Ruby Lin ទម្លាយរឿងជូរចត់ក្រោយសម្រាលកូនដំបូង រហូតសម្រេចចិត្តឈប់យកកូនទៀត

​សម្រាល​កូន​ដំបូង​ក្នុង​វ័យ​៤១​ឆ្នាំ តារា​ស្រីតៃវ៉ាន់ Ruby Lin ​បាន​និយាយ​ថា​នាង​បាន​ជួប​ប្រទះ​បញ្ហាសុខភាពជាច្រើនដែលនាងនឹកស្មានមិនដល់។

នៅថ្ងៃទី ៩ ខែមិថុនា សារព័ត៌មាន Sohu បានរាយការណ៍អំពីការចែករំលែករបស់តារាសម្ដែង Ruby Lin ពាក់ព័ន្ធការសម្រាលកូនកូនស្រីរបស់នាងកាលពីឆ្នាំ ២០១៧ ដោយកាលនោះនាងបានជ្រើសរើសសម្រាលដោយវះកាត់ដោយសារមិនមានកម្លាំងគ្រប់គ្រាន់។

យោងតាម Ruby Lin ការវះកាត់សម្រាលកូនរបស់នាងគឺមិនឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែរយៈពេលក្រោយសម្រាលគឺជាបទពិសោធន៍ដ៏អាក្រក់មួយសម្រាប់នាងដោយសារតែនាងត្រូវរងផលវិបាកជាច្រើន។ បន្ទាប់ពីសម្រាលកូនដោយការវះកាត់នៅអាយុ ៤១ ឆ្នាំ បន្ថែមពីលើរាងកាយដែលខ្សោយស្រាប់ហើយ ចង្កេះរបស់តួស្រីក្នុងរឿង “ព្រះនាងយេយេ” រូបនេះក៏មានការឈឺចាប់ខ្លាំងរហូតមិនអាចលើកជើងបាន។ តារា​ស្រីវ័យ ៤៧ឆ្នាំ​រូប​នេះ​ត្រូវ​ចំណាយ​ពេល​សម្រាកព្យាបាលរាងកាយកន្លះ​ឆ្នាំ​ ទើប​អាច​ដើរ​បាន​ជា​ធម្មតា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Ruby Lin ​ក៏​មានបញ្ហាក្នុងការបំបៅដោះកូនផងដែរ។ ការឆ្លងកាត់ការព្យាបាលជាច្រើនក៏ដូចជាត្រូវការជំនួយពីមនុស្សជាច្រើននៅពេលបំបៅដោះកូន ធ្វើឱ្យ Ruby Lin មានអារម្មណ៍បាក់ទឹកចិត្ត និងបាត់បង់ទំនុកចិត្ត។

នាង​ត្រូវ​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​ទើបអាចជា​សះស្បើយ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។ ដោយសារ​មានផលវិបាក​ច្រើន​ពេក​ក្នុង​ការ​សម្រាល​កូន​ដំបូង នាង​បានសម្រេចថា​មិន​ហ៊ាន​មានកូន​ទៀតទេ ដែលនេះជារឿងស្តាយក្រោយមួយសម្រាប់នាង។ បើអាចឱ្យពេលវេលាថយក្រោយបាន នាងចង់រៀបការ ហើយមានផ្ទៃពោះនៅអាយុក្មេងជាងនេះ ដើម្បីអាចមានកូនពីរឬបីនាក់។

គួររំឭកថា ប្ដីប្រពន្ធតារាសម្ដែង Ruby Lin និង Wallace Huo បានរៀបការនៅឆ្នាំ ២០១៦ ហើយថ្មីៗនេះ តារាស្រី Ruby Lin បានបង្ហើបថានាងសុំសម្រាកពីសិល្បៈ ដើម្បីមើលថែកូនៗ និងឱ្យស្វាមីបានវិលចូលសិល្បៈវិញម្ដង ព្រោះមុន​នោះ Wallace Huo ក៏​បាន​លះបង់អាជីព​ជិត ​៥ ​ឆ្នាំ​មកមើលថែកូនដែរដើម្បី​ឲ្យ​ភរិយា​បានធ្វើការ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០