យ៉ាន់ សុជាតា តារាថោន ល្បី cover បទអង់គ្លេសពីរោះៗ មិនចាញ់សាសន៍ដទៃ

ក្រោយការចេញបទចម្រៀង cover ២ បទគឺបទ « Rolling in the deep» និងបទ «Unstoppable» ទទួលបានការគាំទ្រយ៉ាងសន្ធឹក យ៉ាន់ សុជាតា ត្រូវមហាជនកោតសរសើរយ៉ាងខ្លាំង ចំពោះទេពកោសល្យក្នុងការច្រៀងជាភាសាបរទេសបានយ៉ាងពីរោះមិនចាញ់ជនជាតិគេឡើយ។  

កាលពីក្មេង សុជាតា មានក្ដីស្រមៃមួយដោយចង់ក្លាយជាតារាចម្រៀង ទើបនាងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពផ្នែកចម្រៀងរហូតដល់ចេះ cover បទចម្រៀងបរទេសក្នុងវ័យ ១២ ឆ្នាំ។ រហូតដល់ឆ្នាំ ២០១៨ សុជាតាក៏បានក្លាយជាតារាចម្រៀងស្រីប្រចាំផលិតកម្មថោនត្រឹមវ័យ ២២ ឆ្នាំប៉ុណ្ណោះ។ ចំពោះបទចម្រៀងដែលធ្វើឱ្យអ្នកគាំទ្រកាន់តែស្គាល់ សុជាតា មានដូចជា «ធ្វើអីដឹងខ្លួនឯង» «ហៅអូនកាម៉ាប់» និង «កុំមកតាប៉ែ»។

ប្រសិនបើសួរថាតើអាយដលក្នុងចិត្តរបស់ សុជាតា ជាអ្នកណា នោះនាងនឹងឆ្លើយថារៀមច្បង មាស សុខសោភា,សុគន្ធ នីសា និង ស៊ូ ស៊ីរីកា ជាមិនខាន។ បើទោះបីជាតារាស្រីកម្ពស់ ១,៧០ ម៉ែត្ររូបនេះប៉ិនប្រសព្វក្នុងការច្រៀង cover បទចម្រៀងបរទេសពិតមែន ប៉ុន្តែសមត្ថភាពក្នុងការ cover បទចម្រៀងក្នុងស្រុកក៏មិនធម្មតាដែរ។

ក្នុងនោះ សុជាតា បានបង្ហោះវីដេអូហាត់ច្រៀងបទចម្រៀងមួយបទរបស់អ្នកនាង ពេជ្រ សោភា មានចំណងជើងថា «រៀនរស់ដោយគ្មានគេ» ដែលស្ដាប់ទៅពីរោះរណ្ដំ ហើយ​ពោរពេញដោយមនោសញ្ចេតនារហូតដល់អ្នកនាង ពេជ្រ សោភា ចូល comment សរសើរ​ទៀតផង។

តាមរយៈការសម្ភាសជាមួយលោក សៀង ហេង ដែលជាអ្នកគ្រប់គ្រងផ្ទាល់របស់ សុជាតា និងអ្នកនិពន្ធទំនុកច្រៀង,មេឡូឌីបានបង្ហើប​ឱ្យដឹងថានៅចុងឆ្នាំនេះ សុជាតា នឹងមានបទចម្រៀងថ្មីជាមួយចង្វាក់ថ្មីមកបម្រើអារម្មណ៍ពុកម៉ែ បងប្អូន។ សម្រាប់គម្រោងនៅឆ្នាំក្រោយ សុជាតា ព្រមទាំងក្រុមការងារនឹងនាំមកនូវតន្រ្ដីថ្មីៗរួមជាមួយរសជាតិប្លែកមកជូនអ្នកគាំទ្រផងដែរ។

គួរបញ្ជាក់ផងដែរថា បើទោះបីជាមានការមមាញឹកជាមួយនឹងការងារសិល្បៈយ៉ាងណាក្ដី ក៏តារាចម្រៀងវ័យក្មេង យ៉ាន់ សុជាតា មិនដែលភ្លេចការសិក្សានោះទេដោយបច្ចុប្បន្ននាងជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ខកិច្ច។ មិនត្រឹមប៉ុណ្ណេះ នាងក៏បានបញ្ចប់វគ្គសិក្សានៅរាជបណ្ឌិតសភា ព្រមទាំងមានឈ្មោះនៅក្នុងក្របខណ្ឌប៉ូលីសទៀតផង ជាពិសេសអ្នកដែលស្គាល់ សុជាតា តែងតែហៅនាងថាកូនប៉ូលីសតូច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ