រ៉េត សារីតា ទៅរើសម៉ូដខោអាវត្រៀមសម្រាប់ថ្ងៃពិសេសហើយ

ក្រោយ​ថត pre-wedding ប៉ុន្មាន​ខែ​មុន​នៅ​លើ​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប​រួច​មក ឥឡូវ​នេះ​កញ្ញា រ៉េត សារីតា បាន​ទៅ​ជ្រើសរើស​សម្លៀកបំពាក់ សម្រាប់​ថ្ងៃ​មង្គលការ​ហើយ។ ដោយ​ថ្មី​ៗ​នេះ Miss Universe Cambodia 2020 បាន​ទៅ​ដល់​ហាង​សម្អាង​ការ​ដ៏​ល្បី​ប្រចាំ​ស្រុក​ខ្មែរ។

កាលពី​ខែ​ឧសភា​កន្លង​ទៅ តារា​ស្រី​វ័យ ៣០ ឆ្នាំ រូបនេះ​បាន​បណ្ដើរ​គូ​ដណ្ដឹង​រូប​សង្ហា​ជា​ជនជាតិ​អាមេរិក ​ទៅ​ថត​រូប pre-wedding បែប​ខ្មែរ​ជា​ច្រើន​ឈុត​នៅ​ខេត្ត​សៀមរាប។ អាច​ថា​ថ្ងៃ​ពិសេស​កាន់តែ​កៀក​ជិត​មក​ដល់ តារា​សម្ដែង និង​ជា​ម៉ូដែល​រូប​នេះ​បាន​ទៅ​ហាង​ ណុប ដាណេ សម្អាងការ ដើម្បី​ជ្រើសរើស​ឈុត​ទុក​ថ្ងៃ​ជយមង្គល។ ចំណែក​ម្ចាស់​សម្អាងការ ​ណុប ដាណេ ក៏​មិន​បាន​បញ្ជាក់​​ពីពេលវេលា​រៀបការ​របស់​អ្នក​ទាំង ២ ដែរ ដោយ​គ្រាន់តែ​ថាជួបគ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ប៉ុណ្ណោះ។

រីឯ រីតា ក៏​មិន​ទាន់​បាន​បង្ហាញ​រូបភាព ឬ​សកម្មភាព​ណា​មួយ​បញ្ជាក់​ថា​នឹង​រៀបចំ​ថ្ងៃ​សិរី​មង្គល​ពេល​ណា​ដែរ ដើយ​សាមី​ខ្លួន​គ្រាន់តែ share រូប​បន្ត​ពី ណុប ដាណេ និង​សរសេរ​ថា “ខ្ញុំសំណាងណាស់ដែលកើតមកជាកូនខ្មែរ“។ ក្រោយ​រូបភាព​ទៅ​ដល់​ហាង​រើ​សឈុត​រៀបការ​បង្ហោះ​ឡើង អ្នក​គាំទ្រ​ពិតជា​ទន្ទឹងឲ្យដល់​ថ្ងៃ​ពិសេស​ សារីតា និងគូស្នេហ៍​នាង​ក្នុង​ពេល​ឆាប់​នេះ។

គួរ​បញ្ជាក់​ថាកាល​ពី​ថ្ងៃ៩ ខែ ២ ឆ្នាំ ២០២៤ រ៉េត សារីតា បាន​ធ្វើ​ដំណើរ​កម្សាន្ត​លើ​ភ្នំ​មួយ​ដែល​មាន​ឈ្មោះ​ថា Wanaka រីសត នា​ប្រទេស​នូវែលហ្សេឡង់ ហើយ​នាង​ក៏​ត្រូវ​បាន​គូស្នេហ៍​​លុតជង្គង់​សុំ​រៀបការ កញ្ញា​ក៏​បាន​ឆ្លើយ​យល់ព្រម និង​មាន​បំពាក់​ចិញ្ចៀន​ទៀត​ផង។

គូស្នេហ៍​របស់ រ៉េត សារីតា ឈ្មោះ Tomas Gimenez ជា​ជនជាតិ​អាមេរិក និង​ជា​អ្នក​ជំនួញ​មួយ​រូប​ថែម​ទៀត​ផង។ ត្បិត​តែ​អ្នក​ទាំង ២ មិន​បាន​នៅ​ក្បែរ​គ្នា​ច្រើន តែ រីតា ធ្លាប់​បាន​បញ្ជាក់​ថា ក្នុង​១ខែ​ម្ដង ពួក​នាង​តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួប​គ្នា​បង្កើន​ភាព​ស្និទ្ធស្នាល ផ្អែមល្ហែម​មិន​ដាច់​ឡើយ៕

រូបភាព៖ Nob Dane និង Sarita Reth



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *