តារាក្បាច់គុនដ៏ល្បីប្រចាំហុងកុង លោក Norman Chui Siu បានទទួលមរណភាពនៅអាយុ ៧៣ឆ្នាំដោយជំងឺមហារីកបំពង់អាហារ កាលពីថ្ងៃទី១ ខែកញ្ញា នាទីក្រុងប៉េកាំង។

លោក Tin Kai Man អ្នកនាំពាក្យរបស់សមាគមន៍កម្មករភាពយន្តហុងកុង បានបញ្ជាក់ពីដំណឹងដ៏សោកសង្រេងមួយនេះ ជាមួយនឹងការរំលែកទុក្ខចំពោះការបាត់បង់មួយនេះ។ ក្រោយពីដំណឹងនេះត្រូវបានផ្សព្វផ្សាយ អ្នកគាំទ្រ និងអ្នករួមការងារជាមួយលោកបានបង្ហាញការតក់ស្លុតជាខ្លាំង។
លោក Tin Kai Man បានលើកឡើងថា៖ “មនុស្សជំនាន់មុនមិនចូលចិត្តពិនិត្យសុខភាពទេ ដូច្នេះការស្លាប់របស់គាត់គឺជាអ្វីដែលមិនអាចដឹងមុនបាន។ យើងទើបតែបានជួបគ្នាមិនយូរប៉ុន្មានដែរទេនៅឯ Hengdian។ មិត្តម្នាក់ទៀតក៏បានទាក់ទងទៅគាត់ដែរកាលពីចុងខែមករានេះ ហើយលោកដូចជាមានសុខភាពល្អធម្មតា និងប្រាប់ថាកំពុងតែរស់នៅឯទីក្រុងប៉េកាំង”។

អ្វីដែលគួរឱ្យតក់ស្លុតជាងនេះទៅទៀតនោះ ក្រោយពីតួសម្ដែងមួយរូបនៅក្នុងរឿងកំពូលអ្នកសុំទាន ឬ King of Beggars បានស្លាប់មិនប៉ុន្មានថ្ងៃ ពោលនៅកំលុងពេលដែលរៀបចំពិធីបុណ្យសពនេះ ភរិយាវ័យ ៤៣ឆ្នាំរបស់លោកបានទទួលមរណភាពដោយគាំងបេះដូង។
លោក Tin Kai Man បានរៀបរាប់ថា ក្រោយពីលោក Norman បានស្លាប់ ប្រពន្ធគាត់ជាអ្នកចាត់ចែងកម្មវិធីបុណ្យ តែក្រោយមកលោកស្រីក៏ចាប់ផ្ដើមមិនស្រួលខ្លួន ហើយក៏ទទួលមរណភាពតាមពីក្រោយតែម្ដង ទំនងមកពីការគាំងបេះដូង។ នៅពេលនេះកូនស្រីរបស់គាត់ជាអ្នកទទួលបន្ទុកបន្ពលើការរៀបចំពិធីបុណ្យសពរបស់អ្នកទាំងពីរ។
លោក Kai Man ក៏បានលើកសរសើរពីតារាសម្ដែងក្បាច់គុនជំនាន់៨០មួយរូបនេះដែរ។ លោកបាននិយាយថា Norman ជាតារាមួយរូបដែលឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែង ដោយលោកតែងតែរៀបចំខ្លួន ទន្ទេញស្គ្រីបឱ្យចាំមុនពេលថត ជាមួយនឹងភាពជាអ្នកជំនាញ ដែលនាំឱ្យលោកទទួលបានការគោរពពីអ្នកគ្រប់គ្នានៅក្នុងវិស័យភាពយន្ត ៕

























Account
Security
Favourite Content