Ruco Chan ជាតារាសម្ដែងប្រុសហុងកុងល្បីម្នាក់ និងបង្ហាញមុខក្នុងរឿងភាគខ្នាតធំជាច្រើនរបស់ស្ថានីយទូរទស្សន៍ TVB ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ចាប់តាំងពីឆ្នាំ ២០២១ មកក៏លេចមានពាក្យចចាមអារ៉ាមជាច្រើនហូរហែរ ថារូបលោកកំពុងមានជម្លោះជាមួយខាង TVB និងមានបំណងចាកចេញថែមទៀតដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំង។


ពាក្យចចាមអារ៉ាមទាំងនោះ ថែមទាំងលើកឡើងថាលោកកំពុងមានបញ្ហាហិរញ្ញវត្ថុ និងសុខចិត្តទ្រាំសម្ដែងជាតួសម្ដែងជាតួនាយរងដើម្បីទទួលបានប្រាក់ឈ្នួលដើម្បីចិញ្ចឹមគ្រួសារកំឡុងពេលមានវិបត្ដិកូវីដ ១៩ ជាពិសេសថែមទាំងចរចាថ្លៃប្រាក់ឈ្នួលមិនត្រូវគ្នាទៀតផង។
យោងតាមប្រភពព័ត៌មានហុងកុង HK01 បានឱ្យដឹងថា ថ្មីៗ នេះតារាសម្ដែងប្រុស Ruco Chan បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលដេញតាមរំខានលោកជិត ២ ឆ្នាំមកហើយ តែលោកមិនមានឱកាសចេញនិយាយជាសាធារណៈ។

លោកបានលើកឡើងថា៖ លោកគ្មានបញ្ហាជាមួយការចចារប្រាក់ឈ្នួលទេ មួយរយៈចុងក្រោយនេះគ្រប់គ្នាសុទ្ធតែដឹងពីបញ្ហាជំងឺរាតត្បាត និងកត្ដាផ្សេងៗ ដូច្នេះលោកមិនបានទាមទារឡើងប្រាក់ឈ្នួល។ លោកគ្រាន់តែសង្ឃឹមថា គ្រប់គ្នាអាចឆ្លងផុតការលំបាកទាំងអស់នេះ។
បើនិយាយដល់រឿងចាកចេញពី TVB លោកបានបន្ថែមថា៖ និយាយតាមត្រង់លោកបន្ដនៅជាមួយខាង TVB ដោយសារតែមានមនុស្សល្អៗ ភាពស្មោះត្រង់ និងការគោរពពាក្យសន្យា។

បន្ទាប់ពីបានដឹងដំណឹងនេះអ្នកគាំទ្រជាច្រើនហាក់មានការធូរចិត្ត ដោយសារលោកមិនមានគម្រោងចាកចេញពី TVB ដូចពាក្យចចាមអារ៉ាមបានលើកឡើង និងមើលទៅថែមទាំងមានទំនាក់ទំនងល្អទៀតផង៕



























Account
Security
Favourite Content