៨ វិធីជួយស្ដារស្បែកឱ្យភ្លឺថ្លាឡើងវិញសម្រាប់ប្រភេទស្បែកងាយប្រតិកម្ម

សម្រាប់អ្នកដែលមានប្រភេទស្បែកងាយប្រតិកម្ម ឬ sensitive skin គឺពិតជាមានការលំបាកក្នុងការថែទាំ និងជ្រើសរើសផលិតផលមែនទែន។ ហើយស្បែកប្រភេទនេះផងដែរក៏ងាយនឹងកើតមុនដែរ។ ប៉ុន្តែវាក៏មិនមែនជាបញ្ហាដែលពិបាកដោះស្រាយដែរ ប្រសិនបើប្រិយមិត្តអាចសាកល្បងជាមួយ ៨ វិធីដូចខាងក្រោម៖

១. រក្សាស្បែកមុខឱ្យស្អាតជានិច្ច

ក្នុងការស្ដារស្បែកងាយប្រតិកម្មឱ្យបានប្រសើរឡើងវិញ ជំហានដំបូងគឺត្រូវតែថែរក្សាអនាម័យលើស្បែកមុខជាមុនសិន។ ប្រសិនបើយើងសម្អាតមិនបានស្អាត នោះសារធាតុកខ្វក់ ឬធូលីដីនឹងបណ្ដាលឱ្យកកស្ទះរន្ធញើស ឡើងរោល ឬកើតមុនជាមិនខាន។ ចំពោះអ្នកមានស្បែកប្រភេទនេះផងដែរភាគច្រើនគឺត្រូវបានគេណែនាំឱ្យប្រើជាជែលលាងសម្អាតមុខ ឬ cleansing gel ដោយសារវាមានសាច់ទន់ដែលសក្ដិសមសម្រាប់ស្បែកងាយប្រតិកម្ម។

២. បន្ថែមសំណើមដល់ស្បែក

សម្រាប់ស្បែកជាតិសំណើមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ជាមួយគ្នានេះ ការប្រើប្រាស់ឡេផ្ដល់សំណើម ឬ moisturizer បានដើរតួជារបាំងការពារស្បែក ជួយឱ្យស្បែកមានភាពរឹងមាំ មិនងាយរលាក និងមិនងាយប្រតិកម្មឡើយ។ ដូច្នេះអ្នកមានស្បែកងាយប្រតិកម្មបែបនេះគឺត្រូវរក្សាជាតិសំណើម និងមិនត្រូវទុកស្បែកឱ្យស្ងួតក្រៀមដែរ។

៣. ហាមស្រ្កាប់មុខ

ជាការពិតប្រសិនប្រើប្រាស់គ្រឿងសម្អាតញឹកញាប់នឹងបណ្ដាលឱ្យស្ទះរន្ធញើស ហើយវាក៏តម្រូវឱ្យយើងស្រ្កាប់មុខដើម្បីជម្រុះកោសិកាទាំងនោះដែរ។ ប៉ុន្តែសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្មគឺចាំបាច់ត្រូវតែជៀសវាងការស្រ្កាប់ព្រោះវានឹងធ្វើឱ្យមុខយើងកាន់តែរលាកទៅវិញទេ។ ជំនួសឱ្យការស្រ្កាប់មុខគឺយើងអាចប្ដូរមកប្រើជាសេរ៉ូម ឬ toner បាន។

៤. ឆែកមើលគ្រឿងផ្សំមុនទិញផលិតផល

អ្នកដែលមានស្បែកងាយប្រតិកម្មមុននឹងសម្រេចចិត្តទិញផលិតផលថែរក្សាណាមួយគឺចាំបាច់ត្រូវពិនិត្យមើលគ្រឿងផ្សំជាមុនសិន។ ដោយសារក្នុងផលិតផលខ្លះអាចនឹងមានសារធាតុផ្សំខ្លាំង ឬមានជាតិកាត់បូករួមជាមួយស្បែកមានភាពទន់ខ្សោយទៀតនោះ វាដែលបណ្ដាលឱ្យស្បែកស្ដើង និងឆាប់ប្រតិកម្មផងដែរ។​

៥. លាបឡេការពារកម្ដៅថ្ងៃ

មិនថានៅទីណាក្នុងផ្ទះ ឬកន្លែងធ្វើការក៏ដោយ ក៏យើងមិនគួរភ្លេចលាបឡេការពារកម្ដៅថ្ងៃដែរដោយសារវាជាជំនួយការដ៏សំខាន់ក្នុងការការពារស្បែកពីការខូចខាត។ ជាពិសេសសម្រាប់អ្នកមានស្បែកងាយប្រតិកម្មបែបនេះគឺចាំបាច់មិនត្រូវភ្លេចទេព្រោះកាំរស្មីព្រះអាទិត្យ ឬពន្លឺពណ៌ខៀវដែលជះពីអេក្រង់កុំព្យូទ័រនឹងចូលទៅបំផ្លាញកោសិកាស្បែកឱ្យខូតតែម្ដង។ ជាមួយគ្នានេះដែរ ការជ្រើសរើសឡេការពារកម្ដៅថ្ងៃក៏ត្រូវតែពិនិត្យមើលសារធាតុផ្សំឱ្យច្បាស់ដែរមុននឹងទិញ។

៦. ហាមលាងមុខជាមួយទឹកក្ដៅ

ជាការពិតការងូតទឹកក្ដៅអាចជួយបន្ថយភាពតានតឹងមែន ប៉ុន្តែវាក៏ជះឥទ្ធិពលមិនល្អដល់ស្បែកដែរ។ វានឹងធ្វើឱ្យស្បែកឆាប់រងនូវការរលាក ស្ងួត និងស្ដើងជាដើម។ ដូច្នេះអ្នកជំនាញផ្នែកស្បែកជាច្រើនបានណែនាំថាប្រសិនបើចង់បានស្បែកដែលមានសុខភាពល្អ យើងគួរតែងូតទឹកក្នុងសីតុណ្ហភាពធម្មតាជារឿងប្រសើរ។

៧. ផឹកទឹកឱ្យបានគ្រប់គ្រាន់

ទឹកដើរជាជំនួយដ៏សំខាន់ដែលយើងមិនអាចខ្វះបាននោះទេ។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់មិនត្រឹមតែជំនួយដល់សុខភាពរាងកាយទេ ប៉ុន្តែវាក៏ជាភ្នាក់ងារផ្ដល់សំណើមដល់ស្បែកពីខាងក្នុងផងដែរ។ ដូច្នេះសម្រាប់មនុស្សស្រីត្រូវបានគេណែនាំឱ្យផឹកទឹកយ៉ាងងោចណាស់ពី ៨ ទៅ ១០ កែវ ឬ ២ លីត្រក្នុងមួយថ្ងៃផងដែរ។

៨. ញ៉ាំអាហារដែលមានប្រយោជន៍ឱ្យបានច្រើន

ការពិតយើងដឹងរួចមកហើយអំពីការញ៉ាំអាហារដែលមានប្រយោជន៍ ប៉ុន្តែគ្រាន់តែយើងមិនធ្វើ។ ចំពោះអ្នកដែលមានស្បែកងាយប្រតិកម្មវិញគឺគួរតែជៀសវាងអាហារខ្លះដូចជាអាហារបំពង អាហារមានជាតិស្ករខ្ពស់ និងគ្រឿងស្រវឹងជាដើមព្រោះវានឹងធ្វើឱ្យស្បែកឡើងស្រអាប់ហើយឡើងមុនថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម