Rosé ជាប់លេខ១ ក្នុងបញ្ជីនារីមុខស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំ ២០២៥ ខណៈ V ជាប់លេខ ៧ ផ្នែកបុរស

Rosé សមាជិកក្រុម BLACKPINK បានឈរនៅលំដាប់កំពូលនៃបញ្ជីនារីមុខស្អាតបំផុតលើពិភពលោក “The 100 Most Beautiful Faces” ប្រចាំឆ្នាំ២០២៥ របស់ស្ថាប័ន TC Candler ខណៈដែល V សមាជិកក្រុម BTS ឈរនៅលំដាប់ទី ៧ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមតារាប្រុសកូរ៉េនៅឆ្នាំនេះ។

ចំណាត់ថ្នាក់នេះត្រូវបានចេញផ្សាយនៅថ្ងៃទី ២៨ ខែធ្នូ តាមរយៈឆានែល YouTube ផ្លូវការរបស់ TC Candler ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឥទ្ធិពលលំដាប់សកលរបស់ K-pop។ នៅផ្នែកនារី ចំណាត់ថ្នាក់បន្ទាប់ពី Rosé គឺ Pharita ក្រុម BABYMONSTER (លំដាប់ទី ៣) Karina ក្រុម Aespa (ចំណាត់ថ្នាក់ទី ៨) និង Jisoo ក្រុម BLACKPINK (ចំណាត់ថ្នាក់ទី ១១) ខណៈដែល Nana ក្រុម Afterschool ដែលធ្លាប់ជាប់ចំណាត់ថ្នាក់លេខមួយនៅឆ្នាំ ២០១៤ និង ២០១៥ ឥឡូវនេះស្ថិតនៅចំណាត់ថ្នាក់ទី ១៨ នៅឆ្នាំនេះ។

តារាស្រីពីវិស័យ K-pop ដណ្ដើមបានចំណាត់ថ្នាក់ជាច្រើនទៀតលើតារាងសម្រស់ពិភពលោកមួយនេះ ដោយក្នុងនោះមាន Tzuyu ក្រុម Twice (ចំណាត់ថ្នាក់ទី ២០), Lisa ក្រុម BLACKPINK (ចំណាត់ថ្នាក់ទី ២២), Jeon Somi (ចំណាត់ថ្នាក់ទី ២៤) និង Jang Wonyoung (ចំណាត់ថ្នាក់ទី ២៦) ជាការពង្រឹងឥទ្ធិពលរបស់តារាកូរ៉េលើស្តង់ដារសម្រស់អន្តរជាតិ។

នៅផ្នែកបុរស ក្រៅពី V ដែលឈរនៅលំដាប់កំពូលក្នុងចំណោមសិល្បករកូរ៉េ តារា K-pop ល្បីៗជាច្រើនទៀតដែលបានស្ថិតនៅក្នុងបញ្ជីនេះដែរ រួមមាន Ni-ki មកពី Enhypen (ចំណាត់ថ្នាក់ទី ១០), Jungkook មកពី BTS (ចំណាត់ថ្នាក់ទី ១៤), Hyunjin មកពី Stray Kids (ចំណាត់ថ្នាក់ទី ១៨) និង Cha Eun Woo មកពី Astro (ចំណាត់ថ្នាក់ទី ៣៣)។ ចំពោះចំណាត់ថ្នាក់លេខ១ តែម្ដងគឺបានទៅលើតារាសម្ដែងចិន Zhang Zhehan។

គួរបញ្ជាក់ថា TC Candler ដែលមានមូលដ្ឋាននៅទីក្រុង Las Vegas បានចេញផ្សាយចំណាត់ថ្នាក់ “Most Beautiful Faces” និង “Most Handsome Faces” របស់ខ្លួនជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩០។ ទោះបីជាចំណាត់ថ្នាក់ទាំងអស់គឺផ្អែកលើគំនិត ឬបទពិសោធន៍ផ្ទាល់ខ្លួនរបស់គណកម្មការស្ថាប័ន ហើយជារឿយៗបង្កឱ្យមានការជជែកវែកញែកក៏ដោយ ក៏ការចាត់ថ្នាក់នេះនៅតែទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក និងឆ្លុះបញ្ចាំងពីនិន្នាការវប្បធម៌ប៉ុបអន្តរជាតិនៃសម័យកាលនីមួយៗ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

Leave a Reply

Your email address will not be published.Required fields are marked *