ហេតុផលនាំឲ្យទេពធីតា​សង្ក្រាន្ត សាន កុសុមៈ ជាប់ចិត្តថតរឿងបុរាណជាងរឿងសម័យ

ស្រីស្អាត សាន កុសុមៈ ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជា ម្ចាស់ជយលាភីធីតាឯក​សង្ក្រាន្ត​ឆ្នាំ ​២០២១ កំពុងរីកមុខមាត់ក្នុងរង្វង់សិល្បៈខ្មែរ បន្ទាប់ពីហក់ចូលវិស័យភាពយន្តខ្មែរ។ ក្នុងនោះ កុសុមៈ មានសមត្ថភាព និងទេពកោសល្យអាចសម្តែងបានទាំងរឿងបុរាណ និងសម័យ។ 

ទោះជាយ៉ាងនេះក្តី បើឱ្យជ្រើសរើសរវាងរឿងបុរាណ និងសម័យ កុសុមៈ ជាប់ចិត្ត ហើយចង់សម្តែងរឿងបុរាណច្រើនជាងរឿងបែបសម័យ។ ហេតុផល ក៏ព្រោះរឿងបុរាណផ្តោតលើការខិតខំប្រឹងប្រែងខ្លាំងជាងរឿងសម័យ ទាំងសម្លៀកបំពាក់ ការនិយាយស្តី និងអាកប្បកិរិយាជាដើម។ សំខាន់គ្រប់ឈុតឆាកដែលត្រូវសម្តែង គឺរៀបចំម៉ត់ចត់មែនទែន។ 

ប្រាប់ឱ្យដឹងក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗ តារាស្រីរូបនេះថា ចំណុចដែលពិបាកជាងគេក្នុងការសម្តែងរឿងបុរាណគឺ មិនមែនមកពីតារាសម្តែងខ្លួនឯងតែមួយមុខទេ បរិយាកាសជុំវិញខ្លួនក៏ជាកត្តាសំខាន់ក្នុងការសម្តែងដែរ។ តួយ៉ាង ដូចជាពេលថតមានសម្លេងរំខាន ការអ្នកឈរមើលមិនត្រូវទីតាំង តម្រូវឱ្យថតឡើងវិញម្តងហើយម្តងទៀត ធ្វើឱ្យខូចអារម្មណ៍ ជាដើម។

ក្នុងទស្សនៈ និងការយល់ឃើញរបស់ ម្ចាស់​ជយលាភី​ធីតាឯក​សង្ក្រាន្ត​ ២០២១ ថាប្លង់ថតដែលពិបាក ជាប្លង់ដែលពេញចិត្តខ្លាំង ព្រោះប្លង់កាន់តែពិបាក ក៏ខ្លួននាងអាចបញ្ចេញសមត្ថភាពសម្តែងបានកាន់តែល្អ។

ត្បិតជា​តារា​សម្ដែង​ស្រករ​ក្រោយ  ប៉ុន្តែតួឯកស្រីរឿង “ដើមរលួសមាស” ឆក់បានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស តាមរយៈការសម្តែងដ៏ប៉ិនប្រសព្វរបស់នាង។ ម៉្យាង អត្តចរិត​សុភាព ថ្លៃ​ថ្នូរ ផងនោះ ធ្វើឱ្យនាង​ត្រូវ​ជ្រើសរើស​ជា តួអង្គ​ព្រះនាង មណ្ឌា​​ទេវី ជា​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ឆ្លូវ កាល​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ​កាល​ពី​ពេល​កន្លង​ទៅ។ បន្ថែមពីលើរូបសម្រស់ផូរផង់តារា​ស្រី​វ័យ​ក្មេងនេះ ​ថែមទាំង ​ចំណេះ​ដឹង​ខ្ពស់អាចនិយាយ​បាន​ដល់​ទៅ ៤ ភាសា ទៀតផង។ ក្រៅពីអាជីពជាតារាសម្តែង សព្វថ្ងៃរូបនាងក៏លេចធ្លោខ្លាំងក្នុងការងារស៉្បតពាណិជ្ជកម្មធំៗ និងការថតផ្សព្វផ្សាយផលិតផលផ្សេងៗផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ