អ្នករៀបចំកម្មវិធី Miss Queen បង្ហាញកត្តាជំរុញ ម៉ៃយ៉ា ជាប់ជយលាភី ខណៈ ដេវីណា 1st Runner up

កម្មវិធីប្រកួតបវរកញ្ញាភេទទីកម្ពុជាឆ្នាំ ២០២៣ (Miss Queen Cambodia 2023) បានរកឃើញម្ចាស់ជយលាភីហើយ បានទៅលើកញ្ញា ម៉ៃយ៉ា ខណៈបេក្ខភាពជើងខ្លាំងម្នាក់ទៀត ជា ដេវីណា ជាប់ជា 1st Runner up Miss Queen Cambodia 2023។

ភាពជោគជ័យរបស់ ម៉ៃយ៉ា ធ្វើឱ្យអ្នកគាំទ្ររបស់ ដេវីណា និងម្ចាស់ហ្វេនផេកមួយចំនួននាំគ្នាសម្តែងការមិនពេញចិត្តជាខ្លាំងលើបណ្តាញសង្គម ព្រោះគ្រប់គ្នាគិតថា ដេវីណា ស្អាត និងមានសមត្ថភាព ស័ក្តិសមទទួលបានតំណែង Miss Queen Cambodia 2023 ជាង ម៉ៃយ៉ា។ 

ជុំវិញរឿងរ៉ាវដែលកំពុងកើតឡើងយ៉ាងក្តៅគគុកនេះ លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM និងជាអ្នកទទួលបន្ទុករៀបចំការប្រកួត Miss Queen Cambodia 2023 បានប្រាប់ឱ្យ  ដឹង​ថា លោកទទួលស្គាល់សមត្ថភាព ភាពខ្លាំង និងរូបសម្រស់ស្រស់សោភារបស់បេក្ខភាពទាំងពីរ គឺ ម៉ៃយ៉ា និង​ ដេវីណា។ តែការដាក់ពិន្ទុឱ្យបេក្ខភាពមិនមែនមើលតែលើភាពស្រស់ស្អាតផ្នែកខាងក្រៅប៉ុណ្ណោះទេ តែគណៈកម្មការពិនិត្យមើលគ្រប់ជ្រុងជ្រោយយ៉ាងលម្អិតតាំងពីដំណាក់កាលត្រៀមខ្លួន រហូតដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ 

រវាង ម៉ៃយ៉ា និង ដេវីណា មានចំណុចខុសគ្នាជាច្រើន ហើយកត្តាដែលធ្វើឱ្យ ម៉ៃយ៉ា ដណ្តើមបានជយលាភីនោះ គឺដោយសារនាងមានលក្ខណៈសម្បត្តិ និងការត្រៀមខ្លួនមកបានល្អជាង ដេវីណា។ ជាក់ស្តែង ម៉ៃយ៉ា ជាបេក្ខភាពម្នាក់ដែលបានចូលរួមការងារសង្គមច្រើន ហើយចេះប្រូម៉ូតខ្លួនឯងលើប្រព័ន្ធអ៊ីនធឺណិតបានល្អទៀត។ មិនតែប៉ុណ្ណោះ អំឡុងពេលប្រកួត ម៉ៃយ៉ា ជាមនុស្សដែលមានសន្តានចិត្ត ចេះយល់ទុក្ខធុរៈបេក្ខភាពរួមប្រកួត និងមានទឹកចិត្តចេះចែករំលែកសម្ភារៈជាមួយបេក្ខភាពផ្សេងៗទៀតផង ដូចជាពេលប្រកួតនាងបានចែករំលែកសម្លៀកបំពាក់ដែលមាន ជាមួយបេក្ខភាពដែលខ្វះខាត។ ចំណុចសំខាន់ជាងនេះ នាងជាមនុស្សចេះសម្របខ្លួនធ្វើការជាក្រុមបានល្អ ដែលនេះសំខាន់ណាស់សម្រាប់បេក្ខភាព​ត្រូវតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ ព្រោះទៅប្រកួតនៅឆាកអន្តរជាតិ គឺត្រូវចេះធ្វើការងារជាក្រុម។ ចំណុចតូចៗទាំងនេះហើយដែល គណៈកម្មការ និងបេក្ខភាពរួមប្រកួតមើលឃើញថា ម៉ៃយ៉ា មាន ប៉ុន្តែ ដេវីណា ខ្វះខាត។ 

លោក ម៉ែន និមលរតន៍ ទទួលស្គាល់ថា ដេវីណា ពិតជាមានរូបសម្រស់ស្រស់ស្អាត ការប្រើប្រាស់ភាសាអង់គ្លេសក៏ល្អប្រសើរជា ម៉ៃយ៉ា តែព្រោះនៅមានចំណុចខ្វះខាតខាងលើ ទើបនាងឆក់មិនបានតំណែងជយលាភី Miss Queen Cambodia 2023។ ទោះជាយ៉ាងនេះក្តី ក៏នាងនៅតែជាបេក្ខភាពពោរពេញដោយថាមពលម្នាក់ ហើយក្រុមហ៊ុនក៏កំពុងសំឡឹងមើលកម្មវិធីដែលស័ក្តិសមសម្រាប់នាងចេញទៅប្រកួតផងដែរ។ លោកថែមទាំងជឿជាក់ថា ប្រសិន ដេវីណា ទៅប្រកួតនៅអន្តរជាតិមែន នាងនឹងអាចចូលដល់វគ្គ Top ចុងក្រោយទៀតផង។

នាយកប្រត្តិបត្តិរូបនេះ មិនខឹងសម្បារការរិះគន់ និងការមិនចេញចិត្តរបស់អ្នកគាំទ្រ និងម្ចាស់ហ្វេនផេកមួយចំនួននោះទេ តែលោកចង់ឱ្យគ្រប់គ្នាបើកចិត្តឱ្យទូលាយទទួលការពិតជាក់ស្តែង ព្រោះការដាក់ពិន្ទុត្រូវធ្វើឡើងយ៉ាងសុក្រឹតបំផុត ហើយគណៈកម្មការពិនិត្យមើលគ្រប់ជ្រុងជ្រោយតាំងពីដំណាក់កាលត្រៀមខ្លួន រហូតដល់ការប្រកួត​ចុងក្រោយ។

សូមជម្រាបថា អំឡុងពេលនៃការគ្រងមកុដក្នុងនាមជាជយលាភីបវរកញ្ញា​​ភេទទី៣កម្ពុជា ២០២៣ ម៉ៃយ៉ា នឹងត្រូវធ្វើដំណើរទស្សនកិច្ចក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ប្រពៃណី និងវប្បធម៍របស់ខ្មែរយើង។ បន្ថែមពីលើនោះ ម៉ៃយ៉ា ក៏នឹងតំណាងឱ្យជាតិកម្ពុជាចូលរួមប្រកួតប្រជែងកម្មវិធី Miss International Queen 2023 នៅប្រទេសថៃ នាពេលឆាប់ៗខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម