កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ RM មេក្រុម BTS បានបង្ហោះ story នៅលើ Instagram ដែលបង្ហាញពីរបួសនៅលើត្របកភ្នែករបស់លោក ធ្វើឱ្យអ្នកគាំទ្រទាំងអស់មិនបារម្ភមិនបានឡើយ។ រហូតដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះលោកក៏បានមក live ចែករំលែកអំពីជីវិតប្រចាំថ្ងៃជាមួយអ្នកគាំទ្រលើបណ្ដាញសង្គម Weverse។


ជាធម្មតា RM តែងតែ live នៅកន្លែងណាមួយដែលលោកមានអារម្មណ៍ថាស្រួលខ្លួន និងនិយាយលេងពីនេះពីនោះជាមួយអ្នកគាំទ្រជានិច្ច។ អំឡុងពេលនោះ លោកក៏ត្រូវបានអ្នកគាំទ្រជាច្រើនចូល comment សួរសុទុក្ខ និងមូលហេតុអំពីមុខរបួសដោយពោរពេញដោយចិត្តបារម្ភ។
ប្រធានក្រុម BTS រូបនេះក៏បានឆ្លើយតបទៅវិញថាវាបានកើតឡើងនៅដែលលោកកំពុងថត ហើយកាមេរ៉ាបានប៉ះនឹងភ្នែកលោកបណ្ដាលឱ្យហូរឈាមខ្លាំង។ ដូច្នេះលោកត្រូវបញ្ឈប់ការថតភ្លាមៗ និងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយលោកត្រូវបានតម្រូវឱ្យដេរមុខរបួសរហូតដល់ ៥ ថ្នេរឯណោះ។


RM បានបន្ថែមនៅពេលកំពុង live ទៀតថា ពេលនេះវានៅមានស្នាមជាំខ្លះ ប៉ុន្តែទៅមុខវាអាចនឹងបន្សល់ស្លាកស្នាមនៅមុខរបស់លោកជារៀងរហូតក៏ថាបានដែរ។ លោកក៏មិនភ្លេចប្រាប់ទៅ ARMYs ដែរថាកុំឱ្យបារម្ភអីខ្លាំងពេក លោកមិនអីនោះទេ។
បើទោះបីជា RM បានធានាបែបនេះក៏ដោយ ក៏អ្នកគាំទ្ររបស់លោកនៅតែសម្ដែងការខូចចិត្ត និងជូនពរឱ្យអាយដលរបស់ខ្លួនឆាប់ជាសះស្បើយផងដែរ៕




























Account
Security
Favourite Content