំង​ឪពុក​ម្តាយ​និង​កុមាររូប​នេះ​នឹងអាច​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​ក្រុមហ៊ុន”។

លោក Tony Buzbee បានបង្ហាញថាក្រុមហ៊ុនមេធាវីរបស់លោក និងក្រុមហ៊ុនច្បាប់ AVA នឹងតំណាងឱ្យជនរងគ្រោះយ៉ាងហោចណាស់ ១២០ នាក់ក្នុងការទាមទារសំណងរដ្ឋប្បវេណីប្រឆាំងនឹង P. Diddy ដោយជនរងគ្រោះ ២៥ នាក់នៅជាអនីតិជននៅឡើយ។ ជនរងគ្រោះជាច្រើនអះអាងថា ពួកគេត្រូវបាន P. Diddy ធ្វើបាបនៅឯពិធីជប់លៀងផ្សេងៗ មិនថាជាពិធីជប់លៀងអបអរការចេញអាល់ប៊ុមថ្មី ពិធីជប់លៀងឆ្នាំថ្មី រួមទាំង White Party ខណៈមួយចំនួនត្រូវបានបំពានពេលកំពុងធ្វើតេស្តចូលផលិតកម្ម Bad Boy Records។ ហេតុការណ៍ទាំងនោះបានកើតឡើងនៅទីក្រុង Los Angeles, Miami, Manhattan និង Hamptons ក្នុងអំឡុងឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២៤។

មេធាវីដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះជាច្រើនបានចោទប្រកាន់ថា ពួកគេបានធ្វើតេស្តរកសារធាតុញៀន បន្ទាប់ពីហេតុការណ៍បានកើតឡើង ហើយបានរកឃើញសារធាតុ Xylazine ឬថ្នាំស្ពឹកសម្រាប់សេះនៅក្នុងប្រព័ន្ធរាងកាយ។ យ៉ាងណាក៏ដោយ មេធាវីរបស់ P. Diddy បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់ទាំងអស់ និងបន្តបញ្ជាក់ជំហររបស់ P. Diddy ក្នុងការបង្ហាញភាពស្អាតស្អំរបស់ខ្លួនក្នុងតុលាការជាមួយនឹងភស្តុតាងពិតប្រាកដ មិនមែនតាមការប៉ាន់ស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកនោះទេ។

ចំណុចចាប់ផ្ដើមនៃការផ្ទុះរឿងអាស្រូវ រហូតឈានដល់ការចាប់ខ្លួន P.Diddy

កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ តារាចម្រៀង Cassie Ventura អតីតមិត្តស្រីរបស់ P. Diddy បានដាក់ពាក្យប្តឹង P. Diddy ដោយចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និង​​ធ្វើ​បាបរាងកាយនាង​ក្នុង​ពេល​មាន​ទំនាក់​ទំនង​ស្នេហា។

Cassie បានបង្ហាញថា Diddy បានបង្ខំនាងឱ្យចូលរួមពិធីជប់លៀងមួយមានឈ្មោះថា ‘Freak Offs’ និងឱ្យនាងរួមភេទជាមួយបុរសផ្សេងទៀតដែលលោកបានជួលមក ហើយ Diddy អង្គុយមើល។ សកម្មភាពរំលោភបំពាននេះបានបន្តរយៈពេល ១១ ឆ្នាំ ចាប់ពីឆ្នាំ ២០០៧ រហូតដល់ Cassie បានបែកជាមួយ Diddy នៅចុងឆ្នាំ ២០១៨ ។ ពិតណាស់ Diddy បានបដិសេធការចោទប្រកាន់នេះ។

រហូតដល់ខែឧសភា ឆ្នាំ ២០២៤ មុខមាត់ពិតរបស់ P.Daddy ក៏ត្រូវបានបកអាក្រាតនៅពេលមានការបញ្ចេញវីដេអូដែលលោកវាយប្រហារ Cassie នៅក្នុងសណ្ឋាគារមួយក្នុងឆ្នាំ ២០១៦។ វីដេអូនោះបានបង្ហាញពី Diddy ដេញតាម Cassie Ventura តាមច្រកផ្លូវដើរ មុនពេលបន្តវាយនាងនៅក្នុងជណ្តើរយន្ត បន្ទាប់​មក​បាន​ព្យាយាមអូស​នាង​ត្រឡប់​ទៅ​បន្ទប់​សណ្ឋាគារ។

ក្រោយមកនៅខែកញ្ញា ឆ្នាំ ២០២៤ Dawn Richard ដែលជាអតីតសមាជិកក្រុម Danity Kane (ក្រុមចម្រៀងស្រីក្នុងផលិតកម្ម Diddy) បានដាក់ពាក្យប្តឹង Diddy ពីបទបៀតបៀនផ្លូវភេទតាំងពីឆ្នាំ ២០០៤។ Dawn ​បាន​បញ្ជាក់​ថា នាង​បាន​ឃើញ Cassie ត្រូវ​បាន​គេ​រំលោភបំពាន​លើ​រាង​កាយ និងទម្លាយ​ថា Diddy បាន​ចាប់​រំលោភ និង​ចាប់​នាងឃុំឃាំង ហើយ​ថែម​ទាំង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​នាង​ទៀត​ផង ពេល​នាង​ព្យាយាមចូលទៅ​ការពារ Cassie។

រហូតដល់ថ្ងៃទី១៦ ខែកញ្ញា P.Diddy ក៏ត្រូវបានចាប់ខ្លួននៅក្នុងសណ្ឋាគារញូវយ៉ក ហើយត្រូវបានចោទប្រកាន់ចំនួន ៣ករណី រួមមានការឆបោក ជួញដូរផ្លូវភេទ និងដឹកជញ្ជូនមនុស្សដើម្បីប្រព្រឹត្តអំពើពេស្យាចារ។ បច្ចុប្បន្ន​ តារាវ័យ ៥៤ឆ្នាំរូបនេះ​កំពុង​ជាប់​ពន្ធនាគារ​រង់ចាំ​ការជំនុំជម្រះក្ដីជាបន្ត ខណៈមានព័ត៌មានចចាមអារ៉ាមពាក់ព័ន្ធតារាល្បីៗជាច្រើនទៀតត្រូវបានផ្សព្វផ្សាយឥតឈប់ឈរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

LOOT៖ បុគ្គលសំខាន់​ ៥ រូបនៅពីក្រោយបេសកកម្មនាំយក “ព្រលឹងដូនតា” ត្រឡប់មកកម្ពុជាវិញ

ភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” បានជីកកកាយបណ្តាញឧក្រិដ្ឋកម្មដ៏ស្មុគស្មាញរបស់ឈ្មួញជួញដូរវត្ថុបុរាណជនជាតិអង់គ្លេស លោក Douglas

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព



Leave a Reply

Your email address will not be published.Required fields are marked *