កំលោះសង្ហាសាច់ដុំកង់ៗ រ៉េត បូរ៉ា Great Man of the Universe Cambodia 2023 កំពុងប្រឹងប្រែងយ៉ាងស្វាហាប់ក្នុងការប្រកួត Great Man of the Universe 2023 នៅទឹកដីហ្វីលីពីន ជាមួយបុរសឯកមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។



ចាប់តាំងពីឈានជើងដល់ទឹកដីប្រទេសហ្វីលីពីន បូរ៉ា បានចូលរួមបំពេញសកម្មភាពជាច្រើនតាមកាលវិភាគរបស់អ្នករៀបចំកម្មវិធីប្រកួត។ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន Great Man of the Universe Cambodia 2023 បានសាងស្នាដៃដ៏ពិសេសមួយជូនប្រទេសកម្ពុជាមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រចូលមកដល់ គឺបានឈ្នះ Challenge សម្អាតតាមឆ្នេរសមុទ្រ នៅហ្វីលីពីន ដែលជា Challenge មួយក្នុងចំណោម Challenge សំខាន់ៗដែលអ្នករៀបចំបានបង្កើតឡើង។




តាមការឱ្យដឹងពី រ៉េត បូរ៉ា Challenge សម្អាតតាមឆ្នេរសមុទ្រនេះ គឺគេឱ្យពិន្ទុលើការខិតខំប្រឹងប្រែងសម្អាតឆ្នេរ ដោយមិនខ្វាយខ្វល់ពីកាមេរ៉ាអ្វីទាំងអស់ ធ្វើយ៉ាងណាឱ្យមាត់ឆ្នេរមានសភាពស្រស់ស្អាត គ្មានភាពកង្វក់ពីសំរាម។ ក្នុងនោះអ្នកឈ្នះលើវិញ្ញាសារសម្អាតឆ្នេរសមុទ្រមាន ៥ រួមមាន កម្ពុជា ប្រេស៊ីល ថៃ ហុងកុង និងជប៉ុន ហើយកម្ពុជាយើងឈរលើចំណាត់ថ្នាក់កំពូលគេតែម្តង។
លោកពិតជាសប្បាយចិត្តចំពោះលទ្ធផលដែលទទួលបាននៅពេលនេះខ្លាំងណាស់ ហើយវាជាកម្លាំងចិត្តដ៏ខ្លាំងក្លាជំរុញឱ្យលោកឆ្ពោះទៅរកការប្រកួតវគ្គបន្តបន្ទាប់ទៀត។









ក្រោយឃើញបែបនេះ ម៉ែន និមលរតន៍ នាយកប្រត្តិបត្តក្រុមហ៊ុន Cambodia International Models (CIM) បានលើកឡើងថា លោកមានក្តីសង្ឃឹមច្រើនគួរសមលើបរុសឯកកម្ពុជាយើង ព្រោះ បូរ៉ា អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងអាចប្រាស្រ័យទាក់ទងជាមួយបេក្ខភាពដ៏ទៃទៀតបានយ៉ាងល្អផងដែរ។ មួយវិញទៀតនោះ បូរ៉ា ក៏មានអាជីពជាលោកគ្រូពេទ្យស្រាប់ ដូចេ្នះមតិតស៊ូរបស់លោកក្នុងកម្មវិធីនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ អាចទាក់ទាញចិត្តគ្រប់គ្នាឱ្យងាកមកមើល Great Man of the Universe Cambodia 2023។
លោកបន្តថា ការឈ្នះ Challenge សម្អាតតាមឆ្នេរសមុទ្រ ជាចំណុចវិជ្ជមានមួយសម្រាប់បុរសឯកកម្ពុជា ហើយលោកពិតជាសប្បាយចិត្តដែលកម្ពុជាយើងសាងបានសមិទ្ធផលល្អបែបនេះ។


សូមជម្រាបផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Great Man of the Universe 2023 នឹងប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ខាងមុខនេះ នៅ Baguio city / Benguet ប្រទេសហ្វីលីពីន។ សម្រាប់ព័ត៌មានលម្អិតពីការប្រកួត លោកអ្នកអាចតាមដានតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Misters of Cambodia – បុរសឯកកម្ពុជា៕



























Account
Security
Favourite Content