ម៉ូដែលវ័យក្មេង សារុន វីរៈធីតា របស់ប្រទេសកម្ពុជាបានបំបែកកំណត់ត្រាជាលើកដំបូង ដោយអាចឈានជើងចូលដល់ Top 10 កម្មវិធី Face of Asia 2025 នៅកូរ៉េខាងត្បូង និងទើបបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ។


សារុន វីរៈធីតា បាននាំឲ្យកម្ពុជាមានមុខនៅ Top 10 នៃកម្មវិធីដ៏ល្បី Face of Asia ដែល Face of Asia ជាកម្មវិធីប្រកួតប្រជែងម៉ូដែលធំលំដាប់ពិភពលោក។ Face of Asia 2025 ដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង មានប្រទេស ២៦ មកពីជុំវិញពិភពលោក និងមានបេក្ខភាពប្រកួតប្រជែងរហូតទៅដល់ ៥៩ រូបឯណោះ។
លោក ម៉ែន និមលរ័ត្ន ដែលជានាយក CIM និងជាស្ថាប័នដែលបានបញ្ជូនបេក្ខជនជាច្រើនរូបទៅចូលរួមប្រកួតកម្មវិធីនៅកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។ ជាលទ្ធផលម៉ូដែលដែលស្ថិតក្រោមស្ថាប័នលោក បានឈានដល់ top 10 នៃ Face of Asia 2025 ហើយក៏ជាលើកដំបូងផងដែរ ដែលម៉ូដែលរបស់លោកអាចឈានដល់ចំណាត់ថ្នាក់ល្អបែបនេះ។

កម្មវិធី Face of Asia 2025 ជាផ្នែកមួយនៃ Asia Model Festival និងជាខួបលើកទី ២០ នៃកម្មវិធីផងដែរ។ គួរបញ្ជាក់ផងដែរថា សារុន វីរៈធីតា មិនត្រឹមតែជាម្ចាស់ជយលាភីកម្មវិធី Face of Cambodia 2025 ផ្នែកនារី ប៉ុណ្ណោះទេ កញ្ញាក៏ជាកីឡាការិនីសូហ្វតិន្នីសមួយរូបផងដែរ ហើយកញ្ញាក៏បេក្ខភាពដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥ នេះ ដោយទទួលបាននិទ្ទេស D៕






រូបភាព៖ Feng Yuu និង Face Of Cambodia























Account
Security
Favourite Content