សៃហ្វុន ចេញមកផ្ដាំដល់អ្នកជំនាន់ក្រោយ កុំ​ឲ្យយក​វេទិកាប្រកួតប្រជែង​សម្រស់​ ទៅ​ជា​កន្លែង​កាប់​ចាក់​គ្នា

បញ្ហា​កម្មវិធីប្រកួតប្រជែង​​បវរកញ្ញា និង​បវរកញ្ញា​មិន​សូវ​ត្រូវ​គ្នា​នា​មួយ​រយៈ​នេះ កាន់តែ​រាលដាល​ខ្លាំង​មែនទែន​ហើយ ធ្វើឲ្យ​អ្នក​គាំទ្រ ក៏​ដូចជា​បណ្ដាសារព័ត៌មាន​ផ្សេង​ៗ​ចុះផ្សាយ​លើ​បណ្ដាញ​សង្គម​ព្រោងព្រាត។ ក្រោយ​ឃើញ​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​វិស័យ​បវរកញ្ញា​មិន​មាន​សន្តិភាព​បែបនេះ​​ ទើប​រៀមច្បង​មួយ​រូប ដែល​មាន​អ្នក​គាំទ្រ​គោរព ស្រលាញ់ខ្លាំង​បំផុត​ ចេញ​មុខ​មក​និយាយ​​​។

លំដាប់​រង​ទី​១ Miss Universe Cambodia 2023 សៃហ្វុន មិន​នៅ​ស្ងៀម​ឡើយ ដោយ​នាង​បាន​ណែនាំ ដល់​បវរកញ្ញា​ជំនាន់​ក្រោយ កុំ​ឲ្យ​ទុក​វេទិកា​​ប្រកួតប្រជែង សម្រស់​ទៅ​ជា​កន្លែង​កាប់​ចាក់​គ្នា និង​ធ្វើ​រឿង​ខ្មៅ​ងងឹត​ជាច្រើន​អី។

សៃហ្វុន បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ថា “នៅ​លើ​ឆាក​ជា​ដៃ​គូ​ប្រកួតប្រជែង នៅ​ក្រោម​ឆាក​ជា​មិត្តភាព​ដ៏​ល្អ​ចែករំលែក​រឿង​ល្អ​ៗ និង​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​មក​កាន់​គ្នា​ទៅវិញ​ទៅមក​ក្នុង​អំឡុង​ពេល​ប្រកួត ​ផ្ដាំ​ទៅ​បងប្អូន​ជំនាន់​ក្រោយ​កុំ​យក​ការ​ប្រកួតប្រជែង​សម្រស់​ទៅ​ជា​កន្លែង​កាប់​ចាក់​គ្នា និង​ធ្វើ​រឿង​ខ្មៅ​ងងឹត​ជាច្រើន”។

សំណេរ​របស់ សៃហ្វុន ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​ទាំង​មូល​តែ​ម្ដង។ មួយ​វិញ​ទៀត បវរកញ្ញា​រូបនេះ​តែងតែ​ជា​បេក្ខភាព​ក្នុង​ចិត្ត​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​កម្ពុជា​ទាំង​មូល​តែ​ម្ដង ព្រោះ​នាង​មិន​ត្រឹម​មាន​រូប​សម្រស់​ស្រស់​ស្អាត ចំណេះដឹង​ល្អ​ឡើយ នាង​ក៏​ជា​អ្នក​ធ្លាប់​តំណាង​ឲ្យ​ខ្មែរ​លើ​ឆាក​អន្តរជាតិ និង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ទៀត​ផង តែ​ពេល​មក​ប្រឡង​ក្នុង​ស្រុក​ម្ដង​ទៀត សៃហ្វុន បាន​ត្រឹម​លំដាប់​រង តែ​នាង​គ្មាន​ការ​អាក់​អន់​ចិត្ត​អ្វី​ឡើយ មានតែ​ជួយ​គាំទ្រ​បវរកញ្ញា​ដូច​គ្នា​គ្រប់​ពេល។

ដូចនេះ​ពិតជា​មិន​ចម្លែក​ឡើយ ដែល​បវរកញ្ញា​ៗ​ដូច​គ្នា​ស្រលាញ់​ចូលចិត្ត​នាង ហើយ សៃហ្វុន តែង​មាន​មុខ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ជាច្រើន​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស។ បញ្ហា​ក្ដៅ​គគុក​នៅ​ពេល​បច្ចុប្បន្ន គឺ​ព្រោះតែ​អ្នក​គាំទ្រ​​​នៃ​បវរ កញ្ញា​ម្នាក់​ៗ បើ​មិន​ពេញ​ចិត្ត​ម្នាក់​ណា​ហើយ ព្យាយាម​និយាយ​បន្តុះបង្អាប់ គាស់​កកាយ​រឿងរ៉ាវ​ជាច្រើន​មក​លើ​បណ្ដាញ​សង្គម។ រឿង​មួយ​ទៀត​ក៏​ព្រោះ​បើ​បវរកញ្ញា​រូប​ណា​មាន​ការងារ​ថ្មី ឬ​ចូលរួម​កម្មវិធី​ណា​មួយ ហើយ​ម្នាក់ទៀត​មិន​បាន​ចូលរួម តែងតែ​មាន​ពាក្យ​ពេចន៍​ឌឺដង ផ្លែផ្កា​មិន​ឈប់៕

រូបភាព៖ SaiFhon និង Ab Studio



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *