ទើបដឹងការពិតគ្រូបង្វឹកភាសាអង់គ្លេស ចន​ សុទីម៉ា​ គឺជាបវរកញ្ញាម្នាក់នេះសោះ!

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ចន សុទីម៉ា Miss Universe Cambodia 2023 កំពុងបញ្ចេញពន្លឺចែងចាំងក្នុងការប្រកួត Miss Universe 2023 លើកទី ៧២ នៅទឹកដី​ប្រទេសអែលសាវ៉ាឌ័រ។

តួយ៉ាង រយៈពេលត្រឹមប៉ុន្មានថ្ងៃសោះ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ ធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលលើរូបនាងជាខ្លាំង ព្រោះមុនចេញទៅប្រកួតនាងមើលទៅហាក់ស្ងាត់ៗ តែក្នុងសមរភូមិក្តៅគគុក ចន សុទីម៉ា ពោរពេញដោយថាមពល ភាពមុះមុតក្នុងការបញ្ចេញសមត្ថភាព ភាពក្លាហាន រហូតឆក់បានក្រសែភ្នែកមនុស្សជុំវិញខ្លួន និងបណ្តាហ្វេន​ផេកអន្តរជាតិជាច្រើន ឱ្យតាមដានសកម្មភាពរបស់គ្រប់ជំហាន។

រូបសម្រស់ កម្ពស់ ការរៀបចំខ្លួនល្អឥតទាស់ រួមទាំងការប្រើប្រាស់ភាសាអង់គ្លេសបានល្អប្រសើរ ជារូបធាតុផ្សំដ៏សំខាន់ជួយឱ្យបវរកញ្ញាកម្ពុជារូបនេះរឹតតែលេចធ្លោក្នុងការប្រកួតលំដាប់ពិភពលោកនេះ។ បវរកញ្ញាចក្កវាឡកម្ពុជារូបនេះ តែងតែបង្ហាញស្នាមញញឹមផ្អែមល្ហែម និងមានប្រាស្រ័យទាក់ទងល្អជាមួយបេក្ខភាពមកពីប្រទេសផ្សេងៗទៀត។ 

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ ថ្មីៗនេះគេទើបតែដឹងថា ការពិតគ្រូបង្វឹកភាសាអង់គ្លេសឱ្យ ​សុទីម៉ា​ អាចនិយាយបានល្អប្រសើរបែបនេះ គឺកញ្ញា​ រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023 ដែលជាប្អូនស្រីបង្កើតរបស់ រ៉េត សារីតា។ 

ក្រៅពីបង្រៀនឱ្យ កញ្ញា ចន​ សុទីម៉ា​ អាចនិយាយភាសាអង់គ្លេសបានល្អហើយនោះ ស្រីនាថ ផ្ទាល់ ក៏នឹងត្រូវតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Cosmo World 2023នៅឯប្រទេស ម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខនេះផងដែរ។ ក្នុងនោះ​ ទំព័រហ្វេសប៊ុកផ្លូវការ SF KH បានបង្ហោះឡើងថា «សិស្សទៅមុនហេីយ គ្រូទៅតាមក្រោយ!» ខណៈ កញ្ញា រ៉េត ស្រីនាថ ក៏បានចែករំលែករូបភាពនោះ ដោយភ្ជាប់ជាមួយឃ្លាប្រយោគថា «អរគុណ admin ជូនពរកូនសិស្ស និង គ្រូទទួលបានលទ្ធផលល្អ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ