ចំណុចលេចធ្លោដែលអ្នកគាំទ្រគិតថាបេក្ខភាពទាំងនេះ អាចជា Top 5 Miss Universe Cambodia 2025

កម្មវិធី Miss Universe Cambodia បាន​បង្ហាញ​សមាសភាព​បេក្ខជន​ចូលរួម​ហើយ​សម្រាប់​ឆ្នាំ ២០២៥ នេះ។ ក្រោយ​បង្ហាញ​មុខ Miss Universe Cambodia 2025 បេក្ខភាព​ទាំង ២០ រូប មហាជន​លាន់​មាត់​សរសើរ​ស្ថាប័ន Miss Universe Cambodia របស់​លោក ឈួង យីវឆូយ ដែល​សម្រិតសម្រាំង​បាន​អ្នក​ចូលរួម​ប្រកួត​ឆ្នើម​ៗ។

ក្នុង​ចំណោម ២០ បេក្ខភាព​ Miss Universe Cambodia 2025 ទាំង​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា និង Fan Page ជាច្រើន​បាន​បាន​សង្កេត​ឃើញ​ថា បេក្ខភាព ៥ រូប​ដែល​មាន​ឱកាស​ខ្ពស់ អាច​ជាប់​ក្នុង Top 5 ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ជាក់ជា​មិន​ខាន។ តែ​មិនមែន​មាន​ន័យ​ថា បេក្ខភាព​ដទៃ​គ្មាន​សមត្ថភាព​ឡើយ គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន ដោយ​ផ្អែក​លើ​បទពិសោធន៍ និង​ភាព​ល្បីល្បាញ​នៅ​តាម​បណ្ដាញ​សង្គម។

បេក្ខភាព​ទាំង ៥ រូប​នោះ​មាន​ដូចជា ថៃ នារីសុជាតា MUC07, ពេជ្រ វត្តីសារ៉ាវឌ្ឍី MUC19, សុខគា គីមលាង MUC15, រ៉េត ស្រីនាថ MUC01 និង ជា ដេវីណា MUC13។ តើ​អ្វី​ទៅ​ដែល​បណ្ដាល​ឲ្យ​មតិ​ភាគច្រើន​គិត​ថា ៥ រូប​នោះ? ខាងក្រោម​គឺជា​ចំណុច​ពិសេស​ៗ​ដែល ៥ រូប​នោះ អាច​ក្លាយ​ជា Top 5 Miss Universe Cambodia 2025៖

ថៃ នារីសុជាតា

MUC07 ដែល​អ្នក​តាមដាន​បណ្ដាញ​សង្គម​ជាច្រើន​ស្គាល់​ឈ្មោះ​ក្រៅ​ហៅថា Fiyata ពិតជា​មាន​ភាព​លេចធ្លោ​ខ្លាំង​ទាំង​សម្រស់ និង​សមត្ថភាព។ នាង គឺជា Freshies Girl លេខ​២ ឆ្នាំ ២០១០ ហើយ​ក៏​ជា​តារា​សម្ដែង តារា​ចម្រៀង តារា​បង្ហាញ​ម៉ូដ ព្រម​ទាំង​ជា​អ្នក​ជំនួញ​ស្ត្រី​ម្នាក់​ដែល​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង។ និយាយ​ពី​ចំណេះដឹង Fiyata ធ្លាប់​បាន​ទៅ​សិក្សា​នៅ​បរទេស​ផ្នែក​ដើរ​ម៉ូដ និង​ឌីហ្សាញ ជា​ហេតុ​ធ្វើឲ្យ​អ្នក​ម្ដាយ​កូន​១រូបនេះ ស្លៀកពាក់​បាន​សមសួន​គ្រប់​ពេល។

កូនស្រី​នៃ​ត្រកូល​អ្នក​សិល្បៈ​រូប​នេះ មាន​រូបរាង​ស្រស់​ស្អាត សិចស៊ី កែវភ្នែក​មុត​ស្រួច ព្រម​ជាមួយ​ទឹកមុខ​មាន​អំណាច។ ការ​ដើរ​​ខ្លួន​ថ្ងៃ​បំពាក់​ឆៀង ហ្វីយ៉ាតា បាន​បង្ហាញ​ឲ្យ​អ្នក​ទស្សនា​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ជឿជាក់ ថាមពល និង​ការ​តាំងចិត្ត​រួច​ជា​សម្រេច។ អ្នក​គាំទ្រ​នាង​មិន​ព្រួយ​បារម្ភ ហ្វីយ៉ាតា ឡើយ ព្រោះ​នាង​ពូកែ​ទាំង​ភាសា​អង់គ្លេស និង​ថៃ ព្រោះ​នាង​បាន​ទៅ​រៀន​បន្ត​នៅ​ទីនោះ​ជាច្រើន​ឆ្នាំ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី

វត្តី ត្រូវ​បាន​អ្នក​គាំទ្រ​ហៅថា Queen នាង​ពិតជា​អស្ចារ្យ និង​បង្ហាញ​ភាព​ជឿជាក់​បាន​គ្រប់​កាលៈទេសៈ ហើយ​ថ្ងៃ​បំពាក់​ឆៀង ក៏​មិន​ខុស​ពី​សព្វ​មួយ​ដង​ដែរ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់​មកុដ Miss Grand Cambodia 2022 និង​ជា​លំដាប់​រង​ទី ៥ Miss Grand International 2022 មិន​ពិបាក​ឡើយ ក្នុង​ការ​ក្លាយ​ជា​ទី​ចាប់អារម្មណ៍ ឬ​អាច​និយាយ​ថា មកុដ Miss Universe Cambodia 2025 អាច​គេច​មិន​ផុត​ពី​ដៃ​នាង​ឡើយ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី មិន​ត្រឹម​តែ​មាន​បទពិសោធន៍​លើ​ឆាក Grand ប៉ុណ្ណោះ​ទេ នាង​ក៏​ធ្លាប់​ជា​បេក្ខភាព Miss Universe Cambodia 2020 ដែរ គ្រាន់តែ​គ្រា​នោះ​បវរកញ្ញា​មាន​ប្រភព​មកពី​កំពង់សោម​មិន​ទាន់​ត្រៀម​ខ្លួន សម្រាប់​ចក្រវាល​តែ​ប៉ុណ្ណោះ។ ក្រោយ​សន្សំ​បទពិសោធន៍​ទាំង​ឆាក​បវរកញ្ញា និង​ឆាក​បង្ហាញ​ម៉ូដ​ជោកជាំ វត្តី ពិតជា​បាន​ចូល​មក​វេទិកា Miss Universe Cambodia ម្ដង​ទៀត​មែន។

ថ្ងៃ​បំពាក់​ឆៀង វត្តីសារ៉ាវឌ្ឍី បាន​បង្ហាញ​ពី​ភាព​ខ្លាំង​ទាំង​ដំណើរ ទឹក​មុខ និង​បច្ចេកទេស​បង្វិល​ខ្លួន បើ​ទោះ​ជា​ឈុត​មាន​ភាព​ពិបាក​យ៉ាង​ណា​ក៏​ដោយ។

សុខគា គីមលាង

ក្រោយ​កសាង​ភាព​ល្បីល្បាញ និង​កសាង​កេរ្តិ៍ឈ្មោះ​លើ​វិថី​សិល្បៈ​បុរាណ នាដក​ដ៏​ល្បីល្បាញ សុខគា គីមលាង ហៅថា Kon Ant បាន​ប្រឡូក​ចូល​វិស័យ​បវរកញ្ញា​វិញ​ម្ដង។ MUC15 ជា​ស្ត្រី​ថ្លៃថ្នូរ មាន​ចំណេះដឹង សម្រស់ ទាន់​សម័យ និង​សមណ​ចិត្ត​ល្អ ធ្វើឲ្យ​មហាជន​គាំទ្រ​រូប​នាង​ឲ្យ​ជា​អ្នក​តំណាង​កម្ពុជា។

ដ្បិតតែ​ថ្មី​ក្នុង​អាជីព​ក៏​ពិត​មែន តែ Kon Ant ខិតខំ​រៀន​សូត្រ និង​ស្វែង​រក​ចំណេះដឹង​ពី​គ្រប់​ទិសទី ដើម្បី​ស្វែងរក​ផ្លូវ​ទៅ​កាន់​ចក្រវាល។ មុន​ចូល​រួម Miss Universe Cambodia 2025 សុខគា គីមលាង ទទួល​បាន​ការ​តែងតាំង​ក្លាយ​ជា​តំណាង​កម្ពុជា​ចូល​ប្រកួត Universal Woman 2025 ហើយ គ្រាន់តែ​កម្មវិធី​ត្រូវ​ពន្យារពេល ដូចនេះ​ហើយ​នាដក​បាន​ងាក​មក​រក​បទពិសោធន៍​មួយ​ចំនួន​ពី Miss Universe Cambodia។

ថ្ងៃ​បំពាក់​ឆៀង​ម្នាក់​ៗ​ពិតជា​ភ្ញាក់ផ្អើល​ពេល​ឃើញ សុខគា គីមលាង ដើរ​បង្ហាញ​ខ្លួន ព្រោះ​នាង​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​ការ​ដើរ​ក៏​គ្មាន​ឆ្គង។ អ្នក​គាំទ្រ​បាន​និយាយ​សឹងតែ​ដូចគ្នា​ថា Kon Ant ពិតជា​មាន​សមត្ថភាព និង​ឆាប់​ចាប់​បាន ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​សមរភូមិ​ដ៏​ក្ដៅ​គគុក​កំពូល​សម្រស់។

រ៉េត ស្រីនាថ

រ៉េត ស្រីនាថ ប្អូន​ស្រី​បង្កើត រ៉េត សារីតា បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០២០ មិន​ត្រឹម​តែ​មាន​បទពិសោធន៍​លើ​វិថី​បវរកញ្ញា​ប៉ុណ្ណោះ​ទេ ចំណេះដឹង​ទៀតសោត​នាង​ខ្លាំង​មិន​ធម្មតា​ឡើយ ព្រោះ​គ្រាន់តែ​ភាសា​បរទេស​នាង​ចេះ​រហូត​ទៅ​ដល់ អង់គ្លេស បារាំង ចិន ប៉ាគីស្ថាន បូករួម​ជាមួយ​ភាសា​ដើម​កំណើត​ខ្មែរ។

ស្រីនាថ ក៏​ធ្លាប់​ចូលរួម MISS GRAND CAMBODIA ឆ្នាំ ២០១៧ ដោយ​នាង​ជាប់​បាន TOP 6 ចុង​ក្រោយ ហើយ​មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​ជា​អ្នក​បង្វឹក Q&A ដល់​បវរកញ្ញា-បុរស​ឯក​កម្ពុជា​យើង​ផង​ដែរ ត្រៀម​ចូលរួម​ប្រកួត​កម្មវិធី​ថ្នាក់​ជាតិ ឬ​ក៏​ការ​ចេញទៅ​ប្រកួត​លើ​វេទិកា​អន្តរជាតិ​នានា។

រ៉េត ស្រីនាថ មាន​បទពិសោធន៍​កម្មវិធី​បវរកញ្ញា​ដូចជា Miss CosmoWorld Cambodia 2023 និង​មាន​ចំណេះដឹង​ការទូត​ច្រើន ព្រោះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​​ធ្លាប់​ធ្វើការ Ambassador Secretary នៅ​ស្ថានទូត​ប៉ាគីស្ថាន​ផង​ដែរ។ នា​ថ្ងៃ​បំពាក់​ឆៀង ការ​ដើរ​បង្ហាញ​ខ្លួន​របស់ ស្រីនាថ ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល ព្រោះ​នាង​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​ល្អ បូករួម​ការ​ជ្រើសរើស​ឈុត​សម​នឹង​រូបរាង​ស្រឡូន​ស្អាត។

ជា ដេវីណា

MUC13 ដែល​ជា​បេក្ខភាព Miss Universe Cambodia 2025 លេចធ្លោ​មួយ​រូប។ ដេវីណា បេក្ខភាព​ជើងខ្លាំង Miss Queen Cambodia 2023 និងជា 1st Runner up Miss Queen Cambodia 2023 បាន​ឆក់​ទាញ​ការ​ចាប់អារម្មណ៍ និង​ហ៊ាន​និយាយ​ថា តំណែង Top 5 Miss Universe Cambodia 2025 ពិតជា​នាង​មិន​ខាន។

ដេវីណា សម្រស់​ស្អាត សម្បុរ​ស្បែក​ភ្លឺ ថ្លា​បែប​ខ្មែរ​អង្គរ ព្រម​ជាមួយ​ចំណេះដឹង​ខ្ពស់ ព្រម​ទាំង​ឫកពា​ថ្លៃថ្នូរ។ បេក្ខភាព​ពោរពេញ​ដោយ​ថាមពល​ម្នាក់​នេះ​មិន​បោះបង់​ក្ដី​ស្រមៃ​ក្នុង​ការ​ក្លាយ​ជា​អ្នក​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ឡើយ ដោយ​នាង​ពុះពារ​គ្រប់​បែប​យ៉ាង ដើម្បី​សម្រេច​បំណង។

ជា ដេវីណា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ត្រឡប់​មក​ឆាក​បវរកញ្ញា​លើក​នេះ​ពិតជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​មកុដ Miss Universe Cambodia 2025 ព្រោះសង្កេត​ឃើញ​ថា ការ​រៀបចំ​ខ្លួន និង​ឈុត​ពិតជា​ស៊ី​គ្នា​ខ្លាំង​មែនទែន៕

រូបភាព៖ Miss Universe Cambodia, APD Bank, Fiyata, Pich Votey Saravody



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង



Leave a Reply

Your email address will not be published.Required fields are marked *