ក្រោយថត pre-wedding ប៉ុន្មានខែមុននៅលើទឹកដីអង្គរ ខេត្តសៀមរាបរួចមក ឥឡូវនេះកញ្ញា រ៉េត សារីតា បានទៅជ្រើសរើសសម្លៀកបំពាក់ សម្រាប់ថ្ងៃមង្គលការហើយ។ ដោយថ្មីៗនេះ Miss Universe Cambodia 2020 បានទៅដល់ហាងសម្អាងការដ៏ល្បីប្រចាំស្រុកខ្មែរ។

កាលពីខែឧសភាកន្លងទៅ តារាស្រីវ័យ ៣០ ឆ្នាំ រូបនេះបានបណ្ដើរគូដណ្ដឹងរូបសង្ហាជាជនជាតិអាមេរិក ទៅថតរូប pre-wedding បែបខ្មែរជាច្រើនឈុតនៅខេត្តសៀមរាប។ អាចថាថ្ងៃពិសេសកាន់តែកៀកជិតមកដល់ តារាសម្ដែង និងជាម៉ូដែលរូបនេះបានទៅហាង ណុប ដាណេ សម្អាងការ ដើម្បីជ្រើសរើសឈុតទុកថ្ងៃជយមង្គល។ ចំណែកម្ចាស់សម្អាងការ ណុប ដាណេ ក៏មិនបានបញ្ជាក់ពីពេលវេលារៀបការរបស់អ្នកទាំង ២ ដែរ ដោយគ្រាន់តែថាជួបគ្នាក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ។
រីឯ រីតា ក៏មិនទាន់បានបង្ហាញរូបភាព ឬសកម្មភាពណាមួយបញ្ជាក់ថានឹងរៀបចំថ្ងៃសិរីមង្គលពេលណាដែរ ដើយសាមីខ្លួនគ្រាន់តែ share រូបបន្តពី ណុប ដាណេ និងសរសេរថា “ខ្ញុំសំណាងណាស់ដែលកើតមកជាកូនខ្មែរ“។ ក្រោយរូបភាពទៅដល់ហាងរើសឈុតរៀបការបង្ហោះឡើង អ្នកគាំទ្រពិតជាទន្ទឹងឲ្យដល់ថ្ងៃពិសេស សារីតា និងគូស្នេហ៍នាងក្នុងពេលឆាប់នេះ។


គួរបញ្ជាក់ថាកាលពីថ្ងៃ៩ ខែ ២ ឆ្នាំ ២០២៤ រ៉េត សារីតា បានធ្វើដំណើរកម្សាន្តលើភ្នំមួយដែលមានឈ្មោះថា Wanaka រីសត នាប្រទេសនូវែលហ្សេឡង់ ហើយនាងក៏ត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការ កញ្ញាក៏បានឆ្លើយយល់ព្រម និងមានបំពាក់ចិញ្ចៀនទៀតផង។
គូស្នេហ៍របស់ រ៉េត សារីតា ឈ្មោះ Tomas Gimenez ជាជនជាតិអាមេរិក និងជាអ្នកជំនួញមួយរូបថែមទៀតផង។ ត្បិតតែអ្នកទាំង ២ មិនបាននៅក្បែរគ្នាច្រើន តែ រីតា ធ្លាប់បានបញ្ជាក់ថា ក្នុង១ខែម្ដង ពួកនាងតែងតែធ្វើដំណើរទៅជួបគ្នាបង្កើនភាពស្និទ្ធស្នាល ផ្អែមល្ហែមមិនដាច់ឡើយ៕






រូបភាព៖ Nob Dane និង Sarita Reth























Account
Security
Favourite Content