រឿង “ស្រីតូចចង្កៀងកែវ” កំពុងល្បីខ្លាំង សុខៗស្រាប់តែតួឯកស្រីបាត់មុខ​ពីសិល្បៈច្រើនឆ្នាំ

Katreeya គឺជាតារាចម្រៀង តារាបង្ហាញម៉ូត និងតារាសម្ដែងថៃដ៏មានប្រជាប្រិយភាពមួយរូបកំឡុងទសវត្សឆ្នាំ ៩០។ មែនទែនទៅ ទស្សនិកជនជាច្រើនស្គាល់រូបនាងតាមរយៈបទចម្រៀង “OK Na Kha” និងរឿងភាគថៃ “ស្រីតូចចង្កៀងកែវ”។ ភាពប៉ិនប្រសប់ក្នុងការសម្ដែង និងសំឡេងសែនពីរោះរណ្ដំធ្វើឱ្យគ្រប់គ្នាកាន់តែស្រឡាញ់ចូលចិត្តរូបនាងកាន់តែខ្លាំងៗឡើងនាសម័យនោះ។ តែយ៉ាងណាមិញ រូបនាងស្រាប់តែមិនសូវលេចមុខក្នុងវិថីសិល្បៈ និងសកម្មដូចពីមុន ជាហេតុធ្វើឱ្យគ្រប់គ្នាហាក់មានការងឿងឆ្ងល់។ តោះសប្ដាហ៍នេះមកដឹងពីប្រវត្ដិខ្លះៗ របស់តារាស្រី Katreeya និងមូលហេតុដែលធ្វើឱ្យនាងមិនសូវលេចមុខក្នុងសិល្បៈ៖

Katreeya មានឈ្មោះពិតថា Katreeya English និងឈ្មោះហៅក្រៅថា Kat។ នាងកើតនៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ១៩៧៦ នៅទីក្រុង Oxford ប្រទេស អង់គ្លេស។ រូបនាងជាកូនថៃកាត់អង់គ្លេស ដោយមានឪពុកជាជនជាតិអង់គ្លេស និងម្ដាយជាជនជាតិថៃ។ នាងអាចប្រើប្រាស់ភាសាថៃ និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ មុនត្រឡប់មកប្រទេសថៃធ្វើជាតារា នាងធ្លាប់រស់នៅប្រទេស ប្រ៊ុយណេ និងសិង្ហបុរី។

នាងចាប់ផ្ដើមអាជីពជាអ្នកសិល្បៈដំបូងបំផុតក្នុងឆ្នាំ ១៩៩៣ ជាតារាសម្ដែង និងបានលេចមុខក្នុងរឿងភាគរបស់ស្ថានីយន៍ទូរទស្សន៍បុស្ដិ៍លេខ ៣ មានចំណងជើងថា “Khun Ying Jom Kaen”។ ក្នុងឆ្នាំ ១៩៩៤ នាងក៏បានចេញអាល់ប៊ុមចម្រៀងរបស់ខ្លួន “Kiddy Kat” ក្រោមផលិតកម្ម GMM Grammy និងក្លាយជាសមាជិកក្រុមចម្រៀង Ratree ក្នុងឆ្នាំ ២០០២។ ក្នុងឆ្នាំ ២០០២ ដដែលរូបនាងក៏បានបង្ហាញខ្លួនក្នុងរឿងភាគថៃដ៏ល្បី “ស្រីតូចចង្កៀងកែវ” ដែលធ្វើឱ្យភាពល្បីល្បាញរបស់នាងកាន់តែកើនឡើងខ្លាំងជាលំដាប់។

ក្រោយពីបង្ហាញមុខក្នុងរឿងភាគដ៏ល្បី “ស្រីតូចចង្កៀងកែវ” ក្នុងឆ្នាំ ២០០២ មក មហាជនចាប់ផ្ដើមកត់សម្គាល់ថារូបនាងមិនសូវទទួលសម្ដែងរឿងដូចពីមុនឡើយគឺយូរៗ ទើបទទួលសម្ដែងម្ដង ដោយរំលង ៥ ទៅ ៦ ឆ្នាំទើបលេចមុខក្នុងរឿងភាគម្ដង។ លុះដល់ឆ្នាំ ២០១៥ ទើបរូបនាងវិលត្រលប់មកចូលសិល្បៈដូចដើមវិញ និងមានរឿងភាគសម្ដែង មានចេញបទចម្រៀងជាបន្ដបន្ទាប់រៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២២។

ការបាត់មុខពីសិល្បៈរបស់នាងធ្វើឱ្យមហាជនហាក់នឹករលឹក និងងឿងឆ្ងល់ជាខ្លាំងនាពេលនោះ។ ចុងឆ្នាំ ២០២០ ជាពេលវេលាមួយដែលតារាស្រីវ័យ ៤៦ ឆ្នាំ រូបនេះបានចេញមកទម្លាយរឿងក្នុងចិត្តជាច្រើនដែលនាងបានលាក់ទុក។ ក្នុងឱកាសចូលរួមកម្មវិធី Z Story របស់ស្ថានីយន៍ទូរទស្សន៍បុស្ដិ៍លេខ ៣៤ បានឱ្យដឹងថា រូបនាងមានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ហើយជំងឺមួយនេះដេញលងតាមបន្លាចនាងអស់រយៈពេលជិត ១០ ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ នាងប៊ិះនឹងធ្វើអត្តឃាត​ថែមទៀតផង ព្រោះតែគ្រប់យ៉ាងទទេស្អាត។

តារា​ស្រី​វ័យ ៤៦ ឆ្នាំ រូបនោះ​បានលើកឡើងថា ដំបូងមិនបានចាប់អារម្មណ៍ថាខ្លួនមានជំងឺបាក់ទឹកចិត្តអ្វីឡើយ ដឹងត្រឹមថាអារម្មណ៍របស់នាងប្រែប្រួលខ្លាំងខុសប្រក្រតី។ ពេលខ្លះនាងស្រាប់តែយំភ្លាមៗ ដោយគ្មានមូលហេតុ និងឆាប់ភ័យព្រួយ ថែមទាំងស្មុគស្មាញគិតអ្វីមិនចេញ។ នាងចាប់ផ្ដើមជួបអារម្មណ៍បែបនេះ ក្រោយថតរឿងមួយដែលនាងសម្ដែងជាតួកាចឆ្នាស់ឆ្នើម។ កាលថតរឿងនោះគឺនាងត្រូវសម្ដែងជាតួកាចខ្លាំង តែក៏មានវគ្គយំកម្សត់ សើចសប្បាយលាយឡំចូលគ្នា ស្របពេលដែលត្រូវថតឈុតទាំងអស់នោះដដែលៗ ហើយថ្ងៃខ្លះទៀតនាងត្រូវសម្ដែង ១០ ទៅ ២០ វគ្គទើបធ្វើឱ្យវាហាក់ដកជាប់ចិត្តរបស់នាងខ្លាំង។

នាងបន្ដថា បើទោះជាសម្ដែងរឿងនោះចប់ហើយក្ដី នាងនៅតែមានអារម្មណ៍ចង់យំ ឬចង់សើច ដោយមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅ ធ្វើឲ្យ​តារា​ស្រី​ពូកែ​ទាំង​ច្រៀង រាំ​ រូប​នេះសម្រេចចិត្តទៅពេទ្យដើម្បីពិនិត្យសុខភាព ជាលទ្ធផលបានបង្ហាញឱ្យឃើញថា នាងមានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ និងចាំបាច់ព្យាបាលឱ្យទាន់ពេលវេលាទើបមិនមានគ្រោះថ្នាក់។

Kat បន្ដទៀតថា ពិបាកទ្រាំពេកនាងធ្លាប់មានគំនិតចង់ធ្វើអត្តឃាតដើម្បីឱ្យផុតទុក្ខតែម្ដង ព្រោះនាងហាក់មិនអាចដកខ្លួនចេញពីជំងឺនៅតែមានអារម្មណ៍វិលវល់ ពិបាកគ្រប់គ្រងចិត្តខ្លួនឯង ថប់ទ្រូង និងមានអារម្មណ៍វត្ដមានរបស់ខ្លួនលែងសំខាន់។ ប៉ុន្ដែនាងព្យាយាមទាញខ្លួនឯងមកវិញ និងដាស់សតិ​ឱ្យគិតពីមនុស្សសំខាន់នៅជុំវិញ ជាពិសេសក្រុមគ្រួសារ ប្រសិនបើនាងមានបញ្ហាអ្វីពួកគេច្បាស់ជាខូចចិត្តជាមិនខាន។ នាងព្យាយាមលេបថ្នាំ និងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ នាងបានប្រយុទ្ធប្រឆាំងតស៊ូជាមួយជំងឺនេះអស់រយៈពេលជិត ១០ ឆ្នាំ។

នាងបានបន្ថែមថា ជំងឺមួយនេះពិតជាកាចសាហាវ និងមិនមែនជារឿងលេងសើចឡើយ ហើយចាំបាច់ត្រូវតែយកចិត្តទុកដាក់ឱ្យមែនទែនបើមិនដូច្នេះទេ រឿងអកុសលអាចនឹងកើតមានគ្រប់ពេលវេលា។ នៅពេលដែលអស់សង្ឃឹមបំផុតអ្នកត្រូវគិតដល់មនុស្សដែលស្រឡាញ់យកចិត្តទុកដាក់ចំពោះអ្នក កុំគិតផ្ដេសផ្ដាស់ឱ្យសោះ។ ជាចុងក្រោយ នាងក៏បានលើកឡើងថា ទោះជារវល់ប៉ុណ្ណា ស្រឡាញ់ការងារប៉ុណ្ណា កុំភ្លេចរឿងថែទាំសុខភាពឱ្យសោះ ព្រោះបើអ្នកមានជំងឺ ឬសុខភាពមិនល្អទោះសល់ប្រាក់ច្រើនប៉ុណ្ណាក៏គ្មានភាពសប្បាយរីករាយពិតប្រាកដដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ